សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 30, 2012

គ្រោះ​ទឹក​ជំនន់​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​សម្លាប់មនុស្ស​៣៧១​នាក់​


មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ទឹកជំនន់​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​សម្លាប់​មនុស្ស​៣៧១​នាក់​និង​ធ្វើឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ប្រជាជន​ជិត​៤.៥​លាន​នាក់​។
ប្រទេស​ប៉ា​គី​ស្ថាន​បាន​ទទួល​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ដែល​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​នៅ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ដែល​រួម​មាន​ទឹកជំនន់​ដ៏​អាក្រក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១០ នៅ​ពេល​ដែល​ការ​ជន់​លិច​ដ៏​ហិនហោច​នៅ​ទូទាំង​ប្រទេស​បាន​សម្លាប់​មនុស្ស​ជិត ១.៨០០០​នាក់ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មនុស្ស​ចំនួន​២១​លាន​នាក់​។
នៅ​ក្នុង​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ ភាគច្រើន​នៃ​តំបន់​ទាំងឡាយ​ដែល​ត្រូវ​បាន​វាយប្រហារ​ដោយ​ទឹកជំនន់ គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​ស៊ី​ង ទី​ដែល​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ មហន្តរាយ​ជាតិ​បាន​និយាយ​ថា មនុស្ស​ចំនួន​២,៨​លាន​នាក់​បាន​ទទួលរង​ផល​ប៉ះ​ពាល់ ដោយ​អ្នក​ទទួល​រងគ្រោះ​ជិត​៨៩០.០០០​នាក់​ស្ថិត​នៅ​ក្នុង​រដ្ឋ​ពុន​ចាប និង​៧០០.០០០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​បា​លូ​ជី​ស្ថាន ។

ទឹកជំនន់​នេះ​បាន​ចាប់​ផ្ដើម​នៅ​ដើម​ខែ​កញ្ញា ហើយ​មនុស្ស​ជិត​៨០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ជន់​លិច​ភ្លាមៗ ដោយ​ភាគច្រើន​ស្ថិតនៅ​តំបន់​ភាគ​ពាយព្យ និង​តំបន់​កា​ស្មៀ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ប៉ា​គី​ស្ថាន​។
អ្នកនាំពាក្យ​របស់​អាជ្ញាធរ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​បាន និយាយ​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​ដាក់​សំណើ​សុំ​ជំនួយ​បរទេស​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes