សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 20, 2012

មន្ត្រី​អាដហុក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​នៅ​ជាំក្សាន្ត

120920_07
ប្រ​ជាពល​រដ្ឋមាន​ជម្លោះដីធ្លី នៅខេត្ត​ព្រះ​វិហារ​ នាំគ្នា​មក​​ភ្នំពេញ សុំ​​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ​ 

ព្រះវិហារៈ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត រងការ​ចោទ​ថា​ បាន​រារាំង​មន្ត្រី​អាដហុក​មិន​ឲ្យ​ចូល​រួម​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ រវាង​ពលរដ្ឋ​ជាង​៥០០​គ្រួសារ​និង​អតីត​អង្គការ​វាយ​អេដស៍​កាល​ពី​ ថ្ងៃ​ពុធ។
លោក ឡោ ចាន់ ​អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ខេត្ត​ព្រះវិហារ​បាន​អះអាង ថា ​លោក សុខ ហៃ អភិបាល​ស្រុក​ជាំក្សាន្ត​បាន​រារាំង​មិន​ឲ្យ​លោក​ចូល​ស្តាប់​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី រវាង​ប្រជាពលរដ្ឋ​ជាង​៤០​នាក់​តំណាង​ឲ្យ​ជាង​៥០០​គ្រួសារ​ និង​អតីត​អង្គការ​វាយ​អេដស៍​ទេ ។ លោក​ថា នេះ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​រក ដំណោះស្រាយ​ជូន​ពលរដ្ឋ​នៅ​សាលា​ឃុំ​កន្ទួត។
លោក ឡោ ចាន់ បន្ត​ថា​៖​«នេះ​ជា​ការ​រឹត​បន្តឹង​លើ​សិទ្ធិ​សេរីភាព​របស់​សង្គមស៊ីវិល​ ហើយ​មិន​បាន ធ្វើ​តាម​សំណើ​ពលរដ្ឋ​រងគ្រោះ​ក្នុង​រឿង​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ នោះ​ដែរ»។
លោក​ថ្លែងថា៖«ប្រជា​ពលរដ្ឋ​បម្រុង​ឡើង​មក​ភ្នំពេញ​តវ៉ា​នៅ​ ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​សុំ​អន្តរាគមន៍ តែ​អាជ្ញាធរ​និង​អតីត​អង្គការ​វាយ​អេដស៍​បាន​សន្យា​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​កុំអី​មក​ភ្នំពេញ​តវ៉ា​បាត់​ទៅ​ហើយ»។

អ្នក ស្រី សាត សាវឿន​ តំណាង ពលរដ្ឋ​ ៣១៩​គ្រួសារ​ដែល​បាន​ចូល​រួម​ការ​ដោះស្រាយ​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ជួប​គ្នា​កាល​ពី​ព្រឹក​ម្សិលមិញ គ្មាន​លទ្ធផល​ទេ ដោយ​សារ​តែ​អតីត​ប្រធាន​អង្គការ​វាយ​អេដស៍​លោក​ ប៉ែន លឹម​ មិន​ចូល​រួម​ និង​មាន​តែ​លោក​អភិបាល​ស្រុក។ អ្នក​ស្រី​ថា៖ ​«គ្មាន​លទ្ធផល​ទេ ព្រោះ​លោក​ ប៉ែន​ លឹម​ មិន​មក​គឺ​មាន​តែ​តំណាង​និង​មេ​ស្រុក ​ហើយ​លោក​មេ​ស្រុក​មិន​ឲ្យ​និយាយ​រឿង​ចាស់​ទេ​។ ​បើ​មិន​ឲ្យ​និយាយ​រឿង​ចាស់​ តើ​និយាយ​រឿង​អីវិញ?»។ អ្នក​ស្រី​អះអាង​ថា​​៖ «ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ជម្លោះ​ដី​នេះ​នឹង​ឡើង​មក​តវ៉ា​នៅ​គេហដ្ឋាន​លោក នាយក​រដ្ឋ​មន្ត្រី​ម្តង​ទៀត បើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទេ​នោះ»។
លោក សុខ ហៃ អភិបាល​ស្រុក​ជាំក្សាន្ត​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី ម្សិលមិញ​។ ប៉ុន្តែ​មេ​ឃុំ​កន្ទួត លោក​មូល ម៉ាប់ ថា​ ការ​ជួប​ប្រជុំ​នេះ​គឺ​សម្រាប់​តែ​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​ប៉ុណ្ណោះ ឯ​សង្គម​ស៊ីវិល​មិន​បាន​អនុញ្ញាត​នោះ​ទេ​ ដោយ​សារ គ្មាន​លិខិត​ជូន​ដំណឹង​មក​អាជ្ញាធរ ឬ​លិខិត​អញ្ជើញ។ លោក​មេ​ឃុំ​ថ្លែង​ថា កិច្ច​ប្រជុំ​នោះ អាជ្ញាធរ​គ្រាន់​តែ​ចង់​ឲ្យ​ពលរដ្ឋ​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​នឹង​ដី​ជម្លោះ​តែ​ប៉ុណ្ណោះ។ ពលរដ្ឋ អាជ្ញាធរ​ និង​អង្គការ​វាយ​អេដស៍​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ម្តង​ទៀត។
អង្គការ​វាយ អេដស៍​ទទួល​ដី​សម្បទាន​សង្គម​កិច្ច​ពី​រដ្ឋាភិបាល ចំនួន​៥៥៦​ហិកតា ទៅ​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ប៉ុន្តែ​បែរ​ជា​យក​ដី​លក់​មួយ​ប្លង់​ឲ្យ​ពីរ​ម្ចាស់ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ជម្លោះ​​រហូត​មក​នេះ​បើ​តាម​អ្នក​ស្រី សារឿន​៕

No comments:

Post a Comment

yes