សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, August 6, 2012

ខឹង​ប្រពន្ធ​ចេញពី​គុក​មាន​ប្រុស​ថ្មី​ដើរ​មិន​ចូល​ផ្ទះ ​ទិញ​ទឹក​អាស៊ីត​​ស្រោច​រលាក់​រលួយ​ពេញ​ខ្លួន

 

ភ្នំពេញ ៖ បុរស​​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ប្រើ​អំពើ​ ហិង្សា​ស្រោច​ទឹក​អាស៊ីត​ទៅលើ​ប្រពន្ធ​បណ្តាល​ឲ្យ​រលាក​រលួយ​ពេញ​ខ្លួនប្រាណ ​ ព្រោះតែ​ខឹង​ប្រពន្ធ​ចេញពី​គុក​លួច​មាន​ប្រុស​ថ្មី​ដើរ​មិន​ចូល​ផ្ទះ។ ការ​ចាប់​ឃាត់ខ្លួន​បុរស​​ជា​ប្តី​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី៦ ខែសីហា ឆ្នាំ​២០១២​​នៅក្នុង​មន្ទីរពេទ្យ​លោ​កស​ង្ឃ។
សមត្ថកិច្ច ​បាន​ឲ្យ​ដឹងថា​​បុរស​ជា​ប្តី​ដែល​ប្រើ​អំពើ​ហិង្សា​ទៅលើ​ប្រពន្ធ​ដោយ​ស្រោច ​ទឹក​អាស៊ីត​​នោះ ឈ្មោះ ប៊ី សឿន ប្រុស អាយុ ៤៩ឆ្នាំ​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​សុខសាន្ត​សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការ​មន​​ មុខរបរ​កម្មករសំណង់។
ចំណែក ​ស្ត្រី​​រងគ្រោះ​ដែល​ជា​ប្រពន្ធ​​ឈ្មោះ​រឿង ម៉ាប់ ​ហៅញឹម ស្រី​ដា អាយុ ៣២ឆ្នាំ​ មុខរបរ​ស្ត្រី​បំរើការ​នៅ​ហាង​ខារ៉ាអូខេ ស្នាក់នៅ​មិន​ពិតប្រាកដ រង​របួស​រលាក​រលួយ​ផ្ទៃមុខ.ក ដងខ្លួន ខ្នង ដៃ យ៉ាង​ធ្ងន់ធ្ងរ ​បច្ចុប្បន្ន​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោក​ស​ង្ឃ។

