សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 12, 2012

សហគមន៍យុវជន កម្ពុជាជួបជុំគ្នា រំលឹកខួបទិវាយុវជន អន្តរជាតិលើកទី ១៣

Photo by DAP-News
 លោក ហ៊ុន ម៉ានី
ភ្នំពេញ ៖ យុវជនដែលមកពីសហគមន៍ យុវជនកម្ពុជា ដែលជារណសិរ្សទូលំទូលាយ របស់យុវជនបានប្រមូលផ្តុំ យុវជនកម្ពុជា ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងអង្គទូតនានា ប្រមាណជា៣០០នាក់ នៅសណ្ឋាគារ ស៊ូហ្វីតែលភោគីត្រា នាល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ នេះ ដើម្បីរំលឹកយុវជនកម្ពុជា លើកទី១៣។
ទិវាយុវជននេះត្រូវបានបង្កើតឡើង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៩ ហើយនៅថ្ងៃនេះដែរ គឺជាថ្ងៃរំលឹកខួប លើកទី១៣ ក្រោមប្រធានបទ " ការកសាងពិភពលោកមួយ ល្អប្រសើរ" ដោយធ្វើជាដៃគូជាមួយ គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសំដែងការយកចិត្តទុកដាក់ និងគាំទ្រការចូលរួមចំណែក របស់ក្រុមយុវជន ក្នុងបុព្វហេតុ ជួយសង្គ្រោះ មាតុភូមិកម្ពុជា និងដាក់តឿនពួកគេឲ្យយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យមានការរីកចំរើន។

ក្នុងនាមជាយុវជនម្នាក់ លោក ហ៊ុន ម៉ានី ក៏ថ្លែងក្នុងពិធីនោះថា ប្រធានបទនេះ មិនមែនជាប្រធានបទថ្មី សម្រាប់កម្ពុជានោះទេ ព្រោះកម្ពុជាធ្លាប់តែងតែប្រារព្ធកម្មវិធីនេះ នាពេលនេះហើយ កម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ ចំពោះយុវជន។ ជាក់ស្តែងកាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ យុវជនខ្មែរបានបង្ហាញវីរៈភាពរបស់ខ្លួនដោយ ស្ម័គ្រចិត្ត និងប្រកាន់យកកាត្វពកិច្ចរំដោះជាតិ ដោយបង្កើតជារណសិរ្ស សង្គ្រោះជាតិកម្ពុជា ដើម្បីវាយបណ្តេញ នូវរបបខ្មែរក្រហម ដ៏ខ្មៅងងឹតដែលសម្លាប់ ប្រជាជនកម្ពុជាស្លូតត្រង់ អស់ជាង២លាននាក់៕

No comments:

Post a Comment

yes