សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

ប្រតិកម្មសួន​សេរីរដ្ឋាប្រឆាំង​នឹង​ការ​សុំ ប្រសិទ្ធិ​នាម​លោក​ហ៊ុន​សែន​ជា​មហា​បុរស​ខ្មែរ


សួន​ សេរីរដ្ឋា
ជុំវិញការយកឈ្មោះប្រជាពលរដ្ឋខ្មែរនៅក្នុងរាជធានីភ្នំពេញទាំងមូលទៅ ស្នើ សុំប្រសិទ្ធនាមឱ្យលោក ហ៊ុន សែន ជា “មហាបុរសខ្មែរ” នោះ ត្រូវបានលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរបញ្ចោញប្រតិកម្មជំទាស់ យ៉ាងក្តៅគគុក ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា អំណាច និងសិទ្ធិរបស់ពលរដ្ឋ ជា អំណាចឯករាជ្យ និងជាសិទ្ធិឯករាជ្យ ។ អំណាចនិងសិទ្ធិឯករាជ្យរបស់ពល រដ្ឋ មិនមែននរណាម្នាក់ ឬជនណាមួយដែលអាងថាខ្លួនមានតួនាទី ឬ មាន ឋានៈក្នុងតំណែងមុខងារសាធារណៈអាចយកទៅប្រើទាំងទទឹងទិស ដោយ សារខ្លួនអាងអំណាចដែលមាននៅក្នុងតួនាទីនោះទេ ។


ពលរដ្ឋខ្មែរក៏ដូចជាពលរដ្ឋដទៃទៀតនៅក្នុងពិភពលោកនេះដែរ ពលរដ្ឋសេរីត្រូវមានសេរីភាពក្នុងការសម្រេចិត្ត ។ រដ្ឋាភិបាលនិងរដ្ឋ អំណាចក្រុងភ្នំពេញបច្ចុប្បន្ននេះជារដ្ឋការដែលមិនបានបម្រើផលប្រ-យោជន៍ជូនពលរដ្ឋខ្មែរទេ ។ ក្រៅពីយកឈ្មោះនិងយកចំនួន ពលរដ្ឋខ្មែរទៅខ្ចីបុលបំណុលបរទេស និងសុំជំនួយបរទេសយកមកច្រកចូលហោប៉ៅរបស់ខ្លួន ពួកនេះនៅប្រើអំណាចប្រដាប់អាវុធ រឹបអូសប្លន់យកដីពលរដ្ឋខ្មែរទាំងភ្នែកស្រស់ និងចាប់ខ្មែរជាម្ចាស់ដីយកទៅដាក់គុកច្រវ៉ាក់ដោយមិនគោរព ច្បាប់ដែលខ្លួនឯងបង្កើត ផង ។ ដូច្នោះពួកនេះគ្មានសិទ្ធិនិងអំណាចអ្វីដែលយកមុខងារក្នុងដំណែងសាធារណៈមកប្រើឈ្មោះពលរដ្ឋខ្មែរឬប្រើសំឡេងពលរដ្ឋ ខ្មែរទៅប្រសិទ្ធិនាមឱ្យ ជនណាមួយ ឬបុគ្គលណាម្នាក់ ដើម្បីផ្គាប់ផ្គន់បុណ្យសក្តិ រក្សា ដំណែងរបស់ខ្លួននោះទេ ។

