សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, August 11, 2012

លោក ឈឹម សៀកឡេង ប្រកាស​ឈប់​ធ្វើ​នយោបាយ​តាម​ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ

លោក ឈឹម សៀកឡេង

លោក ឈឹម សៀកឡេង ប្រធាន​ស្តីទី​គណបក្ស​នរោត្តម​រណប្ញទ្ធិ ដែល​បាន​ដង្ហែ​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ អស់​រយៈ​ពេល​ជាង​២៨ឆ្នាំ​មក​ហើយ​នោះ នៅ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១២​នេះ ក៏​បាន​ប្រកាស​ឈប់​ធ្វើ​នយោបាយ និង​មិន​ទទួល​ខុសត្រូវ​រាល់​កិច្ច​ការ និង​សេចក្តី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នរោត្តម​រណប្ញទ្ធិ ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក ប៉ែន សង្ហា ដែល​ជា​អ្នក​នាំពាក្យ​សមាជិក​គណៈ​កម្មាធិការ​នាយក​គណបក្ស​នរោត្តម​រណប្ញទ្ធិ ក៏​បាន​ប្រកាស​ឈប់​ពី​តួនាទី​ផង​ដែរ។
ការ​ប្រកាស​ឈប់​ពី​ឆាក​នយោបាយ និង​ពី​តួនាទី​ របស់​មន្រ្តី​ជាន់​ខ្ពស់​​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ទាំង​ពីរ​រូប​នេះ បាន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ព្រះអង្គ​ម្ចាស់ នរោត្តម រណប្ញទ្ធិ បាន​ប្រកាស​ឈប់​ធ្វើ​នយោបាយ ដោយ​វិល​ទៅ​ធ្វើ​កិច្ច​ការ​មនុស្ស​ធម៌ និង​សង្គម​កិច្ច ជាមួយ​ព្រះ​អនុជ​របស់​ព្រះអង្គ គឺ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​នោះ៕

No comments:

Post a Comment

yes