សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 22, 2012

ប៊ុន រដ្ឋា រិះ​គន់​រដ្ឋា​ភិបាល​ដែល​ចោទ​ប្រកាន់​លោក

120822_04
ប្រជា​ពល​រដ្ឋ​ភូមិ​ប្រ​មា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ 
ពេលភៀស​ចេញ​ពី​ការ​បង្ក្រា​ប​ក្រុម​អប​គមន៍​របស់​កម្លាំង​រដ្ឋាភិបាល​ ​​

ភ្នំពេញៈ លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​កំពុង​ស្វែង​រក​ចាប់​ខ្លួន ដោយ​ជាប់​ចោទ​ពី​បទ​ថា ជា​មេខ្លោង​ដឹកនាំ​ការ​បង្កើត​តំបន់​អបគមន៍ បង្កើត​រដ្ឋ​ក្នុង​រដ្ឋ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល បាន​ចោទ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ថា​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​នាយក​វិទ្យុ​សំបុក​ឃ្មុំ ម៉ម សូណង់​ដូ និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ថា ជា​ការ​ប្រឌិត​និង​មួល​បង្កាច់​ដែល​ខុស​ពី​ការ​ពិត។
លោក ប៊ុន រដ្ឋា មិន​អាច​ទំនាក់​ទំនង​ធ្វើ​ការ​អត្ថា​ធិប្បាយ​បាន​ទេ ​កាល​ពី​ថ្ងៃ​អង្គារ ប៉ុន្តែ យោង​ទៅ​តាម​បទ​សម្ភាសពី​ទី​សុវត្ថិភាព​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពី​ព្រឹក​ថ្ងៃ​ទី២១​ ខែ​សីហា លោក ប៊ុន រដ្ឋា បាន​និយាយ​ថា រាជ​រដ្ឋាភិបាល​កំពុង​បង្កើត​ហេតុ​ការណ៍​ដើម្បី​ចាប់​អ្នក​ដែល​ហ៊ាន​និយាយ​ការ​ពិតឬ​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល ដូច​ជា លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ ដែល​កំពុង​ជាប់​ពន្ធ​នាគារ​ ហើយរដ្ឋា​ភិបាល​បាន​ប្រឌិត​រឿង​ថ្មី​មួយ​ទៀត ដើម្បី​ចាប់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស លោក ចាន់ សុ​វ៉េត​។

