សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

កម្ពុជា​និង​ឥណ្ឌូនេស៊ី ចុះហត្ថលេខា លើ​ការ នាំចេញ​អង្ករ យ៉ាងតិច មួយ​សែន​តោន ក្នុង​មួយឆ្នាំ​

ខេត្តសៀមរាប: លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃទី​២៨ ខែសីហា បាន​ចុះហត្ថលេខា លើ​អនុស្សារណ​: នៃ​ការយោគយល់​គ្នា សម្រាប់​ការនាំចេញ​អង្ករ ពី​កម្ពុជា ទៅ​ប្រទេស ឥណ្ឌូនេស៊ី​។​

​បន្ទាប់ពី​ការចុះហត្ថលេខា លោក​ចម​ប្រសិទ្ធ​បាន​និយាយថា​នេះ​ជា អនុស្សារណ​:​នៃ​ការយោគយល់​អំពី​ការនាំចេញ​អង្ករ ទីមួយ ដែល​ត្រូវ​ចុះហត្ថលេខា​។ លោក​រំពឹងថា នឹងមាន​ការចុះហត្ថលេខា បន្ថែមទៀត បន្ទាប់​ពីនេះ​។​
 
​លោក ចម ប្រសិទ្ធ បាន​និយាយថា យើង​នឹង​អោយ​ក្រុម​ក្រុមហ៊ុន Green Trade របស់​កម្ពុជា ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​រដ្ឋ​របស់​ឥណ្ឌូនេស៊ី អំពី​ការនាំចេញ​អង្ករ​នោះ​។ 


​លោក ចម ប្រសិទ្ធ បាន​និយាយ​បន្តទៀតថា “​ដំបូង​បំផុត យើង​គ្រោង​នឹង​នាំចេញ​យ៉ាងតិច​មួយ​សែន​តោន ក្នុង​មួយឆ្នាំ​”​។​

 លោក​ចម​ប្រសិទ្ធ បានអោយដឹងថា ការនាំចេញ​នឹង​អាច​ចាប់ផ្តើម​ជា​បណ្តើរៗ​បន្ទាប់​ពីនេះ ដោយហេតុថា មាន​ក្រុមហ៊ុន ឥណ្ឌូនេស៊ី នៅ​កម្ពុជា ស្រាប់​ហើយ​។​

​កម្ពុជា​រំពឹងថា​នឹង​នាំចេញ​អង្ករ​យ៉ាងតិច​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៥​ទៅ​៕​

No comments:

Post a Comment

yes