តើពាក្យពេញ “ គ.ជ.ប ’’ អ្វីទៅ ? បាទជាពាក្យ មានន័យ ពេញថា ៖ គណៈកម្មាធិជាតិរៀប ចំការបោះឆ្នោត ប៉ុន្តែតាម សកម្ម ភាព ជាក់ស្ដែងត្រូវបាន អ្នកស្រុក ដាក់ ន័យឲ្យស្រដៀងៗគ្នាថា ៖ “ គណៈកម្មាធិការជាតិរៀបចំការ បោក “ ឬ ‘’ គណៈកម្មាធិការ ជួយបោក ‘’ ។ មកដល់ត្រង់នេះ ក៏កើត មានសំនួរមួយទៀតសួរថា ៖ តើហេតុអ្វីបានជាលេចចេញ នូវ ភាសាអ្នកស្រុកកើតឡើងយ៉ាងហ្នឹង? តើសកម្មភាពជាក់ស្ដែង របស់ គ.ជ.ប វាយ៉ាង ដូច ម្ដេចដែរទៅ? ឬមួយ គ.ជ.ប នេះ បង្កើតឡើង ចាំតែជួយការពារ អំណាចឲ្យគណបក្ស ប្រជាជន មែនឬ? បើដូច្នេះ តើមានអ្វីខ្លះ ដែលសរបញ្ជាក់ថា ៖ គ.ជ.ប នេះពិតជា ឧប្បករណ៏របស់គណបក្ស ប្រជាជន ? ។
តាមពិតទៅ បញ្ហារបស់ គ.ជ.ប ( គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ) នៅ ប្រទេស កម្ពុជា យើងសព្វថ្ងៃ កុំថាឡើយពលរដ្ឋកម្ពុជា សូម្បីតែសហគមន៏ អន្តរជាតិ ( លោក ប្រាសាដ ស៊ូប៊េឌី តំណាងពិសេសអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ) ក៏បានធ្វើការវាយតម្លៃចំៗថា ៖ ប្រព័ន្ធរៀបចំការបោះឆ្នោត នៅកម្ពុជាពុំមាន ភាពត្រឹម ត្រូវបន្តិចណាឡើយ ។ មានន័យថា ៖ ទាំង នីតិវិធី នៃរបៀប របប ទម្រង់ ការងារ និងទាំង សមាសភាពថ្នាក់នាំ ទាំងសមាសភាពមន្ត្រី ទាំង បុគ្គលិកបំរើការងារ ចាប់តាំងពីថា្នក់ជាតិ រហូតដល់តាមការិយាល័យបោះឆ្នោត សុទ្ធសឹងជាកំលាំង ស្នូលរបស់គណបក្ស ប្រជាជន ទាំងអស់។ មកដល់ត្រង់នេះ យើងសូមលើកយកតែ ថ្នាក់ក្រោម ជាតិ
មកបង្ហាញ ជា ឧទាហរណ៏ ៖ទី១លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត គឺគ្មានមន្រ្តីណាម្នាក់ ដែលថា មិនមានពាក់ព័ន្ធជាមួយគណបក្ស ប្រជាជន ឡើយ ដោយយើងបានសង្កេតឃើញជាញឹក ញយថា រាល់សកម្មភាព សំខាន់ៗរបស់លេខាធិការដ្ឋាន សុទ្ធតែស្ថិតក្រោមអធិបតីភាព អភិបាល ខេត្តទាំងអស់ ទី២ការធ្វើបច្ចុប្បន្នភាព បញ្ជីឈ្មោះអ្នកបោះឆ្នោត (ចុះឈ្មោះ បោះឆ្នោត, កែរទិន្នន័យ អ្នកបោះឆ្នោត និងការលុបឈ្មោះ អ្នកបោះឆ្នោត) ជារៀងរាល់ឆ្នាំ ត្រូវបានប្រគល់សិទ្ធិអំណាច ស្ទើ ទាំងស្រុងទៅប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់, ស្មៀនឃុំ-សង្កាត់ និងមេភូមិ ដែលមនុស្សទាំងអស់នេះ ត្រូវបានគេដឹងគ្រប់គ្នាថាជាជនសកម្ម របស់គណបក្ស ប្រជាជន ទី៣មន្រ្តីបោះឆ្នោតនៅតាមការិយា ល័យ បោះឆ្នោតទាំងអស់ សុទ្ធជាកំលាំងមេបក្សភូមិ និងមេបក្ស ប្រចាំសាខា (មេបក្សតាមសាលា) ដែលមាន លំនៅដ្ឋាន នៅជាមួយអ្នកបោះឆ្នោត។
ជាក់ស្តែង គឺកាលពីការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១២ នេះ គណបក្ស សម រង្ស៊ីខេត្តបាត់ដំបង ចាប់បានភស្តុកតាងចំនួន ២ករណី (ទី១ អ្នកបោះឆ្នោត ម្នាក់ ត្រូវបាន ចៅសង្កាត់ទួលតាឯក ចេញប័ណ្ណសំរាប់ បំរើការបោះឆ្នោត ឲ្យពី២ មួយសាមីខ្លួនផ្តិតមេដៃ ខ្លួនឯង និងមួយទៀតសាមីខ្លួនពុំបានផ្តិតមេដៃទេ គឺមានគេ ផ្តិតមេដៃជំនួស និងទី២អ្នកបោះឆ្នោត ម្នាក់ត្រូវបានមន្រ្តីការិយាល័យបោះឆ្នោត អនុញ្ញាត្តិ ឲ្យបោះឆ្នោតដោយប្រើឯកសារផុតសុពលភាព) ប៉ុន្តែនៅពេលយើងដាក់ពាក្យប្តឹងជំទាស់ គឺពុំមានដំណោះស្រាយអ្វីទាំងអស់ ក្រៅពីឃើញមន្រ្តីរៀប ចំការបោះឆ្នោត ចេញមុខ ការ ពារក្រុមរបស់ពួកគេជាប្រព័ន្ធ តាំងពីថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់ ជាតិ យ៉ាងថោក ទាប បំផុត។
ដូច្នេះយើងពុំអាចទុកចិត្តបានឡើយ ចំពោះគណៈកម្មាធិការ ជាតិរៀបចំការ បោះ ឆ្នោត សព្វថ្ងៃនេះ ព្រោះពួកគេទាំងអស់សុទ្ធជា ជនសកម្មរបស់គណបក្ស ប្រជាជន ទាំងអស់៕
No comments:
Post a Comment
yes