សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 29, 2012

តុលា​ការ​កោះ​ហៅ​ លោក​ រ៉ុង​ ឈុន​ រឿង​ដឹក​នាំ​កម្មករ​តវ៉ា​

rong-chhun-kunthea

សាលា​​​ដំបូង​​ខេត្ត​​ក​ណ្តាល​​​ កោះ​​​ហៅ​​​ប្រ​ធាន​​​សហ​ភា​ព​​សហ​ជីព​​កម្ពុជា​លោក​ រ៉ុង​ ឈុន​ ​ដើម្បី​​​សាក​​​សួរ​នៅ​​​ថ្ងៃ​​ទី​​​១១​ ខែ​កញ្ញា​ ឆ្នាំ​២០១២​​​នេះ​ ​ក្រោម​​​បណ្តឹង​​​របស់​​​​ថៅ​កែ​​​រោង​​​ចក្រ​​​តៃ​យ៉ាង​​ ​ពី​បទ​​ញុះ​​ញង់​​កម្ម​ករ​​ឲ្យ​​កូដ​កម្ម​ ​និង​​​បរិហា​រ​​​កេរ្តិ៍​។
ដី​កា​កោះ​​​របស់​សាលា​​ដំបូង​​ខេត្ត​​​កណ្តាល​​​នេះ​ គឺ​​ចេញ​​​ដោយ​​ព្រះ​​រាជ​អាជ្ញា ​លោក ​ទេព ​មុនិន្ទ​ ​ ​កាល​ពី​ថ្ងៃ​ទី​២៧​​​ ខែ​​សីហា។​
ប្រ​ធាន​​សហ​ភាព​​សហ​ជីព​​កម្ពុជា ​លោក​ រ៉ុង​ ​ឈុន ​មាន​​ប្រសាសន៍​​ថា​លោក​​ស្វា​​​គមន៍​​ចំពោះ​ពាក្យ​​បណ្តឹង​​របស់​​អគ្គ​នាយ​ក​​​នៃ​​​សហ​គ្រាស​​​តៃ​​យ៉ាង។ ​លោក​បន្ថែម​ថា ​លោក​មុន​​នឹង​​ធ្វើ​​បាតុ​​កម្ម​លោក​​បាន​​ជូន​​ដំណឹង​​ទៅ​​​ស្ថាប័ន​​ពាក់​​ព័ន្ធ​​ផង​​ដែរ​ ៖”យើង​​គិត​​ថា ​វា​អត់​មាន​មូល​ដ្ឋាន​រឹង​មាំ​អី​ទេ​បណ្ដឹង​នេះ ពី​ព្រោះ​​​បើ​​​​យើង​​មើល​ទៅ​ផ្លូវ​ច្បាប់​ យើង​មាន​សិទ្ធិ​​​គ្រប់​​គ្រាន់​​​​ក្នុង​​​ការ​​​ធ្វើ​​ការទាមទារ​តាម​រយៈ​កូដកម្ម បាតុកម្ម​ ដោយ​សន្តិវិធី។​ ហើយ​ការ​ដែល​យើង​ធ្វើ​នេះ ​យើង​បាន​ជូន​ដំណឹង​ទៅ​ក្រុម​ហ៊ុន​ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ។ដូច្នេះ​វា​អត់​មាន​បញ្ហា​អី​ទេ យើង​​ស្វាគមន៍​រាល់​បញ្ហា​ យើង​នឹង​ហ៊ាន​ប្រឈម​អ្វី​ដែល​យើង​បាន​ធ្វើ​។​ យើង​ហ៊ាន​ទទួល​ខុស​ត្រូវ​​ពី​ព្រោះ​យើង​គ្រាន់​តែ​ប្រើ​តួនាទី​ ការពារ​អ្នក​ទុន​ខ្សោយ ការពារ​យុត្តិធម៌​ដល់​អ្នក​ទន់​ខ្សោយ ។

