សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ឈិត សុវណ្ណ​បញ្ញា មិន​ព្រម​ទម្លាយ​គម្រោង​ចូល​រោង​ការ

IMG_161151

បន្ទាប់​ពី​រលក​ពាក្យ​សម្តី​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​បុរស​មួយ​ចំនួន​គ្រាំគ្រា​ព្រោះ​តែ​ទទួល​ដំណឹង​ថា ឈិត សុវណ្ណ​បញ្ញា បាន​ភ្ជាប់​ពាក្យ​ជាមួយ​បុរស​ម្នាក់​កាល​ពី​រំលង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នោះ នៅ​ពេល​នេះ មាន​ការ​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ថា តារា​ចម្រៀង​ស្រស់​សោភា​ល្បី​មធ្យម​របស់​រស្មី​ហង្ស​មាស​រូប​នោះ គ្រោង​នឹង​ដើរ​ចូល​រោង​ការ​ហើយ​​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​។
ឈិត សុវណ្ណ​បញ្ញា បាន​ឈរ​ជើង​នៅ​ផលិត​កម្ម​រស្មី​ហង្ស​មាស​មិន​តិច​ឆ្នាំ​ទេ តែ​ទោះ​បី​ជា​នាង​មិន​បាន​ក្រសោប​ភាព​ល្បី​ល្បាញ​បាន​ខ្លាំង​ក្លា​ក្តី ក៏​នាង​ជា​តារា​មាន​មុខ​មាត់​ម្នាក់​ផង​ដែរ​ និង​រមែង​ទទួល​បាន​ការងារ​សិល្បៈ​ច្រើន​ មិន​ចាញ់​អ្នក​ឈរ​លំដាប់​កំពូល​ដែរ​។ ដោយ​ឡែក​បើ​ក្រឡេក​មើល​ប្រជា​ប្រិយ​ភាព​របស់​នាង​នៅ​ក្រៅ​ប្រទេស​វិញ ក៏​មិន​អន់​ដែរ ពោល​គឺ​នាង​តែង​ទទួល​បាន​ឱកាស​ចេញ​ទៅ​សម្តែង​ច្រៀង​នៅ​ឯនាយ​សមុទ្រ​ជា​ញឹក​ញាប់​។ ជាក់​ស្តែង​បន្ទាប់​ពី​សម្តែង​នៅ​ប្រទេស​កាណាដា​កាល​ពី​ឆ្នាំ​២០១១ កាល​ពី​ប៉ុន្មាន​ខែ​មុន​ក្នុង​ឆ្នាំ​២០១២​នេះ​ នាង​ទើប​តែ​ត្រឡប់​មក​ពី​សហ​រដ្ឋ​អាមេរិក​​វិញ ជាមួយ​នឹង​ពាក្យ​ចចាម​អារាម​ស្នេហា​ទៀត​ផង​ តែ​ទោះ​ជា​យ៉ាង​ណា នាង​តែង​បដិសេដ​ថា​គ្មាន​នោះ​ទេ​។

