សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 10, 2012

សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រកាស​ជា​ថ្មី​ម្តងទៀត លាឈប់​ពី​ឆាកនយោបាយ​

 ទ្រង់ នរោត្តម រណ​ឬ​ទ្ធិ អ្នកនយោបាយអំពិលអំពែក 

ភ្នំពេញ: សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​នរោត្តម រណឫទ្ធិ  បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា ព្រះអង្គ​លាឈប់​ពី​ឆាកនយោបាយ ចាប់ពី​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០១២ តទៅ​។ ព្រះអង្គ នឹង​វិល​ទៅ​បំពេញ​កិច្ចការ​មនុស្សធម៌ ជាមួយ​ព្រះមហាក្សត្រ ដែល​ជា​ព្រះអនុជ​របស់​ព្រះអង្គ នៅក្នុង​ព្រះបរមរាជវាំង​។​

​ក្នុង​លិខិត​ចំហ​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ចុះ​នៅ​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១២ ធ្វើ​នៅ​ប្រទេស​បារាំង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបញ្ជាក់​ថា "​ដោយ​យល់​ឃើញ​របបរាជានិយម នៅ​ព្រះរាជាណាចក្រ​កម្ពុជា នាពេល​បច្ចុប្បន្ន កាន់តែ​មាន​ភាពរឹងមាំ ក្រោម​ការការពារ​ដោយ​រដ្ឋធម្មនុញ្ញ និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ប្រកាស​ចាប់ពី​ពេលនេះ​តទៅ​ថា ខ្ញុំ​ឈប់​ធ្វើ​នយោបាយ និង​មិន​ទទួលខុសត្រូវ​រាល់​កិច្ចការ និងសេចក្តីសម្រេច​ផ្សេងៗ របស់​គណបក្ស នរោត្តម រណឫទ្ធិ តទៅទៀត​ហើយ​"​។​

​នៅក្នុង​លិខិត​ដដែល​នោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បញ្ជាក់​យ៉ាង​ច្បាស់លាស់​សា​ជា​ថ្មី​ម្តងទៀត​ថា "​ខ្ញុំ​នឹង​ចាប់ផ្តើម​បំពេញ​កិច្ចការ​មនុស្សធម៌ សង្គមកិច្ច ក្នុង​ការរួមចំណែក អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ការគ្រប់គ្រង​រាជសម្បត្តិ​នៃ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ជាទី​សក្ការៈ​"​។​


​លោក ប៉ែន សង្ហា អ្នកនាំពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១២ បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ជុំវិញ​បញ្ហា​សម្តេចក្រុមព្រះ លាឈប់​ពី​ឆាកនយោបាយ ជា​ថ្មី​ពេលនេះ​។​

​សូមបញ្ជាក់​ថា ការប្រកាស​លាឈប់​ពី​ឆាក​នយោបាយ​បែប​នេះ គឺ​សម្តេច​ក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ធ្លាប់បាន​ធ្វើ​ម្តង​រួចមកហើយ កាលពី​ចុងឆ្នាំ​២០០៨ ក្រោយ​ការបោះឆ្នោតជាតិ ដើម្បី​ឲ្យ​ព្រះអង្គ បាន​វិលត្រឡប់ ចូល​មាតុប្រទេស​វិញ ដោយ​មិន​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ ក្នុង​រឿងក្តី​ក្តាំង​ជម្លោះ​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។ 

​កាលណោះ គឺ​នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០០៨ ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បាន​តែងតាំង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​។ សម្តេចក្រុមព្រះ ក៏​បាន​បន្ត​តំណែង​នោះ រហូត​ដល់​សព្វថ្ងៃ​។​

​កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ បន្ទាប់​ពី​សមាជ​ប្តូរ​ឈ្មោះ​ពី​គណបក្ស​ជាតិ​និយម មក​ជា​គណបក្ស នរោត្តម រណឫទ្ធិ ក៏​មាន​ការជ្រើសតាំង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជា​ព្រះប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៦ ក្រោយ​ពី​ជម្លោះ​ផ្ទៃក្នុង​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​

​ក្នុងពេល​វិល​ចូល​ឆាកនយោបាយ​ឡើងវិញ កាលពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ប្រកាស​ពី​ជំហរ​នយោបាយ​ថ្មី​របស់​ព្រះអង្គ គឺ​ព្រះអង្គ មិន​ធ្វើ​នយោបាយ​ប្រឆាំង​នឹង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឡើយ​។ 
​ផ្ទុយ​មកវិញ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញ​ពី​ជំហរ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​ការរួបរួម​ជាមួយ​គណ​បក្ស ហ្វ៊ុន​ស៊ិនប៉ិច ដើម្បី​បង្កើត​ជា​គណបក្ស​រាជានិយម​ថ្មី​មួយ ឈ្មោះថា "​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៨១"​។ 

​ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ មកដល់ពេលនេះ មិន​បាន​ទទួល​ជោគជ័យ​ឡើយ​។​

​ជាងនេះទៅទៀត នា​ពេល​ថ្មីៗ​នេះ គណបក្ស​នរោត្តម​រណឫទ្ធិ​ក៏​មាន​ជម្លោះ​ផ្ទៃក្នុង ហើយ​ក្រុម​មន្ត្រី​គណបក្ស​នរោត្តម​រណឫទ្ធិ ដែល​ដឹកនាំ​ដោយ​លោក​សៅ​រ៉ានី អគ្គលេខាធិការ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បានស្នើ​យាង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​យាង​ចេញពី​នយោបាយ គឺ​ចេញពី​គណបក្ស​នរោត្តម​រណឫទ្ធិ មួយអន្លើ ដោយ​ទុក​ឲ្យ​ក្រុម​ន្ត្រី​ទាំងនោះ មានលទ្ធភាព​ធ្វើការ​បង្រួប​បង្រួប​គណ​បក្ស នរោត្តម រណឫទ្ធិ ចូល​ជាមួយ​នឹង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ សម្រាប់​ការចូលរួម​បោះឆ្នោត នា​ឆ្នាំ​២០១៣៕​    ​

No comments:

Post a Comment

yes