សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, September 18, 2012

គង់ គាំ ៖ អ្នកកាន់អំណាចបច្ចុប្បន្ន មើលឃើញពីពន្លឺរបស់ខ្លួន និងមិនអាចបន្តអំណាចពុករលួយ ផ្តាច់ការ បំផ្លាញជាតិតទៅទៀតទេ ហើយជ័យជំនះនិងធ្លាក់ មកលើគណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ ខាងមុខ

 

គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាននៅពេលខាងមុខ បាននឹងទទួលការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង​ប្រទេស និងក្រៅប្រទេសយ៉ាងច្រើនកុះករ ។

ជាមួយគ្នានោះរៀងរាល់ថ្ងៃថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បាន​ធ្វើ​ការរួម​គ្នា​ក្នុង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយចុះទៅតាមមូលដ្ឋាន​ដើម្បីធ្វើការ​ផ្សព្វ​ផ្សាយ​ពី​គោល​នយោបាយរបស់គណ​បក្ស សង្គ្រោះជាតិ និងគោលជំហ៊ររបស់គណបក្សទាំងពីរ​ក្នុងការរួម​បញ្ចូលគ្នាជាសម្លេងតែមួយ ដោយបានបង្កើតគណបក្ស សង្គ្រោះជាតិឡើង ។

គណបក្ស សង្គ្រោះ​ជាតិ មានតួនាទីដ៏សំខាន់ ក្នុងការចូលរួមនៅក្នុងឆាកនយោ​បាយរបស់​ប្រ​ទេស​កម្ពុជា ដើម្បី​ចូល​រួមការបោះឆ្នោតឆ្នាំ២០១៣ខាងមុខ ធ្វើការប្រគួតប្រជែង​ដណ្តើម​យក​ជ័យ​ជំនះពី​គណបក្ស​ប្រ​ជាជនកាន់អំណាចសព្វថ្ងៃ ក្នុងការនាំមកនូវការរស់នៅថ្មីជូនប្រជា​ពលរដ្ឋ និង​របៀប​គ្រប់គ្រងប្រ​ទេស​ថ្មីរបស់អ្នកស្នេហាជាតិតាមបែបលិទ្ធិប្រជាធិបតេយ្យ ដើម្បីធ្វើឲ្យប្រ​ទេស​កម្ពុជា​មានឈ្មោះ​បោះសម្លេងជាថ្មីម្តងទៀតនៅលើឆាកអន្តរជាតិ ។


ការដឹកនាំប្រទេសជាង៣០របស់គណបក្សប្រជាជនមកនេះ មិនបានពាំនាំអ្វីជាដំកំភួនជូនប្រជា​ពលរដ្ឋ និងប្រទេសជាតិនោះឡើយ ក្រៅតែពីឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋយកទៅឲ្យក្រុមហ៊ុនទុច្ចរឹត និងឈ្មួញខិលខូច រួមជាមួយការពុះជ្រាកដីធ្លីរបស់ជាតិជាដុំៗ ទៅឲ្យក្រុមហ៊ុនយួនតាមរយៈ ការ​សម្បទានដីសេដ្ឋកិច្ចដែលមានរយៈពេលរហូតដល់៩៩ឆ្នាំ និងការធ្វើឲ្យបាត់បង់ទឹកដី​បន្ថែមទៀត​តាម​រយៈការបោះបង្គោលព្រំដែលរវាងរដ្ឋាភិបាលសព្វថ្ងៃ ជាមួយនិងរដ្ឋាភិបាលយួនហាណូយ ដែលគេសន្យាថានិងបោះឲ្យហើយជាស្ថាពរនៅឆ្នាំ២០១២នេះ រួមជាមួយនិងការបើកដៃឲ្យ​ជន​អន្តោប្រវេសន៏យួនហូរចូលមកក្នុងប្រទេសកម្ពុជារបស់យើងកាន់តែមានចំនួនច្រើនឡើងៗ​ពី​មួយ​ថ្ងៃទៅ មួយថ្ងៃ ចូលមកដណ្តើមការងាររបស់ខ្មែរធ្វើ និងបំផ្លិចបំផ្លាញធនធានធម្មជាតិ មច្ឆាជាតិ
រ​បស់​​យើងវិនាសហិនហោចយ៉ាងរង្គៀល ហើយពួកយួនអន្តោប្រវេសន៏ទាំងនោះ ក៏​មានសិទ្ធិ​បង្កើត​ជាសមាគមន៏ដើម្បីការពារពួកគេថែមទៀតផង ។

