សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ការ​ប្រឡង​បាក់​ឌុប​នៅ​ខេត្តកំពង់ធំ «ប្រ៊ុយយ៉ុង​​ចូល​តាម​ជើងខោ»

 

កំពង់ធំ ៖ ទិដ្ឋភាព​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១២ នៅក្នុង​ខេត្តកំពង់ធំ ដែល​បាន​​ប្រឡង​នៅ​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១២ មាន​សិស្សានុសិស្ស ជាច្រើន​រូប​ពឹងផ្អែក​ទៅលើ​ប្រ៊ុយយ៉ុង ទោះជា​មានការ​ឆែកឆេរ ពី​សំណាក់​គណៈកម្មការ​ប្រឡង​ក្តី ក៏​នៅ​តែ​មាន​ប្រ៊ុយយ៉ុង ​យក​ចូល​ក្នុង​មណ្ឌល​ប្រឡង​​តាម​ជើងខោ និង​តាម​ខោ​ក្នុង​ ស្បែក ជើង...។       
កាលពី​រសៀល​ថ្ងៃទី ៦ ខែ សីហា​ឆ្នាំ ២០១២ កូនសិស្ស​នៃ​សាលា​វិទ្យាល័យ កំពង់ធំ បាន​នាំ យក​ប្រ៊ុយយ៉ុង​លាក់​តាម​របង និង​មាន​អ្នកខ្លះ​ត្រូវ​បាន​អាណាព្យាបាល ឬ​មិត្ត​ភ័​ក្ត នាំ​យក​ប្រ៊ុយយ៉ុង​ទៅ​ហុច ឲ្យ​តាម​របង​សាលា ដោយសារ​នាំ​យក​ប្រ៊ុយយ៉ុង​នេះ ហាក់បីដូចជា​ពុំ​មាន​ភាព​តឹងរ៉ឹង និង​ជា​ការ​ធូរ​លុង របស់ គណៈកម្មការ ដោយសារ​តែ​មាន​​អ្នក​យក​ប្រ៊ុយយ៉ុង​ដើរ​យក​ទៅ​ហុច​ឲ្យ​សិស្ស​នៅ​នឹង​របង​ សាលា​យ៉ាង​រំភើយ។  រីឯ​សមត្ថកិច្ច​មិន​​បាន​​ហាម​​នោះ​ទេ ដែល​ជា​ឱ​កាស​ធ្វើ​ឲ្យ​កូនសិស្ស​មិន​មាន​​ការ​ជឿជាក់​លើ​ការ​រៀនសូត្រ​របស់​ ខ្លួន។
សិស្ស ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រ៊ុយយ៉ុង​នេះ ត្រូវ​បាន​គេ​លក់ដូរ ដូច​ផ្សារ​ត្រី ហើយក៏​នាំគ្នា​យក​មក​​ថតចម្លង​ចែកគ្នា ដោយ​សុទ្ធ​តែ​មិន​ដឹង​ថា ចេញ​វិញ្ញាសារ​​អ្វី​នោះ​ទេ និយាយ​ឲ្យ​ចំ​គឺ​ផ្សង​សំណាង ជួនកាល ១០ វិញ្ញាសារ ត្រូវ​មួយ​ផ្នែក។ ​ជួន​កាល​មាន​គេ​នាំ​យក​មកពី​ខេត្តសៀមរាប អ្នក​ខ្លះ​យក​មក​ពី​ភ្នំពេញក៏​មាន​ដែរ។
លោក ឡាយ លត នាយក​សាលា​វិទ្យាល័យ​កំពង់ធំ បាន​ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​វិញ្ញាសារ​ប្រឡង មិនអាច​ធ្លាយ​បែក​ចេញទៅ​ក្រៅ​នោះ​ទេ។ ការ​បើក​វិញ្ញាសារ​ប្រឡង​ក៏​សុទ្ធ​តែ​មាន​អភិបាល​ស្រុក ឬក៏​អភិបាលរង​​ស្រុក​ចូលរួម ហើយក៏​ត្រូវ​បាន​លាក់​ការសម្ងាត់។ រីឯ​ព្រុយយ៉ុង កូនសិស្ស​តែង​តែ​នាំគ្នា​ជឿ​តាម​គ្នា រហូត​បាន​ក្លាយទៅជា​ប្រពៃណី​ទៅ​ហើយ​នៅពេល​ប្រឡង​ម្តងៗ ជាពិសេស​គឺជា​ការ​ឆ្លៀត​ឱកាស​​របស់​មនុស្ស​មួយចំនួន​តែងតែ​បង្កើត​ភាព​ ភ្ញាក់​ផ្អើល​ឲ្យ​ជឿ​ថា វិញ្ញាសារ​ប្រឡង​ចេញ​យ៉ាងនេះ​ចេញ​យ៉ាង​​នោះ ដើម្បី​លក់​វិញ្ញាសារ តែ​ការពិត​មិនអាច​បែកធ្លាយ​ចេញទៅ​ក្រៅ​បាន​​ជា​ដាច់ខាត៕

No comments:

Post a Comment

yes