សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ពលរដ្ឋ​ខ្មែរ​៤​នាក់​បាត់​ខ្លួន បន្ទាប់​ពី​ទាហាន​ថៃ​ដេញ​បាញ់

0152049450085
ទាហានឈុតខ្មៅថៃ

ប្រជាពលរដ្ឋ​ខ្មែរ​៤នាក់​ក្នុង​ចំណោម​១៩​នាក់​បាន​រង​របួស​និង​បាត់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ បន្ទាប់​ពី​ពួកគេ​ត្រូវ​ទាហាន​ឈុត​ខ្មៅថៃ​ប្រមាណ​ជា​២០​នាក់​ដេញ​បាញ់​ខណៈ​ពេល​ដែល​ពួក​គេ​ឆ្លង​ដែន​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ចូល​អូស​ឈើ​ក្រញូង​នៅ​ក្នុង​ខេត្ត​សូរិន្ទ​ក្នុង​ទឹក​ដី​ប្រទេស​ថៃ។
លោក​ឈួត​ថា​ នាយ​សេនាធិការ​នគរ​បាល​ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍​ ថា​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​១៩​នាក់​រស់​នៅ​ក្នុង​ឃុំ​បន្ទាយ​ឆ្មារ​ស្រុក​ថ្មពួក​បាន​លួច​ចូល​ទៅ​អូស​ឈើ​ក្រញូង​នៅ​ក្នុង​ទឹកដី​ថៃ​ប្រហែល​ជា​១​គីឡូម៉ែត្រ​ពី​ព្រំដែន​នៅ​វេលា​ម៉ោង​ជិត​ ១២​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​អង្គារ ពេល​នោះ​ពួក​គេ​ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅថៃ​ប្រមាណ​ជា​២០​នាក់​បាញ់​រះ​ធ្វើឲ្យ​ពួក​គេរត់ យក​ប្រាស​អាយុ​រៀងៗ​ខ្លួន។
លោក​ឈួត​ថា​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា “ពួកគេ​ត្រូវ​បាញ់​ពេល​កំពុង​តែ​អូស​ឈើ​ក្រញូង​ចូល​ដី​ខ្មែរ​ទាំង​កណ្តាល​អាធ្រាត្រ។​ គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​គ្រាប់​កំាភ្លើង​ទេ​តែ​៣នាក់​បាន​របួស​ដោយ​សារ​រត់​បុក​ដើម​ឈើ​និង​ថ្ម​ ហើយ​រមៀល​ធ្លាក់​ពី​លើ​ភ្នំ​ដែង​រែក។ រីឯ​ម្នាក់​ទៀត​កំពុង​បាត់​ខ្លួន”។