គួរ​រំឭក​ថា ក្នុង​អំឡុង​ពេល​នៃ​ការ​សម្តែង​-ច្រៀង​នៅ​​ប្រទេស​កាណាដា ប្រភព​នៅ​ទីនោះ បាន​ឲ្យ​ដឹង​​ថា ឈិត សុវណ្ណ​​បញ្ញា ត្រូវ​បាន​បុរស​ម្នាក់​​​រៀប​ចំ​ធ្វើ​ពិធី​ខួប​កំណើត​ធំ​ដុំ​មួយ​ឲ្យ​នាង​​ដោយ​មាន​អញ្ជើញ​ភ្ញៀវ​ចូល​រួម​រាប់​រយ​នាក់​ទៀត​ផង​ ហើយ​ក្រោយ​ពេល​ដែល​នាង​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​នេះ ក៏​មាន​ព័ត៌​មាន​ខ្សឹប​ខ្សៀវ​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​កាណាដា​ថា បុរស​ម្នាក់​នោះ នឹង​ជិះ​យន្ត​មក​ស្រុក​ខ្មែរ​តាម​ក្រោយ ​នៅ​ចុង​ឆ្នាំ​២០១១​នេះ ដើម្បី​សុំ​ចូល​ចែ​ចូវ​នាង​ទៀត​ផង​ ហើយ​នៅ​ពេល​ត្រឡប់​មក​ពី​អាមេរិក​ក៏​មាន​ពាក្យ​ស្រដៀង​គ្នា​នេះ​ដែរ​ថា នាង​មាន​អ្នក​ចោម​រោម​តាម​ស្រឡាញ់​ច្រើន​។
ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ ការ​លេច​ឮ​ពី​ការ​ត្រៀម​ចូល​រោង​ការ​របស់​នាង​​បាន​លេច​ឡើង​ផុល​ផុស​ខ្លាំង​តែ​ម្តង ពោល​គឺ​មាន​គេ​និយាយ​ថា គ្រួសារ​របស់​នាង​ជា​អ្នក​រៀប​ចំ​ទុក​ដាក់​ឲ្យ​នាង ស្រប​គ្នា​នឹង​អ្វី​ដែល​គេ​ម្នាក់​ៗ​មួយ​រយៈ​ចុង​ក្រោយ​នេះ កត់​សម្គាល់​ឃើញ​ថា ឈិត សុវណ្ណ​បញ្ញា មាន​ការ​តុប​តែង​ខ្លួន និង​បញ្ចុះ​ទម្ងន់​យ៉ាង​ចំឡែក​នោះ​។
អ្នក​សិល្បៈ​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​នៅ​ពេល​នាង​ឡើង​ច្រៀង​លើ​ឆាក​តន្ត្រី​របស់​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន​ក្នុង​កម្ម​វិធី តន្ត្រី​យុវ​វ័យ​កាល​ពី​សប្តាហ៍​មុន​ថា ពួក​គេ​តែង​ឮ​ថា ឈិត សុវណ្ណ​បញ្ញា នឹង​ចូល​រោង​ការ​នៅ​ពេល​ខាង​មុខ​នេះ តែ​នោះ​មិន​ដឹង​ជា​ការ​ពិត​ប៉ុន្មាន​ភាគ​រយ​ឡើយ ព្រោះ​អ្នក​សិល្បៈ​តែង​សួរ​គ្នា​ពី​រឿង​នេះ ហើយ​ ឈិត សុវណ្ណ​បញ្ញា ​ក៏​ចេះ​តែ​ញញឹម​​ញញែម​មិន​ព្រម​និយាយ​អ្វី​នោះ​។
ការ​បង្ហើប​ពី​ដំណឹង​តារា​ចម្រៀង ឈិត សុវណ្ណ​បញ្ញា ត្រៀម​ចូល​រោង​ការ​នោះ ក៏​ស្រប​គ្នា​នឹង​ការ​លើក​ឡើង​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ផង​ដែរ​។ ពួក​គេ​បាន​រៀប​រាប់​ថា នាង​កំពុង​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​យក​គម្រោង​អាពាហ៍​ពិពាហ៍​ដែល​នឹង​ឈាន​មក​ដល់​ឆាប់​ៗ​នេះ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ការ​លើក​ឡើង​ទាំង​ប៉ុន្មាន​ដូច​ជា​មិន​អាច​ជម្រះ​មន្ទិល​របស់​ទស្សនិក​ជន​បាន​១០០​ភាគ​រយ​នៅ​ឡើយ ព្រោះ​ ឈិត សុវណ្ណបញ្ញា តែង​ធ្វើ​ការ​បដិសេធ​នា​ពេល​កន្លង​មក​ ហើយ​នៅ​ពេល​​សុំ​សាក​សួរ​នាង​ក្នុង​ពេល​ជួប​មុខ​ផ្ទាល់ ឈិត សុវណ្ណ​បញ្ញា ក៏​រា​រែក​មិន​ព្រម​ទម្លាយ ហើយ​ប្រកែក​មិន​ព្រម​និយាយ​នោះ​​។
នៅ​ពេល​សុំ​សម្ភាសន៍​នាង​ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា​នាង​គ្រោង​ចូល​រោង​ការ​​ក្នុង​ជំនួប​មួយ​នៅ​ស្ថានីយ​ទូរ​ទស្សន៍​បាយ័ន ឈិត សុវណ្ណ​បញ្ញា បាន​និយាយ​ប្រកែក​ថា​៖​«​អត់​ទេ​បង​ អត់​ទេ! រឿង​ហ្នឹង​ខ្ញុំ​មិន​អាច​និយាយ​បាន​ទេ​។ បើ​ចង់​ដឹង​ទាល់​តែ​សួរ​ក្រុម​ហ៊ុន​»។
ដោយ​ឡែក​ឪពុក​របស់​តារា​ចម្រៀង​រូប​នេះ​ក៏​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ​ដោយ​សារ​គ្មាន​អ្នក​លើក​ទូរ​ស័ព្ទ​។
នៅ​ពេល​ដែល ឈិត សុវណ្ណ​បញ្ញា ឆ្លើយ​បែប​នេះ ទស្ស​និក​ជន​បាន​សម្តែង​នូវ​ចម្ងល់​ថា តើ​រឿង​ខ្លួន​នាង​រៀប​ការ​ក្រុម​ហ៊ុន​រស្មី​ហង្ស​មាស​ជា​អ្នក​រៀប​ចំ​ឲ្យ​ឬ​យ៉ាង​ណា? តែ​ទស្ស​និក​ជន​មួយ​ចំនួន​ទៀត​បាន​ឆ្លើយ​ថា នោះ​គ្រាន់​តែ​ជា​ការ​ដោះ​សារ​របស់​នាង​ដើម្បី​គេច​ពី​ការ​សម្ភាសន៍​តែ​ប៉ុណ្ណោះ​៕

No comments:

Post a Comment

yes