សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

មេឃុំ​ថ្មី ទើប​ទិញ​រថយន្ត​ថ្មី បើក​បុក​ប្រពន្ធ​ខ្លួន​ឯង​ស្លាប់


ព្រះសីហនុៈ មេឃុំ​បិត​ត្រាំង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ជាប់​ឆ្នោត​ថ្មី នៅ​ក្នុង​ស្រុក​ព្រៃ​នប់ បាន​បើក​រថយន្ត​ជ្រុល​ចង្កូត​ទៅ​បុក​ប្រពន្ធ​ ដែល​កំពុង​អង្គុយ​លក់​ចាប់​ហួយ ក្នុង​តូប​មុខផ្ទះ​ បាក់​ជើង ធ្លាយ​ពោះ​បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ នៅ​នឹង​កន្លែង​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​។
លោក ឃាង ប៊ុណ្ណា អធិការ​រង​ស្រុក ព្រៃ​នប់ បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក អ៊ឹង សារុំ ថានៈជា​មេ​ឃុំ បិត​ត្រាំង ដែល​ទើប​ជាប់​ឆ្នោត​ចូល​កាន់​តំណែង​ជា​មេ​ឃុំ​ថ្មី ហើយ​ទើប​នឹង​ទិញ​រថយន្ត​ម៉ាក ហាយឡេនឌ័រ ស៊េរី​ថ្មី​មួយ​គ្រឿង បាន​ចំនួន ៤ ​ថ្ងៃ​ប៉ុណ្ណោះ​ បាន​បើក​រថយន្ត​នោះ ទៅ​បុក​ប្រពន្ធ​របស់​គាត់ ដែល​អង្គុយ​ក្នុង​តូប​មុខ​ផ្ទះ ខណៈ​គាត់​ជា​ប្តី បើក​រថយន្ត​ចូល​ចត​ក្នុង​ផ្ទះ ប៉ុន្តែ​បាន​ច្រឡំ​ជាន់​ហ្គែរ បណ្តាល​ឲ្យ​រថយន្ត​ស្ទុះ​ទៅ​បុក​ប្រពន្ធ​របស់​គាត់​ស្លាប់​តែ​ម្តង។ លោក​បញ្ជាក់​ថា​ នេះ​ជា​គ្រោះ​ថ្នាក់​ដោយ​អចេតនា និង​ដោយ​ការ​ធ្វេស​ប្រហែស។ លោក​មេ​ឃុំ​រូប​នេះ ​ធ្លាប់​បើក​រថយន្ត​ដែរ ប៉ុន្តែ​គាត់​មិន​ដែល​បាន​ចូល​រៀន​សាលា​បើកបរ​រថយន្ត​ឲ្យ​បាន​ត្រឹម​ ត្រូវ​នោះ​ទេ គឺ​គាត់​ឲ្យ​កូន​ប្រុស​របស់​គាត់​ បង្រៀន​បើក​តែ​ប៉ុណ្ណោះ។ លោក​ ឃាង ប៊ុណ្ណា បាន​អំពាវ​នាវ​ថា​៖ «ដូច្នេះ​ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ទាំង​អស់ ចូរ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​បើកបរ​រថយន្ត ព្រោះ​វា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ​»។

ស្ត្រី​រង​គ្រោះ​ ជា​ប្រពន្ធ​លោក​មេឃុំ​បិត​ត្រាំង ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ​ សៅ ឈុន អាយុ ៥០ ឆ្នាំ​។
លោក​មេ​ឃុំ អ៊ឹង សារុំ មិន​អាច​សុំ​ការ​ពន្យល់​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ​។
កាល ពី​ខែ​មុន បុរស​ម្នាក់ មាន​ទី​លំនៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ក៏​បាន​បើក​រថយន្ត​បុក​កូន​តូច​របស់​ខ្លួន​ស្លាប់​ផង​ដែរ នៅ​ពេល​ថយ​រថយន្ត​ចេញ​ពី​ក្នុង​ផ្ទះ​ដោយ​មិន​បាន​ប្រុង​ប្រយ័ត្ន។
តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក បាន​ណែ​នាំ​ឲ្យ​អ្នក​បើក​បរ​ ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខ្ពស់​គ្រប់​ពេល​ក្នុង​សកម្មភាព​បើកបរ៕

No comments:

Post a Comment

yes