សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

ប្រជាពលរដ្ឋខ្មែរមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមសង្គ្រោះជាតិ ជាមួយនិង គណបក្ស សង្គ្រោះជាតិ ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជា


ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ កំពុងតែមានប្រជាប្រិយ​ភាព​យ៉ាងខ្លាំងបំផុតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឲ្យមានការផ្លាស់ប្តូរ និងបញ្ចប់អំ ណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជានោះ ។

ការបង្កើតឡើង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ គឺដោយ​មាន​ការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាង គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលទាំង​អស់នេះបានធ្វើ​ឲ្យ​គណបក្សកាន់អំណាចសព្វថ្ងៃកាន់តែមានការភ័យខ្លាចពី​ការបរជ័យរបស់​ខ្លួន​នៅឆ្នាំ២០១៣ កាន់តែខ្លាំងឡើង ។ គណបក្ស សង្គ្រោះជាតិ គឺជាគណបក្សថ្មី​មួយដែលបង្កើត​ឡើង​ដោយអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិ និងអ្នកស្រលាញ់ប្រជាពលរដ្ឋ​ពិតប្រាកដ ហើយ
គណ​បក្ស​ថ្មីមួយនេះ ក៏មានស្នូលរ​ប​ស់ខ្លួនដ៏រឹងមាំផងដែរ នោះគឺស្នូលរបស់គណបក្ស សម រង្ស៊ី និង​ គណបក្ស សិទ្ធិ​មនុស្ស ព្រោះថានៅពេលខាងមុខគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុស្ស  នឹងរៀបចំបញ្ជីឈ្មោះរួមគ្នាតែមួយដើម្បីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ ដោយ​គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស មិនមានអ្នកឈរឈ្មោះនោះឡើយ ។


សូមជំរាជូនផងដែរថា ជារៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុស្ស បាននឹងកុំពុងតែធ្វើការរួមគ្នាដោយបានចុះទៅតាមបណ្តាខេត្តនានា ដើម្បីធ្វើការពន្យល់ និងជំរាបជូនដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សទាំងពី ក៏ដូចជាសមាជិក-សមាជិការ និង​ថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរនៅតាមបណ្តាខេត្ត ឲ្យពួកគាត់បានជ្រាបអំពីការសម្រេចរួម បញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ដូចជាការ​បង្កើត ចលនាប្រជាធិប​តេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ ផងដែរ ។

មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុ​ស្ស ក៏ដូចជាសមាជិក-សមាជិការ និងថ្នាក់ដឹកនាំរបស់គណបក្សទាំងពីរ​លោក គីម​សួរ ភីរិទ្ធ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី ខេត្តកំពង់ចាមបានថ្លែងថា ក្រោយពីគណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស រួមបញ្ចូលគ្នាជាសម្លេងតែមួយមក បានធ្វើឲ្យរដ្ឋាភិបាលខ្មែរ មានប្រតិកម្ម​យ៉ាងខ្លាំង ដោយមានការភ័យខ្លាចពីការរួមបញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស ព្រោះថាគណបក្សទាំងពីរកាលពីមុនរស់នៅបែកគ្នា នៅតែពិបាកទប់ស្កាត់ ទំរាំ​តែ​​គណបក្សទាំងពីររួមគ្នាជាសម្លេងតែមួយមិនដឹងជារដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពិបាក​ទប់​ស្កាត់យ៉ាងណានោះទេ ដោយគេបានហៅការរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិ​មនុស្ស ថាជាព្យុះក្នុងក្អម ។

លោក គីមសួរ ភីរិទ្ធ មានប្រសាសន៏ទៀតថា  រដ្ឋាភិបាលក៏បាននិយាយផងដែរថា តើពួកប្រឆាំង​សង្គ្រោះ​ស្អីទៀតបើសម័យនេះគេសម្បូរសប្បាយគ្រប់បែបយ៉ាងទៅហើយនោះ ក្រោមការគ្រប់ របស់គណបក្សប្រជាជន មកសង្គ្រោះស្អីទៀត បើដូចជាកាលពីសម័យប៉ុលពត បានជាគេ​ហៅ​ថាសង្គ្រោះ  ។ ជាការឆ្លើយតបលោក​គីមសួរ ភីរិទ្ធ មានប្រសាសន៏ជំរាបទៅដល់សមាជិក-សមា​ជិការគណបក្សទាំងពីរនិងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស ចលនាប្រជាធិបតេយ្យ និង​គណបក្ស សង្គ្រោះជាតិ ទាំងអស់ឲ្យបានជ្រាបថា មិនចាំបាច់ដូចជាសម័យ ប៉ុលពត គេចាប់ចង សម្លាប់វាយធ្វើបាបបានសង្គ្រោះទេ ដោយលោកថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ៦០% ជំពាក់ប្រាក់​ធនាគារក៏ត្រូវការឲ្យមានយើងសង្គ្រោះដែរ យើងសង្គ្រោះធនធានធម្មជាតិដែលត្រូវបានគេបំ​ផ្លាញ​​មាន ព្រៃឈើ រ៉ែ សមុទ្រ ទន្លេ មច្ឆាជាតិ រួមជាមួយនិងបូរណៈភាពទឹកដីរបស់យើង​ដែល​ត្រូវ​បានគេ​រំលោភយកពីសំណាក់ប្រទេសជិតខាង ពិសេស​គឺខាង​កើត តាមរយៈការបោះ​បង្គោលព្រំ​ដែន​​រវាង​រដ្ឋាភិបាលក្រុងភ្នំពេញ ជាមួយនិងរដ្ឋាភិបាលក្រុងហាណូយ ដែលធ្វើឲ្យបាត់បង់ទឹកដី​ខ្មែរ​​អស់ជា​ច្រើន​ចូលទៅខាងយួន ក៏ដូចជាការពុះជ្រាកទឹកដីខ្មែរ ឲ្យទៅយួនតាមរយៈក្រុមហ៊ុន​ឯក​ជន និង​សមាគមន៏របស់យួនផង​ដែរ ទាំងអស់នេះហើយដែលយើងទាំងអស់គ្នាត្រូវ​តែ​សង្គ្រោះនោះ មិន​ចាំ​បាច់កាលពីសម័យប៉ុលពតនោះឡើយ ហើយនៅមានជាច្រើនទៀតដែល​យើងត្រូវការ​សង្គ្រោះ ដើម្បីឲ្យប្រជាពល​រដ្ឋ និងប្រទេសកម្ពុជារបស់យើងផ្លាស់ប្តូរមុខមាត់ថ្មី  ។

តំណាងរាស្រ្តគណបក្ស សម រង្ស៊ី លោក គីមសួរ ភីរិទ្ធ បានមានប្រសាសន៏បន្ថែមទៀតថា ឥឡូវ​នេះកម្លាំងអ្នកប្រជាធិបតេយ្យគឺកើនកាន់តែច្រើនឡើងៗក្នុងការចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ហើយនៅឆ្នាំ២០១៣ខាងមុខនេះ កម្លាំងអ្នកស្នេហាជាតិ កម្លាំងអ្នកប្រជាធិបតេយ្យ និងទទួលបានជោគជ័យជាក់ជាមិនខាន ។ ជាមួយគ្នានោះលោក គីមសួរ ភីរិទ្ធិ ក៏បានជំរាប និង​ទទូចសុំឲ្យប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅចុះ​​ឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឲ្យបានទាំងអស់គ្នា ដែលការចុះឈ្មោះនិងពិ​និត្យបញ្ជីឈ្មោះនិងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ​ទៅ​ហើយ​រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ ដើម្បីឲ្យយើងមានសិទ្ធិទាំងអស់​គ្នាក្នុងការ​ចូល​រួមបោះឆ្នោត​ជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួន​ស្រលាញ់ពេញចិត្ត និងសម្រេចជោគវាសនាអនាគត់​ប្រទេសជាតិរបស់យើងដោយខ្លួនយើងជាពលរដ្ឋខ្មែរ មិនមែនឲ្យបរទេសមកជ្រើរើសមេដឹកនាំ​ប្រ​ទេស និងសម្រេចជោគវាសនាអាគត់​របស់ប្រទេសជាតិជំនួសយើងដែល​ជាប្រជាពលរដ្ឋខ្មែ​រ​នោះ​ឡើយ ។

ជាការពិតដើម្បីយើងសម្រេចបានគោលដៅដ៏ធំរបស់យើងនៅឆ្នាំ២០១៣ ប្រជាពលរដ្ឋខ្មែរទាំង អស់ត្រូវតែទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នា ព្រោះការចុះឈ្មោះ និងពិនិត្យ​មើលបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២នេះគឺជាលើកចុងក្រោយហើយ ដើម្បីយើងមានសិទ្ធិក្នុងការ បោះឆ្នោតនៅឆ្នាំ២០១៣នោះ ។

ការសង្គ្រោះជាតិ ដើម្បីឲ្យរួចផុតពីការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចបច្ចុប្បន្នតាម​របៀបផ្តាច់ការ និងបានដើរទៅដល់មាត់ជ្រោះមរណៈហើយនោះមិនមែនតែថ្នាក់ដឹកនាំរបស់​គណ​បក្ស សង្គ្រោះជាតិ តែប៉ុណ្ណោះទេ តែចាំបាច់ណាស់ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋជា ដាច់ខាត ព្រោះប្រជាពលរដ្ឋគឺជាឆ្អឹងកករបស់គណបក្សនយោបាយដែលមិនអាចខ្វះបាន ជាពិ សេសដូចជាគណបក្ស សង្គ្រោះជាតិស្រាប់ ។ ប្រសិនបើប្រជាពលរដ្ឋខ្មែរផ្ញើរក្តីសង្ឃឹមមកលើ គណបក្ស សង្គ្រោះជាតិ ប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ ក៏ត្រូវតែចូលរួមក្នុងការរំដោះជាតិ ជាមួយគណបក្ស សង្គ្រោះជាតិ ឲ្យបានសស្រាក់ស្រាំផងដែរ គឺមានន័យថា ទៅចុះឈ្មោះ និងពិនិ ត្យបញ្ជីឈ្មោះឲ្យបានគ្រប់គ្នា ហើយនៅថ្ងៃបោះឆ្នោតសូមកុំភ្លេច និងត្រូវតែចងចាំថាបោះឆ្នោត​ជូនគណបក្ស សង្គ្រោះជាតិ ទោះជាមានឧបសគ្គអ្វីក៏ដោយ ព្រោះការជំនះបានឧបសគ្គនៅ ពេល​នេះនិងធ្វើឲ្យបងប្អូនមានការផ្លាស់ប្តូរជីវិតរស់នៅថ្មីទាំងស្រុង តែប្រសិនបើបងប្អូនមិនអាច ជំនះ​បានឧបសគ្គបាននៅពេលនោះទេ បងប្អូន និងកូនចៅ រួមជាមួយនិងប្រទេសជាតិរបស់យើង ពិត​ណាស់ និងត្រូវគាំគ្រាអស់រយៈពេល៥ឆ្នាំទៀតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំ​ណាច​បច្ចុប្បន្នជាក់ជាមិនខាន ៕


No comments:

Post a Comment

yes