សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, August 24, 2012

លោក សុង សកម្ម​ក្នុងការ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន ​ម៉ាង​ យ៉ាង​ខេ​


 ​រតនគិរី ៖ បច្ចុប្បន្ននេះ​លោក សិ​ដ្ឋ និង​លោក សុង កំពុង​ប្រើប្រាស់​ឈ្មោះ​​​​​​​​​​​​​​​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​ដែល​ទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ក្នុងការ​វិនិយោគ​ដំណាំ​កៅស៊ូ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ​បំផុត​នៅក្នុង​ខេត្តរតនគិរី ដោយ​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​សម្បទាន​ហើយ​រាល់​សកម្មភាព​ដែល​ក្រុមហ៊ុន​នេះ​បាន​ប្រ​ព្រឹ​ត្ដ​គឺ​ផ្ទុយទៅនឹង​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល គេ​មិនដែល​ឃើញ​មន្ដ្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ភាពអនាធិបតេយ្យ​របស់​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​នេះ​ម្ដងណា​ឡើយ។​
         ​សេចក្តីរាយការណ៍​ព័ត៌មាន​ពី​ខេត្តរតនគិរី​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ បច្ចុប្បន្ននេះ​មានឈ្មោះ សិ​ដ្ឋ និង​ឈ្មោះ សុង ជា​អ្នករត់​ការប្រមូលទិញ​ឈើ​ពី​ប្រជាពលរដ្ឋ និង​កាប់បំផ្លាញ​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​ហើយ​ដឹកជញ្ជូន យកទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​រហូតដល់​រាជធានី​ភ្នំពេញ រាប់សិប​ឆ្នាំ​មកហើយ គឺ​សកម្មភាព​នេះ​ផ្ទុយ​ពីបទ​បញ្ជា​របស់​រាជរ​ដ្ឋា​ភិ​បាល​។ ជាគោលការណ៍ ក្រុមហ៊ុន​ទាំងអស់​ដែល​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ត្រូវ​អនុវត្ដ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​កិច្ចសន្យា​ជាពិសេស​បទបញ្ជា​លេខ​០១ បើ​មិន​ដូច្នេះ​ទេ​រដ្ឋាភិបាល​នឹង​ដកហូត​ដី​សម្បទាន​ទាំងនោះ​មកវិញ ប៉ុន្តែ​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ មិនបាន​អនុវត្តន៍​តាម​ទេ​។
 
         ​ប្រជាពលរដ្ឋ​ដែលរ​រស់នៅ​សងខាង​ផ្លូវ​ចាប់ពី ទីរួមស្រុក​វ៉ឺ​ន​សៃ  ទី​រួម ស្រុក​អូរ​ជុំ រហូតដល់​ក្រុង​បាន​លុង​ថា ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ឈើ​អារ ប្រភេទ​លេខ​២ យកទៅលក់​ចែកចាយ​ទូទាំងប្រទេស​មិន​ថា​រដូវប្រាំង រដូវវស្សា​នោះទេ​។ ជាក់ស្តែង​ករណី​ចុះបង្ក្រាប​មួយ​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្លូវបំបែក​ចេញពី​ផ្លូវ​វ៉ឺ​ន​សៃ​ខាងជើង ជាប់​ព្រំប្រទល់​ដី​ក្រុមហ៊ុន​ម៉ាន​យ៉ាង​ខេ ស្ថិតនៅ​ភូមិ​-​ឃុំ​ភ្នំ​កុក ស្រុក​វ៉ឺ​ន​សៃ ដោយ​កម្លាំង​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​សង្កាត់​វ៉ឺ​ន​សៃ និង​ផ្នែក​ស្រុក​អូរ​ជុំនោះ​សមត្ថកិច្ច​ប្រមូលបាន​ឈើ​ដែលមាន​មុខកាត់​ធំៗ​រាប់សិប កំណាត់​របស់​ឈ្មោះ សុង។​
 
         ​សមត្ថកិច្ច​បាន​ព្យាយាម​លក់​បាំង​អត្ដ​សញ្ញាណ​ម្ចាស់​ឈើ ប៉ុន្ដែ​ឈ្មួញ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈើ​ដែល​គរ​ទុក​នៅតាម​ដងផ្លូវ​នោះ គឺជា​ឈើ​របស់​ឈ្មោះ សុង ពីព្រោះ​ពេល​សមត្ថកិច្ច​និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​បញ្ជា​ឱ្យ​កម្មករ​លើក​ឈើ​ដា​ក់លើ​គោយន្ដ​កែច្នៃ​យកទៅ​រក្សាទុក​គេ​បានឃើញ ឈ្មោះ សុង ហ៊ាន​ចេញមុខ​បញ្ជា​កម្មករ​មិនឱ្យ​លើក​ឈើ​ដែលមាន​មុខកាត់​ធំៗ នៅ​ចំពោះមុខ​សមត្ថកិច្ច ធ្វើ​ឲ្យ​ប្រតិបត្តិការ​នេះ​មាន​រូប​ភាពជា​ក្បាលដំរី កន្ទុយ​កណ្តុរ គឺ​ឈើ​ដែលមាន​មុខកាត់​ធំៗ​ទុក​ឲ្យ​ឈ្មួញ ដោយ​សមត្ថកិច្ច​ប្រមូល​បានតែ​ឈើ​ដែលមាន មុខកាត់​តូចៗ ដឹក​យកទៅ​រក្សាទុក​នៅ ស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ខណ្ឌ​ទាំងយប់ ហើយ ឈ្មោះ សុង ជា​អ្នកប្រមូល​ឈើ​ដែលមាន​មុខកាត់​ធំៗ​យកទៅ​លាក់ទុក​នៅក្នុង ក្រុមហ៊ុន ​ម៉ាន ​យ៉ាង​ខេ ​អស់រលីង។ 
 
​ជាធម្មតា​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ចំណុច​ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​អូរ​ជុំ ដោយមាន​ការឃុបឃិត​គ្នា​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ហើយ​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន សម្រាប់​បម្រើ​ឲ្យ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ។ មានការ​រម្លឹក​ផងដែរ​ថា យ៉ាងហោចណាស់​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ​បាន​ដឹកជញ្ជូន​ឈើ​ប្រមាណ​៤​ទៅ​៥​រថយន្ដ​យី​ឌុប រៀងរាល់ថ្ងៃ​ដោយ​ផ្ទុក​លើសពី​ចំនួន​ដែល​បានកំណត់​នៅក្នុង​អាជ្ញាប័ណ្ណ​ប៉ុន្ដែ​គ្មាន​មន្ដ្រី​ជំនាញ ឬ​សមត្ថកិច្ច​ណាមួយ​ត្រួតពិនិត្យ​ទេ ព្រោះ​ឈ្មោះ សុង បាន​រត់ការ​បង់លុយ​ឲ្យ​សមត្ថកិច្ច​អស់ហើយ​៕ 

No comments:

Post a Comment

yes