លោក​ឈួត​ថា​ បាន​បន្ថែម​ថា​ទាហាន​ឈុត​ខ្មៅ​ថៃ​បាន​រឹប​អូស​យក​ឈើ​ក្រញូង​នោះ​ទាំង​អស់។ ពួកគេ​បាន​មក កន្លែង​កើត​ហេតុ​នោះ​ម្តង​ទៀត​ដើម្បី​ពិនិត្យ​និង​បាន​បាញ់​បង្អើល​ជាច្រើន​គ្រាប់​កាល​ពី​ថ្ងៃ​អង្គារ​ក្រែង​លូ អ្នក​លួច​កាប់​ឈើ​ពួន​នៅ​ក្បែរៗ​នោះ។
មន្ត្រី​នគរ​បាល​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ត​ថា​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ទាំង​១៩​នាក់​នោះ​មាន​មេ​ក្លោង​ម្នាក់​ឈ្មោះ វ៉ុនវ៉ន អាយុ​៤២​ឆ្នាំ​រស់​នៅ​ក្នុង​ភូមិ​ប្រសាទ​ត្បែង​ ឃុំ​បន្ទាយ​ឆ្មារ​ហើយ​រហូត​មក​ដល់​ពេល​នេះ​មេ​ក្លោង​រូប​នេះ​កំពុង​លាក់​ខ្លួន។
លោក​ឈួតថា បាន​ថ្លែង​ថា“ឈ្មោះ​វ៉ុន វ៉ន​ហ្នឹង​ជា​អ្នក​ដឹកនាំ​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​អូស​ឈើ​ក្រញូង។ គេ​កំពុង លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​ភ្នំ​ដងរែក​ខ្លាច​សមត្ថកិច្ច​យើង​ចាប់​ខ្លួន។ សមត្ថកិច្ច​យើង​កំពុង​ស្វែង​រក​គេ​និង​ពលរដ្ឋ​ផ្សេង​ទៀត ដើម្បី​សួរ​នាំ​ពី​រឿង​នេះ”។ លោក​ក៍​បាន​អះអាង​ផង​ដែរ​ថា​កាល​ពី​ពីរ​សប្តាហ៍​មុន​ក៍​មាន​ហេតុ​ការ​ទាហាន​ថៃ​បាញ់​អ្នក ចូល​ព្រៃ​អូស​ឈើ​ក្រញូង​បែប​នេះ​ដែរ។
ទាក់​ទង​ទៅ​នឹង​បញ្ហា​នេះ​លោក​អ៊ុក កែវ​រតនៈ​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​អះអាង​ថា​មន្ត្រី​អគ្គ​កុល​ស៊ុល​ខ្មែរ​នៅ​ប្រទេស​ថៃ​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​ជន​ដៃ​ដល់​ដែល​បាន​បាញ់​ប្រហារ​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹកដី​ថៃ​ព្រោះ​ថា​ការ​បាញ់​បែប​នេះ​វា​ខុស​ទៅ​នឹង​កិច្ច​ព្រម​ព្រៀង​ដែល​អាជ្ញាធរ​កម្ពុជា​និង​ថៃ​បាន​ចុះ​ជាមួយគ្នា។
លោក​អ៊ុក​កែវ​រតនៈ​បាន​ថ្លែង​បញ្ជាក់​ថា “អគ្គកុល​ស៊ុល​ខ្មែរ​យើង​កំពុង​ធ្វើ​ការ​លើ​រឿង​បាញ់​នេះ។ យើង​បាន​លើក ឡើង​ពី​បញ្ហា​នេះ​ជាមួយ​នឹង​ភាគី​ថៃ​រាល់​កិច្ច​ប្រជុំ​ទាំង​អស់​តែ​នៅ​តែ​កើត​មាន​ការ​បាញ់​បែប​នេះ​ទៀត”។
លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា​រាល់​ការ​ឆ្លង​ដែន​ចូលដី​ថៃ​ខុស​ច្បាប់​សុទ្ធ​តែ​មាន​មេ​ខ្យល់​ទាំង​អស់​ហើយ​វា​ពិបាក​សម្រាប់​សមត្ថកិច្ច​និង​អាជ្ញាធរ​ខ្លាំង​ណាស់​ព្រោះ​ថា​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​មាន​ច្រក​របៀង​រាប់​មិន​អស់​ដែល​ប្រជា​ពលរដ្ឋ​លួច​ឆ្លង​ដែន​បាន។
យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ទំនាក់​ទំនង​កម្ពុជា-ថៃ​ដែល​បាន​ចេញ​ផ្សាយ​នៅ ដើមខែ​សីហា​នេះ​​បាន​អោយ​ដឹង​ថា​នៅ​៦ខែ​ដើម​ឆ្នាំ​២០១២​នេះ​មាន​ពល​រដ្ឋ​ខ្មែរ​ចំនួន​៣៨​នាក់​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​ស្លាប់​ពេល​ឆ្លង​ដែន​កាប់​ឈើ​ខុស​ច្បាប់​ហើយ​១០នាក់​ផ្សេង​ទៀត​រង​របួស​១៩៤នាក់​ត្រូវ​បាន​ជាប់​ពន្ធ័​នាគា​ហើយ​ម្នាក់​បាត់​ខ្លួន។ក្រៅ​ពី​នោះ​មាន​អ្នក​កាប់​ឈើ​ចំនួន​៤៦​នាក់​ផ្សេង​ទៀត​ក៍​ត្រូវ​បាន​ដោះ​លែង​ពី​ប្រទេសថៃ​ផង​ដែរ។

No comments:

Post a Comment

yes