សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 6, 2012

លោក សម រង្ស៊ី នឹង​និយាយ​ពី​បរិយាកាស​នយោ​បាយ​នៅ​កម្ពុជា​នៅ​ក្នុង​វេទិកា​របស់ CALD


srp
លោក សម រង្ស៊ី ប្រធាន​ចលនា​ប្រជា​ធិបតេយ្យ​​សង្គ្រោះ​ជាតិ (រូបថត​ AFP)
លោក​ សម រង្ស៊ី ប្រធាន​ចលនា​​ប្រជា​ធិប​តេយ្យ​សង្រ្គោះ​ជាតិ នឹង​ថ្លែង​សារ​នយោ​បាយ​អំពី​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​សភា ថ្ងៃ​ទី​២៨ ខែ​​កក្កដា ឆ្នាំ​២០១៣ នៅ​ឯ​វេទិកា​របស់​ក្រុម​ប្រឹក្សា​អ្នក​ប្រជា​ធិប​តេយ្យ​សេរី​អាស៊ី ហៅ​កាត់​ថា CALD នៅ​ប្រទេស​ហ្វី​លី​ពីន​នៅ​សប្ដាហ៍​ក្រោយ​នេះ។
យោង​តាម​សារ​អ៊ី​មែល​របស់​ខុទ្ទ​កាល័យ​​​គណបក្ស​សម​រង្ស៊ី ដែល​សំឡេង​​ប្រជា​ធិប​តេយ្យ​ទ​ទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន សរ​សេរ​ថា លោក សម រង្ស៊ី នឹង​ថ្លែង​អំពី​បរិយាកាស​នយោបាយ​នៅ​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​សភា​ឆ្នាំ​២០១៣ ហើយ​នៅ​​ពេល​​នោះ លោក​​នឹង​​ជួប​សន្ទនា ដោយ​ផ្ទាល់​ជាមួយ​សមា​ជិក មន្ត្រី​ជាន់​ខ្ពស់​នៃ​ប្រទេស​ហ្វីលីពីន។
បើតាម​ខុទ្ទ​កាល័យ​គណបក្ស​សម​រង្ស៊ី ប្រធាន​ចលនា​ប្រជា​ធិប​តេយ្យ​សង្រ្គោះ​ជាតិ និង​ទទួល​ជួប​ទី​ប្រឹក្សា របស់​លោក​ប្រធានា​ធិបតី​ហ្វីលីពីន លោក ណារិច អាកូស្តា (Dr. Neric Acosta) និង​សមាជិក​​ព្រឹទ្ធ​សភា (Senator Frank Drilon)។
គោល​បំណង​របស់​មេដឹក​នាំ​បក្ស​ប្រ​ឆាំង​រូប​នេះ នៅ​ក្រុង​ម៉ានិល គឺ​សំដៅ​បង្កើត​គណៈកម្មាធិការ​សភាអន្តរ​ជាតិ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា ហៅ​កាត់​ថា (IPCDEC)។

គណបក្ស​សម​រង្ស៊ី ប្រកាស​ថា លោក​ សម រង្ស៊ី នឹង​វិល​មក​កាន់​កម្ពុជាវិញ ដើម្បី​ដឹក​នាំគណបក្ស​សង្រ្គោះជាតិ នៅចុង​ឆ្នាំ​២០១២​​នេះ៕

No comments:

Post a Comment

yes