បន្ទាយមានជ័យៈ កងទ័ពកម្ពុជាឈរជើង នៅបន្ទាត់ព្រំដែនស្រុកថ្មពួក បានឲ្យដឹងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២នេះថា ទាហានឈុតខ្មៅថៃឈរជើង នៅតំបន់ឧទ្យានជាតិ ប្រទេសថៃ កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១២ បានបាញ់រះមកលើពលរដ្ឋខ្មែរ ជាង១០នាក់ខណះឆ្លងដែនលើភ្នំ ដងរែក ក្នុងភូមិសាស្ត្រឡាក់ហានសាយ ស្រុកបូរីរាន់ ខេត្តសូរិន ប្រទេសថៃ ឈមជាមួយនឹងទឹកដីប្រទេសកម្ពុជា ភូមិបណ្ដាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លុះម៉ោង៣យប់ពួក ទាហានឈុតខ្មៅថៃបាញ់គំរាមនៅ ចំនុចនោះម្តង ទៀត។ករណីទាហានឈុតខ្មៅថៃបាញ់រះពលរដ្ឋខ្មែរនេះ មិនបណ្តាលឲ្យពលរដ្ឋខ្មែរណាម្នាក់រង របួសឬស្លាប់បាត់ បង់ជីវិតឡើយ ដោយគ្រាន់តែរងរបួសពេលរត់ដួលធ្លាក់ពីលើភ្នំតែប៉ុណ្ណោះ ខណះ ពលរដ្ឋខ្មែរទាំងនោះ រត់គេចខ្លួនចូលមកកម្ពុជាវិញ។
ជុំវិញការបាញ់នេះ ប្រភពពីសមត្ថកិច្ចនៅចំណុចកើតហេតុបានបង្ហើបឲ្យដឹងថា ពលរដ្ឋដែល ទាហានឈុត ខ្មៅដេញបាញ់នេះ គឺពួកគេឆ្លងដែនតាមភ្នំដងរ៉ែកចូលដីថៃក្នុងបំណងចូលទៅ កាប់ឈើដោយសារចាញ់បោក ឈ្មួញរកស៊ីឈើ។
No comments:
Post a Comment
yes