សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 2, 2012

នារីទុរគតសម្រាល​កូន​ម្នាក់​​ឯង​ ក្រោម​ដើម​ពោធិ៍​

នារី​ទុរគត​ដែល​សម្រាល​កូន​ក្រោម​ដើម​ពោធិ៍

ខេត្ត​កំពត ៖ នារីទុរគត​ដើរ​សុំ​ទាន​ម្នាក់​បាន​ចូល​ទៅ​សម្រាល​កូន​ម្នាក់​ឯង​​នៅ​ក្នុង​ដី​ឡូត៍​​មួយ​កន្លែង ​​ដែល​នៅ​ចំណុច​​ដី​ឡូត៍​នោះ​មាន​ដើម​ពោធិ៍​ធំៗ​​៤​​ទៅ​៥​ដើម​ដុះជាប់​ព្រំ​ប្រទល់​​របង​ដី ស្ថិត​ក្នុងភូមិ​១​ឧសភា ​សង្កាត់​កំពង់​កណ្តាល ក្រុងកំពត ។
តាម​សម្តីនារីទុរគត​ប្រាប់​ឱ្យ​ដឹង​​ថា នាង​មាន​ឈ្មោះ​រុម រ៉ា អាយុ​​២០​​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​​ខេត្ត​កណ្តាល ។​​ នាង​ពុំ​ដឹង​​ថា ខ្លួន​មាន​ផ្ទៃ​ពោះ​​​ប៉ុន្មាន​ខែ​​នោះទេ ​ដោយ​ដើរ​សុំទាន​នៅ​​ក្នុង​ក្រុង​កំពត​​នេះ​ជា​យូរ​ខែ​មក​ហើយ ។ នាង​ប្រាប់​បន្តថា នាង​គ្មាន​​ប្តី​ទេ ​ការ​មាន​​ផ្ទៃ​ពោះ​នេះ​នាង​ក៏​ពុំ​​បាន​ដឹង​ថា ខ្លួន​មាន​ផ្ទៃ​ពោះ​ដែរ តែ​នាង​ប្រាប់ថា កន្លង​មក​ពេល​នាង​ដេក​តាម​សំយាប​ផ្ទះ​​គេ​មាន​ក្រុម​ក្មេង​ស្ទាវ​បាន​ចាប់​រំលោភ​​នាង ។ បើ​តាម​ការ​វិភាគនារីទុរគត​​ម្នាក់​នេះ​ពី​ការ​និយាយ​ស្តី​ ហាក់​ដូចជា​មាន​សតិ​មិន​គ្រប់​ផង​ដែរ ។ ​ប៉ុន្តែ​​​ស្ត្រី​រូប​នេះ​​បាន​ប្រាប់​​ពីពេល​វេលា​ដែល​នាង​សម្រាល​​កូន គឺ​​នៅ​វេលា​ម៉ោង​​ប្រហែល​ជា៥​​ព្រឹក​​ថ្ងៃទី​២ កញ្ញា ២០១២ ​នៅលើបង់​ក្នុង​រោង​អ្នក​ចាំ​ដី​ ដោយនាង​​សម្រាល​បាន​កូន​ប្រុស​មួយ​​ តែក្រោយ​ពី​​សម្រាល​បាន​ប៉ុន្មាន​នាទី​កូន​នោះ​ក៏ស្លាប់​ទៅវិញ​ទៅ។

No comments:

Post a Comment

yes