សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​សប្បាយ​កើប​លុយ​ពី​ឈ្នួ​ញ​ដឹកឈើ​ល្មើសច្បាប់​


ក្រចេះ ៖ ដោយ​សារ​​អំពើ​ពុក​រលួយ​​របស់​លោក ម៉ិ​ញ សេដ្ឋា នាយ​​សង្កាត់​រដ្ឋ​បាល​​ព្រៃ​ឈើ​​ជ្រោយ​​បន្ទាយទើប​​មាន​​បទ​ល្មើស​​ព្រៃ​ឈើ​​យ៉ាង​​អនា​ធិប​តេយ្យ​​បំផុត​​នៅ​​ភូមិ​សាស្ត្រ ឃុំ​​ជ្រោយ​​បន្ទាយ ស្រុក​​ព្រែក​​ប្រសព្វ ខេត្ត​ក្រចេះ​។ ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ជ្រោយ​បន្ទាយ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​មាន​រទេះគោនិង​​គោយន្ត​កែច្នៃ​ដឹកឈើ​លេខ​១ប្រភេទ សុ​ក្រំ បន្តកន្ទុយ​គ្នា​ដូច​ក្បួន​ហែ​អង្គ​កឋិនទាន ដោយ​ដឹក ចេញ​ពី​ចំណុច​ភ្នំ​ជី មក​ស្តុក​ទុក​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ស្ទើរតែ​គ្រប់​ផ្ទះ​គរ ជា​គំនរ​ធំៗ​នៅ​ជិត​សង្កាត់ រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ​នេះ​តែម្តង​ ។​
     ពួក​ឈ្មួញ​ក៏បាន​បន្លំ​ដឹក​តាម​ទូក​បង្គ​ប់​ក្រោម​ក្រួស ឬ​តាម​ទូក​ប្រ ហុក​ដើម្បី​យកទៅលក់​នៅ​ខេត្តកំពង់ចាម​បាន​យ៉ាង​រលូន ហើយ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១២ ភ្នាក់ងារ វរជន​ខ្មែរ បាន​ចុះទៅ​ឃុំ​ជ្រោយ​បន្ទាយ ក៏បាន​ប្រទះឃើញ​គំនរ​ឈើ​ជាច្រើន​កន្លែង ហើយ​រាយការណ៍​តាម​ទូរស័ព្ទ​ជូន​លោក ម៉ិ​ញ សេដ្ឋា ឲ្យ​ចុះទៅ​ពិនិត្យមើល​ផងដែរ ប៉ុន្តែ​ទូរស័ព្ទ​របស់លោក ម៉ិ​ញ សេដ្ឋា ហៅ​មិន​ចូល ។ គំនរ​ឈើ​ជាច្រើន​កន្លែង​នោះ​ត្រូវគេ​ស្គាល់​ថា​ជា​របស់​ថៅកែ​ឈ្មោះ ឈូ រស់នៅ​ភូមិ​រកា​ធំ ឈ្មោះ តា​ឡូ រស់នៅ​ភូមិ​រកា​ធំ ឈ្មោះ គឹម យិន រស់នៅ​ភូមិ​ទួល​ព្រិច ឈ្មោះ ចាន់ណា រស់នៅ​ភូមិ​ព្រែកជីក​។​ល​។ ហើយ​ថៅកែ​ទាំង​ប៉ុន្មាន​ខាង​​លើ​នេះ សុទ្ធតែជា​អ្នកផ្តល់​លាភសក្ការៈ​ដល់​លោក ម៉ិ​ញ សេដ្ឋា ទាំងអស់​ ។​
 
     ​ប្រជាពលរដ្ឋ​បាន​រិៈ​គន់​ជា​ចំហ​រថា ពួកគាត់​មិនដែល​ឃើញ​លោក ម៉ិ​ញ សេដ្ឋា បង្ក្រាប​បទល្មើស បាន​ម្តងណា​ឡើយ ទោះបី​ជាមាន​ឈើ​គរ​ពាសពេញ​តំបន់​ដែល​គាត់​គ្រប់គ្រង​យ៉ាងណា​ក៍ដោយ ហើយ​ពួកគាត់​ឃើញតែ​កួន​ចៅ​របស់លោក ម៉ិ​ញ សេដ្ឋា ដើរ​ប្រមូល​លុយ​ពី​ឈ្មួញ​តែប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​បាន សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត មេត្តា​ចុះ​ពិនិត្យមើល​ផង បើ​មិន​ដូច្នោះ​ទេ ផ្លូវថ្នល់​ត្រូវ​ខូច​ខ្ទេចខ្ទី​អស់​ដោយសារ​ពួក​ឈ្មួញ​ដឹកជញ្ជូន​ឈើ​លើស​ទម្ងន់​ជាមិនខាន​ឡើយ ព្រោះ​ពេលនេះ ជា​រដូវភ្លៀង​ផង​ធ្វើ​ឲ្យ​ពួកគាត់​ពិបាកធ្វើ​ដំណើរ​ខ្លាំងណាស់ ៕

No comments:

Post a Comment

yes