លោក ប៊ុន រដ្ឋា បាន​បន្ត​ថា​៖​«ខ្ញុំ​សុំ​បដិសេធ​ថា​ខ្ញុំ​មិន​ពាក់​ព័ន្ធ​ជាមួយ​លោក ចាន់ សុវ៉េត នោះ​ទេ ហើយ​ខ្ញុំ​គិត​ថា លោក ​ហ៊ុន សែន កំពុងតែ​បង្កើត​ភស្តុតាង​ក្លែង​ក្លាយថ្មី​មួយ​ទៀត ដើម្បី​បំបិទ​មាត់​មន្ត្រី​ឬ​ជន​ណា​ម្នាក់​ដែល​ហ៊ាន​និយាយ​រឿង​នៅ​ភូមិ​ប្រមាឃុំ​កំពង់​ដំរី ខេត្ត​ក្រចេះ​»។
លោក​រៀប​រាប់​​ទៀត​ថា លោក​ពុំ​មែន​តំណាង​ឲ្យ​សមាគម​អ្នក​ប្រជាធិប​តេយ្យ​ទេ ហើយក៏​មិន​ដែល​បាន​ប្រើ​ឈ្មោះ​សមាគម​នេះ​ដែរ ពេល​លោក​ទៅ​ប្រជុំ​ជាមួយ​ពលរដ្ឋ គឺ​លោក​ចូលរួម​ក្នុង​នាម​ជា​ពលរដ្ឋ​។
លោក​និយាយ​​ថា​៖ «​បើ​ខ្ញុំ​និយាយ​ជា​មួយ​ប្រ​ជាពលរដ្ឋ​ជាង​១០០លើក ប្រើ​ឈ្មោះ​សមាគម​នេះនោះ មាន​ន័យ​ថា ខ្ញុំ​ជ្រក​ក្រោម​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​ តែបើ ប៊ុន រដ្ឋា ខ្ញុំ​អត់​មាន​និយាយ​ពី​សមាគ​មនេះ​មួយ​ម៉ាត់​ផង​ អ៊ី​ចឹង​នេះ​គ្រាន់​តែ​ជា​ការ​ក្លែង​បន្លំ​ ការ​បង្កើត​ភស្តុតាង​ដើម្បី​លុប​បំបាត់​ការ​ដែល​ខ្លួន​សម្លាប់​រាស្ត្រ​ឯង​ ប៉ុណ្ណោះ នោះ​គឺ​ជា​រឿង​មួយ​ខុស​ឆ្គង​ធំ​បំ​ផុត​ហើយ​រដ្ឋា​ភិបាល​គួរតែ​មើល​ក្រោយ ខ្នង​ខ្លួន​ឯង​ផង​ទៅ​»។​
លោក​បន្តថា លោក​សូម​សួរ​ទៅ​លោក ហ៊ុន សែន​វិញ ​ប្រសិន​បើលោក​​ជា​អ្នក​បង្កើត​អបគមន៍​ ដូចលោក​មាន​ប្រសាសន៍ ហេតុ​អី​ចាំ​បាច់​ដោះ​លែ​ងរូប​លោក​​ពី​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​​ធ្វើ​ អី​​ ពី​ព្រោះ​មេ​អ​បគមន៍​ជាប់​នៅ​ក្នុង​ពន្ធ​នាគារ​​ហើយ ​គឺ​នៅ​ថ្ងៃ​ទី​៦ ខែ​៤​ ហើយ​នៅ​ក្នុង​ខែ​ ៥ ​នោះ​ វា​កៀ​ក​គ្នា​ណាស់​ ម៉េច​មិន​ដាក់​គុក​តែ​ម្តង​ទៅ​កុំ​ឲ្យ​ស្លាប់​​ក្មេង​ស្រី​។
លោកគិតថា​៖«លេស​របស់​លោក ​ហ៊ុន​ សែន​ ដែល​ចោទ​ខ្ញុំ​ថាធ្វើ​​អបគមន៍​នោះ​ ​វា​នៅ​ស្ទើរ​មែន​ទែន ហើយ​បញ្ញា​​របស់​លោក​ហ៊ុន សែន​ក៏​នៅ​ខ្សោយ»។
លោក​អះអាង​ទៀត​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​កំពុង​តែ​ចាញ់​បោក​មន្ត្រី​ថ្នាក់​ទាបគាត់​ដែល​ញុះ​ ញង់​នាយករដ្ឋ​មន្ត្រី​ឲ្យ​​ធ្វើ​​កិច្ច​ការ​មួយ​ខុស​ ហើយ​អ្វី​ដែល​គេ​បាន​ធ្វើ​​នោះ​ គឺ​ធ្វើ​ឲ្យ​លាក​នាយក​រដ្ឋ​មន្ត្រី​បរាជ័យ​ក្នុង​កិច្ច​ការ​ដឹក​នាំ​។ លោក​នឹង​យក​ឯក​សារ​ទៅ​ជូន​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ឲ្យ​គាត់​ភ្ញាក់និង​បើក​ភ្នែក​ធំៗ​ ​ថា​មន្ត្រី​ថ្នាក់​ក្រោម​លោក​ចង់​បាន​ដី​ធ្លី​នោះ​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ ខ្លួន​ ឬ​ធ្វើ​អ្វី​មួយ​ដើម្បី​លុបលាង​កំ​ហុស​​ដែល​ប្រ​ព្រឹត្តខុស​នោះ។ ​លោក​ចង់​ចូល​បំភ្លឺ​នៅ​តុលាការ​ ​តែ​តុ​លាការ​នៅ​កម្ពុជា​អត់​ឯក​រាជ្យ​ លោក​មិន​ចង់​គេច​ខ្លួន​ដូច​សព្វ​ថ្ងៃ​នោះ​ទេ តែ​លោក​មិន​អាច​ទៅ​បាន​ ​ដោយ​សារ​នៅ​ថ្ងៃ​ទី​២៦ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​និយាយ​ច្បាស់​ថា លោក​អាច​បង្វែរនី​តិវិធី​តុលាការ​ពី​ដីកា​ចាប់​ខ្លួន​ទៅ​ជា​សាក្សី​បាន​ លោក​ធានា​ខុស​ត្រូវ​ចំពោះ​ជន​ណា​ដែល​ធ្វើ​ខុស​នៅ​ក្នុង​ឃុំ​កំពង់​ដំរី​នោះ ​ ឲ្យ​តែ​ចេញ​មក​រួម​ដៃ​ជា​មួយ​លោក​ ដើម្បី​ទម្លាក់​កំហុស​ទៅ​លើ​អ្នក​ដទៃ។ លោក​ថា​ ៖«​អ៊ី​ចឹង​​​មាន​ន័យ​ថា ​​តុលាការ​នៅ​ក្នុង​ស្រុក​ខ្មែរ​ ​គឺ​នៅ​លើ​រូប​គាត់​ ដូច្នេះ​ បើ​ខ្ញុំ​ទៅ​បំភ្លឺ​នៅ​តុលាការ​ តើ​ផល​វា​វិជ្ជមាន​ ឬ​ អវិជ្ជមាន»។
ទាក់​ទិន​ទៅ​នឹង​ការលើ​ក​ឡើង​នេះ​លោក​ ផៃ ស៊ី​ផាន​ អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ថ្លែ​ង​​តប​​វិញ​ថា​​ ចំពោះ​ការ​ស្តាប់តែ​មួយ​ចំហៀង​នោះ​ លោក​មិន​អាច​ធ្វើ​​​អត្ថា-​ធិប្បាយ​បាន​ទេ​ វា​ពិ​បាក​បញ្ជាក់​ណាស់​​ទុក​​ឲ្យ​តុលាការ​ជា​អ្នក​ស្វែង​រក​យុត្តិធម៌​​ ហើយ​គួរ​តែ​រក​មេ​ធា​វី​មក​តតាំង​​ដើម្បី​ដោះ​បន្ទុក​វិញ ​ ចំពោះ​ការ​ស្រែ​កម​ក​ពី​ក្រៅ​បែបនេះ​ ​​គឺ​វា​ជា​រឿង​មួយ​មិន​ត្រឹម​ត្រូវនោះ​ទេ​។
លោក​បាន​បញ្ជា​ក់​​ថា​៖ «​ជា​​យោបល់​ខ្ញុំ​ ការ​ឆ្លើយ​ឆ្លង​តាម​រយៈ​សារព័ត៌​មាន​វា​មិន​ស្រប​​ច្បាប់​​នោះ​ទេ​ ហើយក៏​មិន​អាច​ដោះ​ស្រាយ​ឬ​​ដោះ​បន្ទុក​បាន​ដែរ​​ តែ​ធ្វើ​បែបនេះ​វា​បាន​ធ្វើ​ឲ្យ​កាន់​តែ​​ពិបាក​ដល់​ដំណើរ​ការ​របស់​ តុលាការទៅវិញ​​។ យើង​ចង់​ឃើញ​តុលាការ​ផ្តល់​យុត្តិធម៌​ដល់​អ្នក​ចោទ ​និង​អ្នក​ដោះ​បន្ទុក​»។
លោក ​ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​​កាល​ពី​ម្សិល​មិញ​ដែរ​ថា អ្វី​ដែល​ឈ្មោះ​ ប៊ុន រដ្ឋា​ បាន​និយាយ​​​ចោទប្រ-​កាន់​មកលើ​រដ្ឋា​ភិបាល​ វា​គឺ​ជា​ការ​ចោទ​ប្រ​-​កាន់​បែប​​គួរ​ឲ្យ​អាណិត​មួយ​ វា​មិន​ដែល​មាន​រដ្ឋា​ភិបាលណា​​​ធ្វើ​​​លើ​ពលរដ្ឋ​ខ្លូន​ឯងអ៊ី​ចឹង​នោះ​ទេ​។ លោកបន្ត​ថា ​​​ប៊ុន រដ្ឋា ​គួរ​តែ​ចូល​ខ្លួន​មក​តុលាការ ​​ហើយ​រក​មេធាវី​​មក​ដោះ​បន្ទុក​ទៅ​វា​ល្អ​ជាង​។​
លោក ​ខៀវ ​សុភ័គ បញ្ជាក់​​ថា​៖​ «​នេះ​គឺ​ជា​ការ​ចោទ​ប្រ​កាន់​ដែល​គួរ​ឲ្យ​អាណិត​ ហើយ​គាត់​និយាយ​គឺ​គោល​បំណងគាត់​ចង់​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​ប៉ុណ្ណោះ​» ​៕

No comments:

Post a Comment

yes