ឧត្តមានជ័យ៖ បន្ទាប់ពីកំលាំងរដ្ឋបាលព្រៃឈើចំនួន ៣ រូប ដែលដឹកនាំដោយ លោក ឃុន សុភា នាយរងខណ្ឌរបាលព្រៃឈើ និងនាយរងផ្នែក លោក ឡឹក សុជាតា លោក សុមភុន សុវ៉ាន់រិទ្ធ នាយរងសង្កាត់រដ្ឋបាល ព្រៃឈើប្រចាំ ស្រុកត្រពាំងប្រាសាទ បាន ស្នើរស៊ើបអង្កេត និងស្រាវជ្រាវនៅកន្លែងបទល្មើសជាក់ស្តែង បានរាយការណ៍ជូន លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តឧត្តមានជ័យ ធ្វើការអន្តរាគមន៍ជាបន្ទាន់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១ រសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅត្រង់ចំណុច ភូមិត្រពាំប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ម្ចាស់រោងសិប្បកម្មឈ្មោះ ជាម គេនលីម ហៅឌុច អាយុ៤៧ឆ្នាំ ប្រពន្ធឈ្មោះ គីម ហុង អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ។
សមត្ថកិច្ចធ្វើការត្រួយពិនិត្យម្ចាស់រោងសិប្បកម្ម បានអនុញ្ញាតដែលចេញដោយខណ្ឌរដ្ឋបាលព្រៃឈើ មកបង្ហាញដោយពិនិត្យឃើញថា ក្នុងលិខិតនោះ រោងសិប្បកម្មបានបើកខុសទីតាំង។ ហើយនៅក្នុងលិខិត ដែលម្ចាស់រោងសិប្បកម្មបានបង្ហាញ គឺស្ថិតនៅក្នុងភូមិ តាសំ ឃុំអូស្វាយ ស្រុកត្រពាំងប្រាសាទ គឺផ្ទុយគ្នាទាំងស្រុងពីកន្លែងចំណុចកើតហេតុខាងលើ។
ហើយខាងខណ្ឌរដ្ឋ បាលព្រៃឈើបានសុំមើលលិខិតអនុញ្ញាតិក្នុងការប្រមូលទិញ និងធ្វើការដឹកជញ្ជូនចេញពីប្រភពស្របច្បាប់ និងមានការត្រួតពីរដ្ឋ ពីរដ្ឋបាលព្រៃឈើ។ ម្ចាស់រោងចក្រសិប្បកម្ម បានបំភ្លឺថា ឈើទាំងអស់នេះ មិនបានប្រមូលទិញចេញពីប្រភពស្របច្បាប់ទេ គឺ ប្រមូលទិញចេញតាមផ្ទះប្រជាពលរដ្ឋ ដែលរកស៊ីអារឈើនៅជិតៗនេះ។ ជុំវិញករណីខាងលើ លោក កូយ តាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ បានសំរេចចិត្តរឹបអូសវត្ថុតាងទាំងនោះ ដែលមានឈើប្រណិតប្រភេទឈើធ្នង់ គគី បេង កកោះ ចំនួន ៥៣៣៨ ម៉ែត្រគូប ព្រមទាំងឧបករណ៍ប្រើប្រាស់ដូចជាតាប និងម៉ាស៊ីនវាសជាដើម។
ហើយសព្វថ្ងៃនេះ រោងសិប្បកម្មឥតច្បាប់ដែលនៅក្នុងស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទ មានដល់ទៅរាប់រយកន្លែង ដោយមានការបំភ្លេចបំផ្លាញព្រៃឈើយ៉ាងធ្ងន់ធ្ងរ តើខាងរដ្ឋបាសព្រៃឈើ មានចំណាត់ការយ៉ាងណា ចំពោះករណីទាំងអស់នេះ រឺ មួយក៏ទុកបណ្តែតបណ្តោយ អោយព្រៃឈើបាត់បង់អស់ ទើបមានវិធានការទប់ស្កាត់បទល្មើសជាក្រោយ។
ពាក់ព័ន្ធនឹងករណីខាងលើ បន្ទាប់ពីសមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យ និងធ្វើការរឹមអូសយកវត្ថុតាងទាំងនោះ ត្រូវបានម្ចាស់រោងចក្រសិប្បកម្មខាងលើ គេចខ្លូនទៅបាត់ភ្លាមៗ ឥឡូវនេះ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង កំពុងតែធ្វើការសើុបអង្កេត និងចេញធ្វើការ កោះហៅឡើងទៅបំភ្លឺជុំវិញករណីពាក់ព័ន្ធទាំងអស់ខាងលើដើម្បីចាត់វិធានការគោរពច្បាប់៕
No comments:
Post a Comment
yes