សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 27, 2015

ប្រធានាធិបតីបារាំង ស្នើលោក ហ៊ុន សែន បន្តចាប់យកវប្បធម៌សន្ទនា ដើម្បីចៀសផុតពីភាពតានតឹងនយោបាយ

ដោយ៖វីរជន

ប្រធានាធិបតីបារាំង លោក ហ្វ្រង់ស័រ ហូឡង់ កាលពីថ្ងៃថ្ងៃចន្ទ ទី២៦ ដើម្បីសប្តាហ័នេះ ក្នុងជំនួបជាមួយលោក ហ៊ុន សែន នៅទីក្រុងបារីស បានស្នើនិងលើកទឹកចិត្តដល់លោក ហ៊ុន សែន ឲ្យ បន្តចាប់យកវប្បធម៌សន្ទនា ជាមួយគ្រប់គណបក្សនយោបាយ ពិសេសគឺគណបក្សសង្គ្រោះជាតិ ដោយផ្អែកលើកិច្ចព្រមព្រៀង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤កន្លងមក រវាងគណបក្សទាំងពីរ ។

ជាមួយគ្នានេះ លោក ហ្វ្រង់ស័រ ហូឡង់ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃវប្បធម៌សន្ទនានយោបាយ ដល់លោក ហ៊ុន សែន រវាងគ្រប់គណបក្សនយោបាយនៅកម្ពុជា ក្នុងក្របខណ្ឌដែលស្ងប់ ពោលគឺ ចៀសផុតពីភាពតានតឹង ។ លោក ហ្វ្រង់ស័រ ហូឡង់ ក៏បានលើកឡើង ពីបំណងបារាំង ក្នុងការជួយជ្រោមជ្រែង កម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ ក្នុងក្របខណ្ឌនៃការគោរពសិទ្ធិមនុស្សផង ដែរ។


ការអំពាវនាវរបស់ប្រធានាធិបតីបារាំងដូចនេះ ធ្វើឡើង ស្របពេលដែលកម្ពុជា កំពុងជួបភាពតានតឹងនយោបាយជាថ្មី ។ ដូចគ្នានេះ មុនជំនួបរវាងលោកហូឡង់ ជាមួយលោកហ៊ុន សែន បណ្តាអង្គការសិទ្ធិមនុស្សដូចជា ADHOC, LICADHO និងសម្ព័ន្ធសិទ្ធិមនុស្សនៅប្រទេស បារាំង បានសរសេរលិខិតផ្ញើរជូនលោកហូឡង់ ដែលបានបរិយាយពីបញ្ហានៃការមិនគោរពសិទ្ធិមនុស្សនៅកម្ពុជាក្រោមរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន មានលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នេះឯង។

លើសពីនេះ ក្រោយវត្តមានរបស់ លោកហ៊ុន សែន នៅប្រទេសបារាំង  ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលមិនពេញចិត្តនិងការដឹកនាំរបស់លោក ហ៊ុន សែន ក៏បានជួបជុំគ្នាធ្វើបាតុកម្ម ទាមទារឲ្យលោកហ៊ុន សែន ចុះ ពីអំណាចផងដែរ ដោយហេតុផល ការដឹកនាំប្រទេសកម្ពុជារបស់លោក ហ៊ុន សែន ជាង៣៦ឆ្នាំនេះ ពោរពេញទៅដោយ ភាពអយុត្តិធម៌សង្គម អំពើពុករលួយ តុលាការមិនឯករាជ្យ បក្ខពួកនិយម អំណាចបុគ្គល ការរំលោភសិទ្ធិមនុស្ស វប្បធម៌និទ្ឌភាព រួមទាំងបញ្ហាដ៏ទៃជាច្រើនទៀត ។
ក្នុងនោះ មួយរយៈចុងក្រោយនេះ លោក ហ៊ុន សែន ក៏តែងតែគាំរាមពី សង្គ្រាមកើតឡើង ក្នុង ប្រទេស ក្រោយគណបក្សរបស់ខ្លួនចាញ់ឆ្នោត នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ខាងមុខ ដែលជាការគំរាមក្នុងន័យបំបាក់ស្មារតីដល់ម្ចាស់ឆ្នោត ។

តែទោះជាយ៉ាងណា រហូតមកទល់និងពេលនេះ ការគំរាមរបស់លោក ហ៊ុន សែន មិនអាចសំ ឡុតបំបាក់ស្មារតីម្ចាស់ឆ្នោតបានឡើយ ទើបបណ្តាអង្គការ និងប្រទេសនានា ស្នើលោក ហ៊ុន សែន គួរណាស់បញ្ចប់បញ្ហាពាក្យគំរាមសង្គ្រាម ក្នុងប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ដូចកម្ពុជា ។

ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ នៅឆ្នាំ ២០១៧ និងឆ្នាំ២០១៨ គ្មានឡើយភាពអសន្តិសុខ និងអយុតិធម៌សង្គម ដោយគណបក្សសង្គ្រោះជាតិ មិនដែលចាត់ទុកនិងយកខ្មែរណាម្នាក់ធ្វើជាសត្រូវឡើយ គណបក្សសង្គ្រោះជាតិ មានតែគួរប្រគួតនយោបាយតែប៉ុណ្ណោះ ដើម្បីជម្រុញឲ្យមានការ ផ្លាស់ប្តូរ សម្រាប់ការរីកចម្រើន អភិវឌ្ឍន៏សង្គមជាតិ និងជីវភាពពលរដ្ឋបានល្អប្រជាសើរ ជាប្រទេសដែលមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពេញលេញនិងពិតប្រាកដ ៕

No comments:

Post a Comment

yes