ហេតុដូចនេះហើយបានជាប្រជាពលរដ្ឋខ្មែរមានសង្ឃឹមតែមួយគត់មកលើគណបក្ស សង្គ្រោះ​ជាតិ ក្នុងការសង្គ្រោះជាពួកគាត់និងប្រទេសជាតិរបស់យើងចេញពីអំណាចនៃការគ្រប់គ្រប់គ្រង របស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ។ ហើយការបង្កើតបាននៃគណបក្ស​ សង្គ្រោះជាតិ របស់អ្នកសេ្នហាជាតិ និងស្រលាញ់លិទ្ធិប្រជាធិបតេយ្យ ដែលមានការអបអរសាទរតែពីសំណាក់ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេស និងក្រៅប្រទេសប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិក៏បានសម្តែង ការគាំទ្រយ៉ាងពេញទំហឹងផងដែរ ។

ជុំវិញទៅនិងការគាំទ្ររបស់អន្តរជាតិមកលើគណបក្ស សង្គ្រោះជាតិ លោក គង់ គាំ ប្រធានស្តីទី របស់គណបក្ស សម រង្ស៊ី នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំ ទ្រ ក៏ដូចជាសកម្មជនរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស លោកបានមានប្រ​សា​សន៏ថា ឥឡូវនេះមជ្ឈដ្ឋានទូទៅបានសម្តែងការសារទរមកលើគណបក្ស សង្គ្រោះជាតិ ហើយ បានសម្រេចថានៅឆ្នាំ២០១៣ខាងមុខនិងធ្វើការផ្លាស់ប្តូរមេដឹកនាំប្រទេសបច្ចុប្បន្ននេះឲ្យខានតែ បាន ។

ដែលទាំងអស់នេះគឺជាកិត្តិយសរបស់យើងទាំងអស់គ្នា ដែលជាតំណាងនៃឆន្ទះ និងជាតំណាង​នៃទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរដែលចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជានោះ ។ លោកថាជាមួយ គ្នានោះទន្ទឹមទៅនិងការសារទររបស់សាធារណៈមតិជាតិ និងអន្តរជាតិ ក៏មានប្រតិកម្មបង្ហាញពី ខ្សែរស្រឡាយអ្នកលក់ជាតិថែមទៀត ។ លោកថា មានប្រតិកម្មអំពីអ្នកកាន់អំណាចសព្វថ្ងៃនេះ កំពុងតែយកប្រទេសកម្ពុជាដាក់លក់ ហើយមានប្រតិកម្មថាប្រទេសកម្ពុជានេះគឺពុករលួយ បំផុត​ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ជាមួយគ្នានោះក៏មានប្រតិកម្មផង​ដែរថា ប្រទេសកម្ពុជានេះគឺអយុត្តិធម៌ជាទីបំផុត  ។

ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ដោយផ្តាំផ្ញើរទៅដក់តំណាងរបស់​គណ​​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ទាំងនៅថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក-ខ័ណ្ឌ​-ឃុំ​-សង្កាត់​-និងភូមិទាំងអស់ថា ទាំងអស់គ្នាត្រូវតែធ្វើយ៉ាងណាឲ្យដំណឹង ឲ្យព័ត៌មាន ឲ្យគំនិត ឲ្យ​ទស្សនៈ ឲ្យសតិសម្បជញ្ញះរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដោយ បង្កើតបានគណបក្សថ្មីឈ្មោះគណបក្ស សង្គ្រោះជាតិ បានជ្រួតជ្រាបគ្រប់ច្រកល្ហកទាំងអស់ទៅ ដល់ប្រជាពលរដ្ឋខ្មែរទូទៅបន្ថែមទៀត ។ លោក គង គាំ បានមានប្រសាសន៏ទៀតថា សូមបង​ប្អូនប្រជាពលរដ្ឋទាំងអស់ឈប់មានការភ័យព្រួយអ្វីទៀត គឺច្បាស់ហើយថាអ្នកដែលកាន់អំណាច បច្ចុប្បន្នគឺគេបានមើលឃើញពីពន្លឺការខ្លួននិងមិនអាចបន្តអំណាចពុករលួយ បន្តអំណាចផ្តាច់ការ បំផ្លិចបំផ្លាញជាតិតទៅទៀតបាននោះទេ ហើយប្រជាពលរដ្ឋទាំងអស់ច្បាស់ជារួបរួមគ្នាច្រើន​ឡើងបន្ថែមទៀតជាមួយនិង ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះ​ជាតិ ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដនៅឆ្នាំ២០១៣ខាងមុខនេះជាដាច់ខាត ។

លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សង្គ្រោះជាតិ បានមានប្រសាសន៏ទៀតថា តាមអ្នកជំ នាញគេបានធ្វើការគន់គូរឃើញថា អ្នកដែលបានអញ្ជើញទៅបោះឆ្នោតគឺមានចំនួន៦០ភាគរយ ហើយសម្លេងគណបក្ស សម រង្ស៊ី ទទួលមានចំនួន២១ភាគរយ និងសម្លេងរបស់គណបក្ស សិទ្ធិ​មនុស្ស ទទួលបាន១០ភាគរយ ហើយបើធ្វើការបូករួមសម្លេងរបស់គណបក្សទាំងពីរបញ្ចូល គ្នា​ក្នុងចំណោមចំនួន៦០ភាគរយដែលបានអញ្ជើញទៅបោះឆ្នោតគឺគណបក្សរបស់អ្នកប្រជាធិបតេយ្យ​បានឈ្នះរួចជាស្រេចបាត់ទៅហើយ ដែលនេះមិនទាន់ទាំងរាប់សម្លេងរបស់ប្រជាពលរដ្ឋ​ដែលមិនបានទៅបោះឆ្នោត និងសម្លេងលួចបន្លំផង ។ លោកថា ជាមួយគ្នានោះយើងក៏ទាមទារ ឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខនេះត្រូវតែប្រព្រឹត្តទៅឲ្យសេរី ត្រឹមត្រូវ និងយុត្តិធម៌ផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋលោកបានបង្ហាញពីឆន្ទះពិតរបស់ពួកគាត់ក្នុងការជ្រើសរើសតំណាងរបស់ ពួកគាត់ ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការរីកចំរើនជឿនលឿន និងមានការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យផងដែរ ។ លោក គង់ គាំ ថា ឥឡូវលោក សម រង្ស៊ី ក្នុងឋានះរបស់លោក ជាប្រធានគណបក្ស សង្គ្រោះជាតិ កុះពុងតែស្វែងរកការអន្តរាគមន៏ពីអន្តរជាតិឲ្យមានការបោះ​ឆ្នោតនៅភប្រទេសកម្ពុជានៅឆ្នាំ២០១៣ ត្រូវតែសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកកដ ។ ជាមួយ គ្នានោះគណបក្ស កាន់អំណាចសព្វថ្ងៃក៏ត្រូវតែបើកផ្លូនឲ្យលោក សម រង្ស៊ី បានវិលត្រឡប់ចូល មកក្នុងប្រទេសកម្ពុជាវិញឲ្យបានឆាប់បំផុតដោយគ្នាល័ក្ខណ្ឌ ដើម្បីឲ្យលោក សម រង្ស៊ី ធ្វើការដឹក នាំគណបក្ស​ សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជាតិអាណត្តិទី៥នេះដោយផ្ទាល់ ។

លោក គង់ គាំ បានមានប្រសាសន៏បន្តទៀតថា ប្រសិនបើគណបក្សកាន់អំណាចមិនបើកផ្លូវឲ្យ លោក សម រង្ស៊ី បានចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ហើយប្រសិនបើការបោះ ឆ្នោតនោះគ្មានគណបក្សប្រឆាំងនោះរដ្ឋាភិបាលដែលកើតក្រោយការបោះឆ្នោតនោះគឺមិនអាច ទទួលយកបានឡើយ មានន័យថាជារដ្ឋាភិបាលដែលខុសច្បាប់ ។

ដូចនេះដើម្បីការប្រគួតប្រជែងមួយដោយសេរី ត្រឹមត្រូវ និងពិតប្រាកដរដ្ឋាភិបាលសព្វថ្ងៃត្រូវតែ
បើផ្លូវឲ្យលោក សម រង្ស៊ី បានចូលមកក្នុងប្រទេសកម្ពុជាដើម្បីធ្វើការប្រគួតប្រជែងឲ្យស្មើភាពគ្នា ។ ប្រជាពលរដ្ឋខ្មែរគ្មានជំនៅលើការាគ្រប់គ្រងរបស់គណបក្សប្រជាជនទៀតឡើយ ហើយពួក​គាត់ទាំងអស់គ្នាគឺបានផ្ញើរក្តីសង្ឃឹមមកលើគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ព្រោះគណ បក្ស សង្គ្រោះជាតិ គឺបានប្រមូលផ្តុំទៅដោយអ្នកស្នេហាជាតិ និងអ្នកប្រជាធិបតេយ្យ ៕


No comments:

Post a Comment

yes