ប្រជាពលរដ្ឋចូលរួមក្នុងពិធីកាន់បិណ្ឌកាលពីឆ្នាំទៅ
ភ្នំពេញ: បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្តុំដាក់ក្នុងបាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ត្រខ្មែរបានឱ្យតម្លៃ និងសារៈសំខាន់ទៅលើបុណ្យធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យក្នុងទីវត្តអារាម ដែលត្រូវប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោចខែភទ្របទ។
ក្នុងអំឡុង១៥ថ្ងៃនេះគេតាំងចិត្តដាច់ខាតត្រូវតែ ទៅវត្តឱ្យបានម្តងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា ភ្ជុំបិណ្ឌ។ ព្រោះខ្មែរយើងមានជំនឿតៗគ្នាមកថា បុណ្យនេះនឹងជួយដល់ អ្នកដែលចែកឋានទៅ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុង អបាយភូមិវេទនាទាំងនោះឲ្យរួចចាកផុតពីទុក្ខទោសទាំងនោះ ។ ម្យ៉ាងព្រៀនប្រដៅដល់អ្នកដែលរស់នៅឲ្យចេះធ្វើបុណ្យធ្វើទាន ពិសេសជាមួយឪពុកម្តាយ ដែលលោកមានជីវិតរស់នៅ បានពិសារ រស់នៅបានសុខស្រួល នឹងកុំធ្វើឲ្យលោកពិបាកចិត្ត ក្នុងអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ។
នៅថ្ងៃចន្ទ ទី១ ខែតុលា ត្រូវនឹងថ្ងៃ១រោច ខែភទ្របទថ្ងៃនេះជាថ្ងៃកាន់បិណ្ឌវេន១ អ្នកកាន់ព្រះពុទ្ធសាសនា ឬពុទ្ធបរិស័ទជិតឆ្ងាយបាននាំគ្នាយកចង្ហាន់បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃតាមទំនាមទំលាប់ដែលបានធ្វើជាយូយាមកហើយ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន សាច់សារលោហិត ញាតិសណ្តាន ដែលបានចែកឋានទៅហើយនោះ។
បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ធ្វើឡើង ក្នុងបំណងសំខាន់ៗ រួមមាន៖ ទំនុកបម្រុងដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា សន្សំកុសល ឬសាងក្តីល្អ និងឧទ្ទិសកុសល ដល់ញាតិកាល ដែលបានលាចាកលោក។ សាច់ញាតិ ដែលបានយកចង្ហាន់ម្ហូបអាហារ ទៅប្រគេនព្រះសង្ឃ ដើម្បីវេរឧទ្ទិសកុសល បញ្ជូនដល់បុព្វការីជន ដែលបានចែកឋានទាំងនោះ។
គម្ពីរ ព្រះពុទ្ធសាសនា បានចែងថា ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃនេះយមរាជ យមបាល បានព្រលែងពពួកនរកប្រេត ដែលមានកម្មពារឲ្យឡើងមកឋានកណ្តាល ដើម្បីទទួលផលបុណ្យពីសាច់ញាតិ។
នៅរសៀលថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១២ នៅតាមវត្តអារាមទូទាំងប្រទេស មានពិធីសូត្រមន្ត កាន់បិណ្ឌ ដើម្បីឈានដល់ថ្ងៃកាន់បិណ្ឌ១ នាព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១២ ដែលត្រូវនឹងថ្ងៃ១រោច ខែភទ្របទ។

សូមបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ មានរយៈពេល ១៥ ថ្ងៃ ដោយមានថ្ងៃកាន់បិណ្ឌ ១៤ ថ្ងៃ បូកថ្ងៃភ្ជុំបិណ្ឌ ១ ថ្ងៃ គឺថ្ងៃ ១៥រោច ដាច់ខែភទ្របទ៕
No comments:
Post a Comment
yes