សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 29, 2012

ថៃ​សម្រេច​បណ្ដេញ​​រ​ដ្ឋមន្ត្រី​ក្រសួង​​មហាសផ្ទៃ​​​​​​ពី​បទ​លក់​​ដី​វត្ត​


ឧនាយក​រដ្ឋមន្ត្រី​​និង​​ជា​​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​របស់​​ថៃ​​បាន​​ចាកចេញ​​ពី​តំណែង​​កាល​ពីម្សិលមិញ​​បន្ទាប់​ពី​មាន​ការ​បណ្ដេញ​ ដោយ​​សាតែ​ការ​ជម្នះ​លក់​ដី​​ដែលជាកម្មសិទ្ធិ​របស់វត្ត​។
លោក យុងយុទ្ធ វីចាឌីត ដែល ទើប លាលែង ពី តំណែង ជា រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ
ការ​សម្រេច​ចិត្ត​​លាឈប់នេះ​​បើ​​យោង​​តាម​​កាសែត​​ ថៃ​រ៉ាត់ ថា​​គឺ​​បន្ទាប់​ពី​គណៈកម្មាធិការ​យុទ្ធសាស្ត្រ​បក្ស​ភឿ​ថៃ​​បាន​​ធ្វើ​​ការអំពាវនាវ​​​បន្ទាន់​​ទៅ​​ នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​​ត្រា​ដែល​កំពុង​ទស្សន​កិច្ច​នៅ​សហរដ្ឋ​​អាមេរិក​​ថា ​លោក ​យ៉ុង​យុទ្ធ​ វិចៃឌីត ( Yongyoth Vichaydit) ឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ មិន​គួរ​​ កាន់​​តំណែង​​នយោបាយ​​អ្វី​​មួយ​ទេ​ បើ​​មិន​​ដូច្នេះ​ គណបក្ស​ភឿ​ថៃ​នឹង​ប៉ះ​​​ពា​ល់ ​។ ហើយ​​អនុគណៈកម្មាធិកា​រក៏​​បា​ន​​សំរេច​ បណ្តេញ​​រដ្ឋមន្ត្រី​រូបនេះ​តាម​ការទាមទារ​ពី​គណៈ​កម្មាធិការ​​ប្រឆាំង​​ អំពើពុករលួយ​​ជាតិ​ ដែល​​បាន​​ចោទ​​​ប្រកាន់​​​​ថា ​ខកខាន​​មិន​បាន​​ ធ្វើតាម​អនុសាសន៍​​របស់​​ក្រុមប្រឹក្សា​រដ្ឋ ​ស្តី​ពី​​ការដក​កម្មសិទ្ធិ​ដី​​ពី​​ ក្រុមហ៊ុន​​វាយកូនគោល​​​មួយ​ក្នុង​​​ខេត្ត ​ផា​ធូ​ម ថា​នី ដែល​​​​លោក ​យ៉ុង​យុទ្ធ​ បាន​អនុម័ត​​លក់​​​​​ទៅ​អោយ​​ក្រុមហ៊ុន​ Alpine Real Estate and Alpine Golf and Sports Club​ ខណៈ​​​ដែល​​​ក្រុមប្រឹក្សារដ្ឋ​​បាន​​សំរេច​​ថា ​វា​​ជា​​ដី​វត្ត​ មិន​អាច​លក់ ​ឬ​ ផ្ទេរ​បាន​នោះ​​។
​យ៉ាង​ណា​ក៏​ដោយ​​លោក ​យុងយុទ្ធ​  វី​ចាឌីត បាន​​និយាយ​​ថា ​​លោក​​បាន​​សំរេចចិត្ត​លាឈប់​ដោយ​ខ្លួន​​ឯង​ ​ដោយ​​គ្មាន​​សម្ពាធ​​ មក​លើ​​រូប​លោក​ឡើយ​ ​ព្រោះ​​​លោក​​បាន​​​ដាក់​​ពាក្យ​សុំ​លាឈប់​​ទៅ​​វិមាន​រដ្ឋាភិបាល​  ដែល​​វា​​នឹង​​ចូល​ជា​ធរមាន​​នៅ​​ថ្ងៃ​​០១​​តុលា​៕​

No comments:

Post a Comment

yes