សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

លោក សូ​យ សារិទ្ធ សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​តាម​ស្រុក​ស្នួល​ដែល​កាន់តែ​អនាធិបតេយ្យ​


 ​ក្រចេះ ៖ ចំណោម​ចំណុច​យុទ្ធសាស្ដ្រ​នៃ​ការដឹកជញ្ជូន​ឈើ​គ្រញូង និង​ឈើ​ប្រណីត​ចេញទៅ​ប្រទេស​វៀតណាម​យ៉ាង​អនាធិបតេយ្យ​គឺ​ឆ្លងកាត់​តាម​ច្រក​ដេ​-១​នៃ​ស្រុក​ស្នួល​ខេត្ដ​ក្រចេះ ក៏ដូចជា​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​នៃ​ស្រុក​ស្នួលក៏ដូចជា​ការដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស វៀតណាម​សុទ្ធតែជា​ប្រភព​សេដ្ឋកិច្ច​មិនចេះ​រីងស្ងួត​របស់លោក សូ​យ សារិទ្ធ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្ដ​ក្រចេះ តាមរយៈ​ការចាត់តាំង​ឱ្យ​លោក កែវ ចំណាន ជា​នាយ​សង្កាត់​ព្រៃឈើ​ប្រចាំ​ស្រុក​ស្នួល ចាំ​ប្រមូលប្រាក់​ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់។​

        ​សេចក្ដីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា យ៉ាងហោចណាស់​ក្នុង​មួយថ្ងៃៗ​ក្រុម​ឈ្មួញ​បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ឈើ​ប្រណីត​នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ​ហើយ​បន្ដ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​វៀតណាម រាប់សិប​រថយន្ដ​ទាំង​តូច​ទាំង​ធំ គឺជា​រូបភាព​អនាធិបតេយ្យ​បំផុត​គ្មាន​ការបង្ក្រាប ពី​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទេ គឺ​ចំណុច​នេះ​គេ​បាន​រិះគន់​ទៅលើ​ភាព​អសកម្ម​របស់លោក កែវ ចំណាន ជា​នាយ​សង្កាត់​ព្រៃឈើ​ប្រចាំ​ស្រុក​ស្នួល ដែល​គ្មាន​សមត្ថភាព​បង្ក្រាប​បទល្មើស​ព្រៃឈើ ដោយសារ​តែមាន​ជំពាក់ជំពិន​នឹង​បញ្ហា​ផលប្រយោជន៍​តែម្ដង​។ សមត្ថកិច្ច​និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ដែល​ខ្វះ​ឆន្ទៈ​បំពេញ​តួនាទី​របស់ខ្លួន​ឱ្យ​ស្របតាម​ការណែនាំ​រប​ស់​ថ្នាក់លើ កំពុង​សប្បាយ​កើប​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ថ្នាក់លើ​ត្រូវ​ចាត់វិធានការ​ដាក់ពិន័យ​និង​នាំយក​មន្ដ្រី​អស់នោះ​ទៅ​ផ្ដន្ទាទោស​ឱ្យបាន​សមស្រប។​
        ​បើ​គិតពី​ទំហំ​នៃ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​សហគមន៍ និង​ដែន​អភិរក្ស​ក្នុងស្រុក ស្នួល ខេត្ដ​ក្រចេះ ដែល​កើតមាន​ភាពអនាធិបតេយ្យ​ច្រើន​ឆ្នាំ​មកហើយ​នោះ គេ​អាច​វាយតម្លៃ​បាន​ថា មន្ដ្រី​ថ្នាក់ក្រោម​មិនបាន​យកចិត្តទុកដាក់​អនុវត្ដ​ន៍​តាម​បទបញ្ជា​របស់​ថ្នាក់លើ​នោះទេ ហើយ​នៅពេលនេះ​បទល្មើស​ព្រៃឈើ​ក្នុងស្រុក​ស្នួល​នៅតែ​កើតឡើង​ទ្រង់ទ្រាយ​ធំ​ដដែល​។ ប្រជាពលរដ្ឋ​និង​សហគមន៍​ការពារ​ព្រៃឈើ​រាប់រយ​នាក់​ធ្លាប់បាន​ធ្វើដំណើរ​ចូលទៅក្នុង​តំបន់​អភិរក្ស​ក្នុងស្រុក​ស្នួល ដើម្បី​ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ ដែល​ក្នុងនោះ​រកឃើញ​ការកាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​រាលដាល​បន្ថែម​ពីលើ​សកម្មភាព​កាប់​រុករាន​ដីព្រៃ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​ដែល​មន្ដ្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រក្សា​ទុកជា​ផលប្រយោជន៍​ឆ្នាំងបាយ​របស់​ពួកគេ​រាប់សិប​ឆ្នាំ​មកហើយ​។
        ​លោក សូ​យ សារិទ្ធ សម្ងំ​កើប​ផលប្រយោជន៍​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញទៅ​ប្រទេស​វៀតណាម ឆ្លងកាត់​ស្រុក​ស្នួល ខេត្ដ​ក្រចេះ យ៉ាង​ត្រជាក់​មេជើង​បំផុត ហើយ​លោក កែវ ចំណាន ក៏មាន​តួនាទី យ៉ាងសំខាន់​ក្នុងការ​រាប់​ក្បាល​ឡាន​ដឹកជញ្ជូន​ឈើ​យកប្រាក់​មក បែងចែក​ជាមួយ​ថ្នាក់លើ​របស់ខ្លួន​ច្រើន​ឆ្នាំ​មកហើយ ទើប​បង្កើតឱ្យមាន​ភាព​ធូររលុង​ដែល​ក្រុម​ឈ្មួញ​មានឱកាស​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កាន់តែ​អនាធិបតេយ្យ​ខ្លាំង​ឡើង​។ អំពើ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ដ៏​រាលដាល​ក្នុង​ខេត្តក្រចេះ​ដែល​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ហើយ​បញ្ហា​នេះ​ចេះតែ​បន្ដ​កើតឡើង​ដោយសារតែ​មន្ដ្រី​ខិលខូច​ពុករលួយ​ឃុបឃិត​ឱ្យមាន​សកម្មភាព​កាប់បំផ្លាញ​និង​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​មិនត្រូវ​បានដាក់​ពិន័យ​ឬ​នាំទៅ​ផ្ដន្ទាទោស​តាមច្បាប់​៕ 

No comments:

Post a Comment

yes