ពាក្យថា “មហាបុរស” មិនមែនចេះយកទៅប្រើដើម្បីគ្រាន់តែបញ្ជោរបញ្ចើចបុគ្គលម្នាក់ ដែលគ្មានគុណសម្បត្តិគ្រប់គ្រាន់ អោយទទួល ងារនេះដែលជាហេតុនាំអោយថោក ឬប៉ះពាល់ដល់ន័យសេចក្តីនៃពាក្យនេះទៅវិញទេ ។ ព្រះពុទ្ធជាព្រះបរមគ្រូនៃយើងទ្រង់បាន ប្រដៅថា “យើងមិនត្រូវលើកដំកើងបុគ្គលដែលមិនគួរនឹងដំកើង តែយើងត្រូវលើកដំកើងបុគ្គលដែល គួរឲ្យយើងលើកដំកើង” ។   ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធ ទ្រង់បានបើកផ្លូវបំភ្លឺយើងគ្រប់គ្នាហើយថា “កុំសំអាងថា បុគ្គលមានងារជាមេដឹកនាំជាប្រមុខនៃរដ្ឋការ ព្រោះបើបុគ្គលនោះមិនមានគុណសម្បត្តិគ្រប់គ្រាន់ជាបុគ្គលដែលគួរអោយយើងលើកដំកើងទេនោះ យើងមិនត្រូវលើកដំកើងទេ ។ លោក ហ៊ុន សែន គ្មានគុណសម្បត្តិអ្វីដែលត្រូវឱ្យពលរដ្ឋខ្មែរលើកដំកើងទេ ព្រោះក្រៅពីដឹកនាំបម្រើប្រយោជន៍យួនក្រុងហាណូយ និងធ្វើឱ្យពលរដ្ឋខ្មែររងទុក្ខវេទនា លោក ហ៊ុន សែន គ្មានបានកសាងគុណសម្បត្តិដើម្បីជាតិខ្មែរទេ ។ ចំណែក លោក កែប ជុបតិមា គ្រាន់តែជាសេនាចាំស្រែកបន្ទរបញ្ជោរ លោក ហ៊ុន សែន ។ ដូច្នោះការ ដែលលោក កែប ជុបតិមា កេង ឈ្មោះ​លួច​សំឡេង​របស់​ពលរដ្ឋ​ខ្មែរ​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​បុគ្គល ដើម្បី​បញ្ជោរ​មេខ្លោង​ក្នុងក្រុម​បក្ស​របស់​ខ្លួន​នោះ​គឺជា​អំពី​ក្បត់​មនសិការ​និង​ក្បត់​ឆន្ទៈ​របស់​ពលរដ្ឋ ខ្មែរ​និងរំលោភ​ទៅ​លើ​សិទ្ធិ​អំណាច​ឯករាជ្យ​របស់​ពល​រដ្ឋខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​ទាំង​មូល ។

ពាក់ព័ន្ធនឹងពាក្យថាមហាបុរសខ្មែរ លោក សួន សេរីរដ្ឋា បានបញ្ជាក់ថាពាក្យថា“មហាបុរសខ្មែរនៃប្រវត្តិសាស្ត្រ” មិនមែនជាងារ សម្រាប់មនុស្សនៅរស់ទេ តែជាងារកិត្តិយសសម្រាប់អ្នកដែលស្លាប់ហើយដែលការស្លាប់នោះបានបន្យល់នូវគំរូវីរភាពសម្រាប់កូន ខ្មែរអ្នកនៅរស់ និងអ្នកកើតមកក្នុងជំនាន់ថ្មីរៀនសូត្រតាម ។ មហាបុរសខ្មែរនៃប្រវត្តិសាស្ត្រត្រូវតែផ្តល់ជូនចំពោះវីរបុរសក្រឡាហោម គង់ វីរបុរស សឺន គុយ និងវីរសាមណេរ ហែម ចៀវ ជាដើម ទើបសក្តិសម ពីព្រោះលោកទាំង ៣ អង្គនិងរូបដែលខ្ញុំលើកជាតំណាង មកនេះគឺលោកបានពលិកម្មជីវិតដើម្បីតស៊ូររំដោះប្រទេសជាតិយក ឯករាជ្យ និងសេរីភាព តែត្រូវបានស្លាប់ដោយសារតែបុព្វហេតុ ស្នេហាជាតិមាតុភូមិ និងជាពិសេសមានកេរឈ្មោះក្នុងប្រវត្តិសាស្ត្រក្លឹនក្រអូបសព្វសាយដល់អ្នកសិក្សារៀនសូត្រគ្រប់ជំនាន់សុទ្ធតែ បានចងចាំនូវគំរូល្អនិងពាក្យពេចន៍ណែនាំល្អ  ដើម្បីបណ្តុះស្មារតីឆន្ទៈនិងឧត្តមគតិជាតិ ។

