សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

រដ្ឋាភិបាល​ផ្សព្វផ្សាយ​សម្រង់​ខ្សែអាត់ រវាង​សម្តេច​ហ៊ុន​សែន និង​លោក សុន​ឆ័យ​

លោក សុន ឆ័យ
ភ្នំពេញ: សម្រង់​ខ្សែអាត់ រវាង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួប​ជាមួយ​លោក សុន ឆ័យ អ្នកតំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី កាលពី​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​១៩៩៧ គឺ​នៅ​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ រវាង​កងកម្លាំងប្រដាប់អាវុធ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​បាន​រដ្ឋាភិបាលផ្សព្វផ្សាយ នៅក្នុង​គេហទំព័រ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​ក្នុង​អត្ថបទ ២៨ ទំព័រ ដែល​មាន​ចំណងជើង​ថា "​សម្រង់​ខ្សែអាត់ សម្តេច ជួប​ជាមួយ​ឯកឧត្តម សុន ឆ័យ ថ្ងៃទី​១៧-១០-១៩៩៧ ( ម៉ោង ៧,៣០​នាទី​យប់ )" ត្រូវបាន​គេ​មើលឃើញ​ក្នុង​គេហទំព័រ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នា​យប់​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។​

​សម្រង់​ខ្សែអាត់​នោះ បាន​បង្ហាញ​នូវ​កិច្ចសន្ទនារ​តាម​ទូរស័ព្ទ ដែល​លោក​សុន​ ឆ័យ បាន​រាយការណ៍​ជូន​សម្តេច​ហ៊ុន​ សែន អំពី​ហេតុការណ៍​នៅ​ក្រៅប្រទេស និង​ទំនាក់ទំនង​រវាង​ក្រុម​មន្ត្រី​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​សមរង្ស៊ី ជាមួយនឹង​សហគមន៍​អន្តរជាតិនៅ​ក្រៅប្រទេស ក្រោយពី​ព្រឹត្តិការណ៍​ផ្ទុះអាវុធ ថ្ងៃ​៥-៦​កក្កដា ឆ្នាំ​១៩៩៧​។​

​ខ្សែអាត់ និង​សម្រង់​ខ្សែអាត់​នោះ ក៏​ត្រូវបាន​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើក​បង្ហាញក្នុង​រដ្ឋសភានៅ​ចំពោះមុខ​លោក​សុន ​ឆ័យ ខណៈ​ដែល​សម្តេច បាន​ចូល​ពន្យល់​បំភ្លឺ​រដ្ឋសភា អំពី​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជានិង​វៀតណាម កាលពី​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ ផងដែរ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចោទប្រកាន់​ថា លោក​តំណាងរាស្ត្រ សុន ​ឆ័យ ជា​ចារកម្ម​តូច​មួយ​របស់​សម្តេច ដោយ​បាន​ទទួលយក​ប្រាក់​ពី​សម្តេច​ចំនួន ១ ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​ការងា​រលើ​ការផ្តល់​ព័ត៌មានសម្រាប់​ការប្រយុទ្ធ​គ្នាក្នុង​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ថ្ងៃទី​៥ និង​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​១៩៩៧​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ក៏​បាន​ចាត់ទុក​លោក​សុន ​ឆ័យ ជា​ប្អូនធម៌​របស់​សម្តេច និង​បាន​ផ្តល់​ព័ត៌មានដែល​នាំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច អាច​ទប់ទល់​នឹង​ផែនការ​ដែល​រៀបចំ​ដោយ​លោក​ញ៉ឹក ​ប៊ុនឆៃ លោក ខាន់​សាវឿន លោក ហូ សុខ ដែល​ស្មោះ​នឹង​អតីត​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន លើកឡើងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលណោះមាន​ផែនការ​ឡើង​កាន់​អំណាច​តែឯង ដោយ​មាន​ការជួយ​ពី​អតីត​កម្លាំងប្រដាប់អាវុធ​របស់​ខ្មែរក្រហម​។​

​ក៏​ប៉ុន្តែ​ បន្ទាប់ពី​ស្តាប់​បទ​អន្តរាគមន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១២ លោក​តំណាងរាស្ត្រ សុន ឆ័យ បាន​ប្រាប់​អ្នកកាសែត ដោយ​ចាត់ទុកថា ការចោទប្រកាន់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ជា​ការចោទប្រកាន់​ផ្តេសផ្តាស ហើយ​ថាជា​ការបរិហារកេរ្តិ៍​លើ​រូបលោក ខណៈ​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី ចាត់ទុកថា លោក​ជា​ចារកម្ម​នោះ​៕​ 

No comments:

Post a Comment

yes