សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

អតីត​គណបក្ស​នរោត្តម​រណប្ញទ្ធិ​បដិសេធ​ព័ត៌មាន​ដែល​ថា សមាជិក​ខ្លួន​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ


គណបក្ស​ជាតិនិយម ដែល​ទើប​ប្តូរ​ឈ្មោះ​ពី​គណបក្ស​នរោត្តម​រណប្ញទ្ធិ នៅ​ថ្ងៃ​ទី២៨ សីហា នេះ បាន​ប្រកាស​បដិសេធ​ចោល​ទាំង​ស្រុង​ចំពោះ​ព័ត៌មាន​ដែល​ថា មាន​សមាជិក​ខ្លួន​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ទើប​បង្កើត​រវាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ។
សកម្មជនគណបក្សនរោត្តមរណប្ញទ្ធិ
ការ​ប្រកាស​បដិសេធ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​នេះ​ថា មាន​ព្រះអង្គម្ចាស់​មួយ​អង្គ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា ស៊ីសុវត្ថិ ចក្រីនុពល និង​លោក ទឹម ទិដ្ឋិកា អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ខេត្ត​ស្វាយរៀង បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ទើប​បង្កើត​ថ្មី។
ប៉ុន្តែ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​ជាតិនិយម អតីត​គណបក្ស​នរោត្តម​រណប្ញទ្ធិ មនុស្ស​ទាំង​ពីរ​រូប​នេះ គឺ​ពុំ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ថ្នាក់​ដឹកនាំ នៃ​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ខេត្ត​ស្វាយរៀង​នោះ​ឡើយ។ ហើយ​ជាមួយ​គ្នា​គណបក្ស​ជាតិ​និយម​ក៏​បាន​ប្រកាស​ដែរ​ថា មិន​មាន​សកម្មជន​របស់​ខ្លួន​ដែល​ជា​អតីត​គណបក្ស​នរោត្តម​រណប្ញទ្ធិ​ណា​ម្នាក់ ទៅ​ចុះ​ចូល​ជា​មួយ​ចលនា​សង្រ្គោះ​ជាតិ​នោះ​ដែរ៕

No comments:

Post a Comment

yes