សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 7, 2012

ប្តីប្រពន្ធមួយគូរកឃើញពស់ថ្លាន់ប្រវែង ជិត ៥ម៉ែត្រនៅក្នុងម៉ាស៊ីនឡាន


ប្តីប្រពន្ធមួយគូ មានការឆ្ងល់យ៉ាង ខ្លាំងនៅពេលដែលនៅសុខៗស្រាប់តែឡានរបស់គាត់ខូចនៅពេ​ល​​ដែលពួកគាត់ ទៅកំសាន្តនៅឯ សួនឧទ្យានជាតិ Kruger នៅភាគខាង​ត្បូងប្រទេសអាហ្រ្វិក ដើម្បីទៅទស្សនា សត្វតោ។
នៅពេលដែលពួកគេ ឈប់ឡាន មានសត្វពស់ថ្លាន់មួយក្បាលប្រវែង ជិត៥ម៉ែត្រ បានលូនចេញ​ពីស្មៅ និង ចូលទៅក្រោមឡានរបស់គាត់។

នៅពេលដែលពួកគាត់បាត់ មិនឃើញវាចេញមកវិញ Marlene Swart និង Leon Swanepoel បាន​បើកគំរបឡានខាងមុខរបស់ពួកគេ និងបានឃើញវា រមួលខ្លួនដេកដោយគ្មានខ្វល់ពីអ្នកណា។
សំណាងល្អដែលពស់ថ្លាន់មួយក្បាលនេះវា បានវារចេញទៅវិញដោយខ្លួនឯងដោយ មិនមាន​បង្ក​របួសដល់ នរណាម្នាក់ឡើយ។

No comments:

Post a Comment

yes