ការលះបង់ប្រយោជន៍បុគ្គល និងហ៊ានសម្លាប់ប្រយោជន៍បុគ្គល  ដើម្បីប្រយោជន៍មនុស្សជាតិ និងជនជាតិខ្មែររបស់លោកមេទ័ពក្រឡា ហោម គង់ លោក ឧកញ៉ា សឺន គុយ និងលោក អាចារ្យ ហែម ចៀវ ទោះបី លោកបានស្លាប់ទៅអស់កាល ជាយូមកហើយមែន តែកូនខ្មែរនៅតែចងចាំ ពោលគឺមិនមែនដូចលោក ហ៊ុន សែន ដែលដឹកនាំប្រទេសឃើញតែពលរដ្ឋខ្មែរទឹកភ្នែក ឃើញតែបរទេស ឈ្លានពានយកដី មិនហ៊ានតវ៉ា តែបែរជាសម្លុតគំរាមពលរដ្ឋខ្មែរថា បើនរណាចង់ទៅវាយសត្រូវយួន ខ្លួនអោយកាំភ្លើង និងក្តារម្ឈូស នោះទេ ។

ក្នុងទម្លាប់គ្រួសារខ្មែរតែងលើកដំកើងឬដាក់តាំងរបស់ដែលមានតំលៃឬរូបថតវីរជនដែលមានប្រវត្តិតស៊ូ ។ ហើយវីរជនមួយចំនួនខ្មែរ បានលើកតំកើងថា ជា “អ្នកតា”ដែលពួកគាត់គោរពបូជាបួងសួងសុំសេចក្តីសុខចម្រើន។ តែគ្រួសារខ្មែរមិនទម្លាប់ដាក់តាំងរបស់ចង្រៃ  ឬរូបថតមនុស្សចង្រៃនៅក្នុងផ្ទះទេ ព្រោះមានជំនឿថាវានឹងនាំមកចង្រៃដល់ក្រុមគ្រួសារ ។ ក្នុងប្រទេសជាតិក៏ដូចគ្នា បើយើងលើក តំកើងមនុស្យមានគុណធម៌ និងមានគុណសម្បត្តិ ជាវីរជនរបស់ជាតិនោះប្រទេសជាតិរឹងមាំរីកចម្រើនដោយសារមានការគោរពពី សំណាក់ពលរដ្ឋដ៏ច្រើនលើសលុប ។ ប៉ុន្តែបើបង្ខំលើកតំកើងអ្នកបំផ្លាញជាតិលើកបន្តុបពួកឃាតកដែលមាន បាតដៃប្រឡាក់ឈាម មកលាបថ្នាំពណ៌បង្ហើរក្លឹនបន្លំភ្នែកពលរដ្ឋ ឬបង្ខំពលរដ្ឋអោយគោរពថាជាវីរជន ឬជាមហាបុរសប្រវត្តិសាស្ត្រនោះគឹមានអ្នកគោរព ទាំងបង្ខំតែក្នុងពេលដែលបុគ្គលនោះកំពុងកាន់អំណាចតែប៉ុណ្ណោះ តែមិនមានអំណាចជាអមតៈទេ ព្រោះពលរដ្ឋមិនស្រលាញ់មិន ចូលចិត្តនិងមិនគោរព ។ ឩទាហរណ៍ តួយ៉ាងអតីតមេដឹកនាំប្រទេសអ៊ីរ៉ាក់ សាដាម ហ៊ូសេន ដែលបានផលិតរូបសំណាករបស់ខ្លួន ដាក់តាំងគ្រប់ទីកន្លែងក្នុងប្រទេសនិងបង្ខំអោយពល រដ្ឋអ៊ីរ៉ាក់គោរពខ្លួនតែដល់ពេលវេលានិងថ្ងៃអន្សាមកដល់ ពលរដ្ឋនាំគ្នាបោះខ្សែពូរ ទាក់ក ទាញផ្តួលរំលំ ។ នេះជាសច្ចៈ ភាពនៃច្បាប់ធម្មជាតិ ។

ដូច្នោះពាក្យឬងារថា “មហា បុរសខ្មែរ នៃប្រវត្តិសាស្ត្រ” នេះ មិនមែនសម្រាប់បុគ្គលដែលសាងបាបកម្មដូចលោក ហ៊ុន  សែន នោះទេ ៕

No comments:

Post a Comment

yes