សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, August 28, 2012

ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​នឹង​បើក​ការ​ដ្ឋាន​សាង​សង់​ក្នុង​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ​២០១២​​ក្រោម​អធិបតី​ភាព​សម្ដេច​តេជោ​ហ៊ុន សែន


ភ្នំពេញ ៖ លោក​កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃទី​២៨​ ខែ​សីហា ឆ្នាំ​២០១២ ​បាន​ធ្វើ​ដំណើរ​មក​ពិនិត្យ​មើល​ទី​តាំង​ស្ពាន​​អាកាស​ស្ទឹង​មាន​ជ័យ​ ដោយ​លោក​កែប ជុតិមា បាន​ណែ​នាំ​ដល់​មន្ត្រី​ជំនាញ​ឲ្យ​មើល​ថ្ងៃ​ខែ​ជ្រើសរើស​យក​ថ្ងៃ​ល្អ​ដើម្បី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ដែល​សាលា​រាជ​ធានី​ភ្នំពេញ​គ្រោង​នឹង​ធ្វើ​ឡើង​នា​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១២​ខាង​មុខ​នេះ​ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន​។
ក្នុង​ឱកាស​អញ្ជើញ​ទៅ​ពិនិត្យ​​ស្ថានភាព​និង​ភូមិសាស្ត្រ​ដែល​ត្រូវ​សាង​សង់​ស្ពាន​អាកាស​នេះ​ដែរ​ លោក​កែប ជុតិមា​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ដែន​ដី​មន្រ្តី​ពាក់​ព័ន្ធ​ខិត​ខំ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ដែល​នៅ​សេស​សល់​ឲ្យ​បាន​ឆាប់​រហ័ស​។ ជាមួយ​គ្នា​នេះ​ស្លាក​ផ្សាយ​ពាណិជ្ជកម្ម ឬ​ប៉ាណូ​ផ្សេងៗត្រូវ​រុះ​រើ​ចេញ​ឲ្យ​បាន​ទាន់​ពេល​វេលា។ លោក​អភិបាល​បាន​បញ្ជាក់​ថា​ នៅ​ពេល​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​យើង​នឹង​បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​បេតុង​២​ខ្សែ​អម​ប្រឡាយ​មេ​បឹង​សាឡាង​ប៉ែក​ខាង​ត្បូង​ស្ពាន​ស្ទឹង​មាន​ជ័យ​ដល់​ស្ពាន​ថ្ម​មុខ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត​ដើម្បី​សំរួល​ចរាចរ​លើ​កំណាត់​ផ្លូវ​លេខ​២៧១​នៅ​ពេល​ស្ពាន​អាកាស​ចាប់​ផ្តើម​សាងសង់។
 ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​គឺ​ជា​ស្ពាន​អាកាស​ទី​៣​បន្ទាប់​ពី​ស្ពាន​អាកាស​ក្បាល​ថ្នល់​និង​ស្ពាន​អាកាស​៧មករា​(ពេទ្យ​លោក​សង្ឃ)​ក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​រំដោះ​ចរាចរ​ដែល​តែង​កក​ស្ទះ​ជា​ញឹកញាប់​តាម​ច្រក​ផ្លូវ​សំខាន់ៗក្នុង​ទីក្រុង​ស្រប​ពេល​ដែល​ចំនួន​ប្រជាពលរដ្ឋ​និង​មធ្យោបាយ​ធ្វើ​ដំណើរ​កើន​ឡើង​ឥត​ឈប់​ឈរ៕

No comments:

Post a Comment

yes