ខេត្តសៀមរាប ៖ លោក សុរិន្ទ ពិតសូវណ្ណ អគ្គលេខាធិការអាស៊ានបានប្រាប់អ្នកសារព័ត៍មានថា ដើម្បីធ្វើសមាហរណកម្មអាស៊ាន ពិតជាត្រូវការសហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើស្ពានចម្លងសម្រាប់ការវិនិយោគជាមួយគ្នា យើងបានដឹងហើយថាក្នុងចំណោមពាណិជ្ជកម្ម អាស៊ានទាំង១០ មានតែ២៥% នៃពាណិជ្ជកម្មសរុបប៉ុណ្ណោះ ។ ដូច្នេះសហគ្រាសធនតូច និងមធ្យមពិតជាអាចបង្កើននូវតម្លៃបន្ថែមទៀត ។ យើងគួរជ្រើសរើសទីកន្លែងណា ហើយអ្នកណាខ្លះអាចចូលរួម ហើយយើងទាំងអស់គ្នាត្រូវយល់ឲ្យបានច្បាស់ពីសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលជាបញ្ហាដ៏សំខាន់ ដែលយើងទាំងអស់គ្នាត្រូវធ្វើការជាមួយគ្នា ។
លោក សុរិន្ទ ពិតសូវណ្ណ បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ នៅក្រោយកិច្ចប្រជុំ ពេញអង្គរដ្ឋមន្ត្រីអាស៊ានលើកទី៤៤ ដែលប្រព្រឹត្តទៅអស់រយៈពេលជាង ៣ម៉ោង កាលពី ព្រឹកថ្ងៃទី២៨ សីហា ឆ្នាំ២០១២ នៅសណ្ឋាគារអប្សារាអង្គររីស្សត ក្រុងសៀមរាប ក្រោម ការដឹកនាំលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំនេះ ។
លោកអគ្គលេខាធិការមានប្រសាសន៍ថា ពិតប្រាកដណាស់ វាមានបញ្ហាជាច្រើន ដែលយើងត្រូវទាមទារយល់ឲ្យបានស៊ីជម្រៅអំពីតួនាទីរបស់អាស៊ាន និងបរិយាកាសជា សកលនាពេលបច្ចុប្បន្ននេះ ។ បទពិសោធន៍នៅក្នុងតំបន់ យើងមានការលំបាកជាច្រើន និងឧបសគ្គខ្លះៗ ជាមួយសហរដ្ឋអាមេរិក ដែលយើងត្រូវបង្កើនសមត្ថភាពខ្លួនយើងក្នុង នាមជាអាស៊ាន និងភ្ជាប់ទៅដល់សាធារណជនទាំងអស់ ហើយយើងជឿជាក់ថា តាមរយៈ ការធ្វើសមាហរណកម្មអាស៊ាន ជាពិសេសជាមួយនិងដៃគូសន្ទនា ដែលជាគំនិតមួយយ៉ាង សំខាន់សម្រាប់ដាក់ជាប្រធានបទក្នុងតំបន់ ។ យើងសង្ឃឹមយ៉ាងមុតមាំថា ថ្មីៗនេះយើងនឹង អាចកាត់បន្ថយនូវបញ្ហាផ្សេងៗ ដោយមានការសហការជាមួយដៃគូសន្ទនារបស់យើង ពិសេសជាមួយជប៉ុន និងឥណ្ឌា នៅក្នុងសេវាកម្មវិនិយោគ ។ យើងពេញចិត្តនឹងធ្វើការ ចរចារទំនាក់ទំនងពាណិជ្ជកម្មពីគ្នាទៅវិញទៅមក ។ ដូចនេះពួកយើងពិតជាអាចធ្វើដំណើរ ទៅរកជោគជ័យក្នុងតំបន់ ដែលជាទស្សនផ្ទាល់ខ្លួនរបស់យើងនៅក្នុងឆ្នាំនេះ ជាមួយនឹង អ្វីៗដែលគ្មានមន្ទិល ហើយយើងនឹងធ្វើឲ្យបានល្អបំផុត ។ យើងនិងខិតខំបញ្ចប់នូវបញ្ហា ដែលនៅសេសសល់ពិសេសជាមួយដៃគូសន្ទនារបស់យើង គឺជប៉ុន និងឥណ្ឌា ។ យើងក៏ ពិភាក្សាគ្នាអំពីការធ្វើឲ្យប្រសើរឡើងពីទ្រព្យសម្បត្តិជាតិ បញ្ហាបរិស្ថាន និងអាកាសធាតុ ដែលពួកយើងត្រូវថែរក្សា ការពារ និងការផ្លាស់ប្តូរនូវបច្ចេកវិទ្យាថ្មីៗ ពីព្រោះថាវាមានការ ហិនហោចទៅៗ ហើយបញ្ហាទាំងអស់នេះ ត្រូវបានដាក់ជាទ្រព្យសម្បត្តិជាតិទាំងមូល ។ ថ្មីៗនេះផងដែរ យើងក៏បានធ្វើការប្រកួតប្រជែងក្ឋុងតំបន់ ដើម្បីបង្កើន ក៏ដូចជាលើកទឹកចិត្ត ដល់កិច្ចពិភាក្សាជាមួយនិងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលជាការសំខាន់ផងដែរ នោះ ។ យើងក៏បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ដោយពិភាក្សាជាមួយក្រុម ប្រឹក្សា ចំនួន៣ ព្រោះសហគ្រាសធនតូច និងមធ្យម បានផ្តល់៩៩% នៃសកម្មភាពសេដ្ឋ កិច្ចរបស់យើង ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ផ្តល់ការងារដល់ប្រជាពលរដ្ឋ ដែលរួមបញ្ចូលជាមួយផលិតផលក្នុងស្រុកសរុប ដោយសារតែ២០% យើងបានពីសហគ្រាសធុនតូច និងមធ្យម ។
ពិតណាស់អ្វីដែលសំខាន់ គឺយើងត្រូវការជំនួយបន្ថែមទៀត ខ្ញុំគិតថាយើងនៅខ្សោយនៅឡើយ យើងសម្រេចបានតែ៧២% ទៅ៧៣% នៃឯកសារសំខាន់ៗដែលយើង បានបញ្ជាក់ច្បាស់ ដើម្បីក្លាយជាសហគមសេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ យើងនៅខ្វះ២៧% ទៅ២៨% ទៀត ប៉ុន្តែពួកយើងត្រូវតែសម្រេចឲ្យបាន។ ហើយរដ្ឋជាសមាជិកទាំងអស់ត្រូវ មើលខ្លួនឯងឲ្យច្បាស់ និងត្រូវសម្របសម្រួលក្នុងចំណោមប្រទេសនីមួយៗត្រូវយល់ពីគ្នា ដើម្បីឲ្យដឹងថា តើអ្វីដែលយើងព្រមព្រៀងគ្នា ដើម្បីឲ្យការអនុវត្តឲ្យមានភាពស្មើគ្នា នេះ ហើយគឺបញ្ហាប្រឈមរបស់ពួកយើង ដែលវាទាមទារឲ្យយើងត្រូវការធ្វើសមាហរណកម្មអាស៊ាន ៕
No comments:
Post a Comment
yes