សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

មីយ៉ាន់​ម៉ា តំឡើង​​ស័ក្តិ​​​ក្រុម​​កំណែ​ទម្រង់​​ក្នុង​ការ​រុះ​រើ​គណៈ​រដ្ឋ​​​មន្រ្តី

MAYNAMAR_B

ក្រុង​យ៉ាំង​ហ្គោនៈ ប្រធានា​ធិបតី​មីយ៉ាន់​ម៉ា លោកថេន សេន បាន​ ប្រកាស​រុះ​រើ​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក​ដែល​គេ​រង់​​ចាំ​ជា​យូរ​​​មក​ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​ដែល​គេ​ឃើញ​ ក្រុម​អ្នក​ធ្វើ​កំណែ​ទម្រង់​កំពូល​ៗ​របស់​លោក ​ត្រូវ​បាន​ផ្លាស់​ទៅ​កាន់​មុខ​តំណែង​​រដ្ឋ​មន្រ្តី​​សំខាន់​ៗ និង​ការ​​តែង​​តាំង​ក្រុម​មន្ត្រី​សំណល់​របស់​អតីត​​រដ្ឋា​ភិបាល​ផ្តាច់​ការ​យោធា​ ជា​ថ្មី​។
​រដ្ឋ​មន្រ្តី​ឧស្សាហ​កម្ម ​លោក ស៊ូ​ថេន រដ្ឋ​មន្រ្តី​ផែន​ការ​ជាតិ និង​ការ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​លោក ទីន នាំង​ថេន និង​រដ្ឋ​មន្រ្តី​​ដឹក​ជញ្ជូន​ផ្លូវ​ដែក​លោក អ៊ុង មិន ​ដែល​សុទ្ធតែ​ជា​​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​លោក​ថេន​ សេន ​ត្រូវ​បាន​​ផ្តល់​តំណែង​នៅ​ក្នុង​ការិយាល័យ​របស់​​លោក​ប្រធានា​ធិបតី ​ជាទង្វើ​ដែល​មើល​ឃើញ​ថា​ជា​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​លើក​ស្ទួយ​កំណែ​ទម្រង់​ឆាប់​រហ័ស​ នៅ​ក្នុង​សម័យ​ក្រោយ​យោធា​។

ការ​រុះ​រើ​រដ្ឋ​មន្រ្តី​៩​រូប ដែលត្រូវ​បាន​ប្រកាស​នៅ​តាម​ទូរទស្សន៍​រដ្ឋ ​ត្រូវ​​បាន​គេ​រំពឹង​ទុក​​ជា​ច្រើន​ខែ​មក​ហើយ ​និង​ត្រូវ​បានគេ​មើល​ឃើញ​ថា​ជា​សារដ៏រឹង​មាំ​មួយ​​នៃ​ការ​តាំង​​ចិត្ត​របស់លោក ថេន សេន ​អតីត​​អ្នក​មាន​ឥទ្ធិ​ពល​យោធា​ ​ដែល​ធ្វើ​ឲ្យ​ពិភព​​លោក​​មាន​ការ​​ភ្ញាក់​​ផ្អើល​ជាមួយ​ការដោះ​លែង​អ្នក​ទោស​នយោ​បាយ​ជាង​៦៥០​នាក់ លុប​បំបាត់​​ការ​ចាប់​ពិរុទ្ធ​សារ​ព័ត៌​មាន​មុន​​ចេញ​​ផ្សាយ និង​ដាក់​ចេញ​​សេរី​ភាវូបនីយ​កម្ម​សេដ្ឋ​កិច្ច​។

No comments:

Post a Comment

yes