ព្រះ​រាជ​​អាជ្ញា​​សាលា​​ដំបូង​​ខេត្ត​​កណ្តាល​ លោក​ អ៊ុក ​គឹម​​​សិទ្ធិ​​ ដែល​ដឹង​រឿង​នេះ​ដែរ ​មាន​​ប្រសាសន៍​​ថា ​តុលា​ការ​​គ្រាន់​​តែ​​កោះ​​ហៅ​​លោក​ រ៉ុង​ ឈុន ​ឲ្យ​​ចូល​បំ​ភ្លឺ​ ​​ហើយ​​តុលា​ការ​​​មិន​​​ទាន់​​​កំណត់​​​ថា​មាន​​ទោស​​ ឬ​​មិន​​មាន​​ទោស​​នោះ​​ទេ​ ៖”យើង​អត់​អាច​បក​ស្រាយ​ថា ខុស​ឬត្រូវ​ គ្រាន់​​តែ​កោះ​​ហៅ គាត់​មក​បញ្ជាក់​​ដើម្បី​មក​បំភ្លឺទាក់​ទិន​នឹង​បណ្ដឹង​ហ្នឹងទេ។ អញ្ចឹង​គេ​មិន​អាច​សន្មត់​​ជា​មុ​ន​ ​កោះ​​ហ្នឹង​​ខុស​​អី​​យ៉ាង​​ម៉េច ​អាស្រ័យ​​លើ​​ការ​​បំភ្លឺ​រ​បស់​គាត់​” ។​
ប្រ​ធាន​​មជ្ឈ​មណ្ឌល​​​សិទ្ធិ​​មនុស្ស​​កម្ពុ​ជា ​លោក​ អ៊ូ វីរៈ ​កត់​​សំគាល់​​ថា ​ក្រុម​​ហ៊ុន​កំពុង​​តែ​​ប្រើ​​ប្រាស់​​តុលា​ការ​​ ដែល​គេ​រិះ​គន់ថា​មិន​ឯក​រាជ្យ​នោះ​ ដើម្បី​​គំរាម​​កំហែង​​សិទ្ធិ​​សេរី​​ភាព​​ក្នុង​ការ​​បញ្ចេញ​​​មតិ​ស្រប​ច្បាប់ ៖”ជា​ការ​​គំរាម​​កំហែង​គាត់​រួច​មក​តាំង​ពី​ដើម​មក​ក្រុម​ហ៊ុន​​ រោង​ចក្រ​ ក្រសួង ហើយ​និង​មន្ត្រី​នានា តែង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បីគំរាម​កំ​ហែង​សហជីព ហើយ​និងមន្ត្រី​សិទ្ធិ​មនុស្ស​។ ខ្ញុំ​មើល​ទៅ​ការ​ប្រើ​ប្រាស់​តុលាការជា​រឿង​មួយ​អត់​ប្លែក​ទេ។​ ប៉ុន្តែ​ជា​​រឿង​មួយ​សោក​ស្ដាយ​ដែរ ដែល​យើង​មិន​អាច​ឈាន​ទៅ មុខ​រៀប​ចំ​ប្រព័ន្ធ​តុលាការ​មួយ​ឲ្យ​បាន​ត្រឹម​ត្រូវ​”​។​
កន្លង​​មក​​លោក​ រ៉ុង ​ឈុន ​ធ្លាប់​​ដឹក​​នាំ​ក​ម្ម​ករ​រោងចក្រ​​តៃ​​យ៉ាង​ ​ទាម​​ទារ​​ប្រាក់​​អត្ថ​​ប្រយោជន៍​​ផ្សេងៗ​​​ពី​​​​ក្រុម​​ហ៊ុន ​ដោយ​​អះ​អាង​ថា​ ក្រុម​​ហ៊ុន​​​ប្តូរ​​ឈ្មោះ​​ថ្មី​ ដោយ​​មិន​​ផ្តល់​​ប្រាក់​​សំណងតាម​​​ច្បាប់​​ការ​ងារ​៕

No comments:

Post a Comment

yes