យោង ​តាម​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​រងគ្រោះ​និង​បុរស ​ជន​ដៃ​ដល់​ជា​ប្តី​ប្រពន្ធ​និង​គ្នា មានកូន​ចំនួន៤នាក់​នៅក្នុង​បន្ទុក​។ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​និង​ជន​ដៃ​រួម​និង​កូន​បាន​ជួល​ផ្ទះ​គេ​ស្នាក់នៅ ​ចំនុច​ភូមិ​សុខសាន្ត​ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌ​ចំការ​មន ​ដោយ​ប្តី​មាន​មុខ​របរ​ជា​កម្មករ​សំណង់។
ប្រភព ​ដដែល​បន្ត​ថា​នៅ​ឆ្នាំ២០១១ស្ត្រី​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ ឃាត់ខ្លួន​ពីបទ​លួច​វះ​កាបូប​លុយ​នៅ​ផ្សា​អូ​ឡាំ​ពិក​​ហើយ​ត្រូវ​សា​លា​ ដំបូង​ចេញ​ដីកាឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស  អស់​រយៈ​ពេល​ប្រមាណ​ជាង៦ខែ​ ស្ត្រី​រងគ្រោះ​​​បាន​ចេញពី​ពន្ធនាគារ​វិញ ​ប៉ុន្តែ​ស្ត្រី​រងគ្រោះ មិន​ចូល​ផ្ទះ​មើល​ថែ​កូនៗ​ឡើយ ​គឺ​បាន​ដើរ​រ​ដេក​គ្រប់កន្លែង​ជាមួយ​ប្រុស​ៗ ។ក្រោយមក​បុរស​ជា​ប្តី​ដឹង​ថា​ប្រពន្ធ​ចេញពី​គុក​វិញ​តែងតែ​ព្យាយាម​ទំនាក់​ ទំនង​​សួរនាំ​ប្រពន្ធ​ ប៉ុន្តែ​ពេលខ្លះ​ទូ​រស័ព្ទ​​ចូល​បែរ​ជា​មនុស្ស​ប្រុស​លើក​ហើយ​ប្រព​ន្ធ​ តែងតែ​គេចវេស​មិន​ចង់​ជួប​មុខ​ប្តី​ឡើយ​ជាហេតុ​ធ្វើ​ឲ្យ​បុរស ជា​ប្តី​មាន​កំហឹង​ម្តង បន្តិច​ៗ​ហើយ​បាន​ទៅ​ទិញ​ទឹក​អាស៊ីត​មួយ​កូន​ដប់​លឿង​លាក់​នៅ​ក្រោម​ស្ពាន​​ ស្ទឹង​​មានជ័យ។ លុះដល់​យប់​វេលា​ម៉ោង២០និង៣០នាទី​ថ្ងៃទី៥ខែសីហា បុរសជា​ប្តី បាន​តាម​រក​ប្រពន្ធ (ស្ត្រី​រងគ្រោះ)ឃើញ ​នៅ​កំពុង​លេង​បៀ​ជាមួយ​មិត្ត​ភ​ក្ត្រ័​នៅ​ចំនុច​ភូមិ​សុខសាន្ត​ក្នុង​ សង្កាត់​ផ្សារ​ដើម​ផ្កូវ ស្រាប់​តែ​​បុរស​ជា​​ប្តី​និយាយ​គ្នា​ជាមួយ​ប្រពន្ធ​ចុះឡើង​រហូតដល់​មាន​ ទំនាស់​ពាក្យ​សម្តី​គ្នា​កើតឡើង​បុរស​ជា​ប្ដី​ខឹង​ក៏​រត់​ទៅ​ក្រោម​​ស្ពាន​ ស្ទឹងមានជ័យ​​យក​​ដប​ទឹក​អាស៊ីត​ដែល​លាក់​នៅ​ទី​នោះ​មក​ស្រោច​ទៅលើ​ដ​ង​ ខ្លួន​ស្ត្រី​រងគ្រោះ​​បណ្ដាល​ឲ្យ​ក្តៅ​ក្រហលក្រហាយ​​​រលាក់​រលួយ​ពេញ​ ដងខ្លួន ​ផ្ទៃមុខ.​ក ខ្នង ដៃ។ ​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​លោ​ក​សង្ឃ​ធ្វើ​ការ​​សង្គ្រោះ​ជីវិត។
សមត្ថកិច្ច ​បាន​ឲ្យ​ដឹង​ថា​ក្រោយពី​ទទួល​បាន​ព័ត៌​មាន​ស្រោច​ទឹក​អាស៊ីត​លើ​ស្រ្តី​រង​ គ្រោះ ​សមត្ថ​កិច្ចក៏​​បាន​ចុះទៅ​សាកសួរ​ស្ត្រី​រងគ្រោះ​នៅ​មន្ទីរពេទ្យ​រហូត​ឈាន​ ដល់​ការ​​ឃាត់ខ្លួន​ជន​ដៃ​ដល់​នៅក្នុង​មន្ទីរពេទ្យ​លោក​សង្ឃ​ខណៈ​ពេល​ស្ត្រី ​រងគ្រោះ​ប្រើ​ល្បិច​ហៅ​បុរស​ជា​ប្តី​ឲ្យ​មក​ជួយ​មើល​ជម្ងឺ ហើយក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន​យក​មក​​ធ្វើការ​សាកសួរ​នៅ​ប៉ុ​ស្តិ៍​ រដ្ឋ​បាល​ទំនប់ទឹក​មុន​និង​បញ្ជូន​ទៅ​អធិការ​នគរ​បាល​ខណ្ឌ​ចំកា​រមន។
នៅ ​ចំពោះមុខ​សមត្ថកិច្ច​បុរស​ជា​ប្តី​ឆ្លើយ​សារភាព​ថា​​គាត់​ពិតជា​បាន​ធ្វើ​​ សកម្ម​ភាព​ជះ​ទឹក​អាស៊ីត​ទៅ​ស្ត្រី​ជា​ប្រពន្ធ​ពិតមែន​ដោយសារតែ​គាត់​ខឹង​ និង​ប្រពន្ធ​ខ្លាំងពេក ព្រោះ​ចេញពី​គុក​មកវិញ​ដើរ​មិន​ចូល​ផ្ទះ​ថែមទាំង​មាន​ប្រុស​ឈ្មោល​​នៅ​ខាង​ គ្រៅ​ទៀត ​ដោយ​ទុក​ឲ្យ​គាត់​ចិញ្ចឹម​បីបាច់​កូន​៤​នាក់​​តែម្នាក់ឯង​យ៉ាង​វេទនា​ បំផុត។ ទោះបីជា​បុរស​ជា​ប្តី​ឆ្លើយ​បែបនេះ​ក៏​នៅតែ​ប្រឈម​និង​ការ​​ចោទ​ប្រកាន់​ពី​ សាលាដំបូង​រាជធានី​ភ្នំពេញ៕

No comments:

Post a Comment

yes