ហ្វូងមហាជនមកចូលរួមគោរពព្រះបរមសពសម្តេចឪ នរោត្តម សីហនុ
រហូតដល់ព្រលប់ម៉ោង ៥ និង ៣០ នាទី ថ្ងៃពុធ ទី១៧ ខែតុលានេះ ព្រះបរមសព ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចឪ ព្រះបាទ នរោត្តម សីហនុ បានដង្ហែតាមព្រះទីនាំង ចូលដល់ព្រះបរមរាជវាំង ក្រោមការទទួល និងដង្ហែ ដោយមហាជនប្រុសស្រីក្មេងចាស់យ៉ាងណែនណាន់តាន់តាប់ ប្រកបដោយទឹកចិត្តក្តុកក្តួល និងសោកសង្រេងក្រៃលែង។ ចាប់ពីវិមានឯករាជ្យ រហូតដល់ព្រះបរមរាជវាំង មានមនុស្សម្នាត្រៀមត្រា ដូចពេលបុណ្យអុំទូក។ មហាជនស្លៀកពាក់កាន់ទុក្ខ អាវស ខោ ឬសំពត់ខ្មៅ ដោយមានបូខ្មៅជាសញ្ញាសម្គាល់កាន់ទុក ខ្ទាស់នៅនឹងអាវ បានឈរអមសង្ខាងផ្លូវ លើកដៃប្រណម កាន់ធូប និងផ្កាឈូក រួមទាំងព្រះឆាយាលក្ខណ៍សម្តេចឪ។
ព្រះទីនាំង រថយន្ត ដែលរចនាជារូបហង្ស ដង្ហែព្រះបរមសពព្រះមហាវីរក្សត្រ សម្តេចឪ នរោត្តម សីហនុ បានចេញដំណើរសន្សឹមៗ ពីព្រលានយន្តហោះ នៅម៉ោង ៤ រសៀល និងបានដល់ព្រះបរមរាជវាំង នៅម៉ោង ៥ និង ៣០ នាទី ល្ងាចថ្ងៃពុធនេះ។
ឡានបុស្បុក ត្រូវបានគេរចនាលាបពណ៌មាស ជារូបសឹង្ហ រូបហង្ស និងរូបនាគ។ មឈូសមាស តម្កល់ព្រះបរមសពរបស់សម្តេចឪ ត្រូវបានដាក់នៅលើឡានបុស្បុក ដែលរចនាជារូបហង្ស បើកអមដោយម៉ូតូសរបស់ប៉ូលិស។ ឡាននាំមុខ មានតាំងព្រះឆាយាលក្ខណ៍របស់ព្រះករុណា យ៉ាងធំ។ ចំណែកព្រះសង្ឃ ដែលគង់លើឡានរូបនាគ បានសូត្រធម៌។ ព្រះសង្ឃជាច្រើនអង្គ ដែលគង់ឈរតាមផ្លូវ នៅវិមានឯករាជ្យ និងតាមដងផ្លូវដង្ហែទៅកាន់ព្រះបរមរាជវាំង ក៏បានសូត្រធម៌ បង្សុកូល ឧទ្ទិសកុសលថ្វាយព្រះករុណាសម្តេចឪផងដែរ។
នៅលើផ្លូវម្តុំវិមានឯករាជ្យ បន្តលើកំណាត់ផ្លូវព្រះសីហនុ ឆ្ពោះទៅកាន់មាត់ទន្លេ និងកំណាត់ផ្លូវព្រះសុធារស បត់ឆ្វេងទៅកាន់ព្រះបរមរាជវាំង កកុញដោយមនុស្សម្នាពេញផ្លូវ ប្រៀបដូចទិដ្ឋភាព នៅពេលបុណ្យអុំទូក។ មហាជនទាំងនោះ បានត្រៀមចាំទទួល និងដង្ហែព្រះបរមសព សម្តេចឪ ចាប់តាំងពីពេលបាយថ្ងៃត្រង់មកម្ល៉េះ។
ទិដ្ឋភាពនៅមុខព្រះបរមរាជវាំង មហាជនរាប់ម៉ឺននាក់ បានប្រមូលផ្តុំ លើកដៃប្រណម គោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ដោយសំឡេងសោកសង្រេង និងយំសោក បានលាន់ឡើងដោយក្តីរន្ធត់ យ៉ាងកងរំពង។
ព្រះបរមសពព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ត្រូវតម្កល់នៅព្រះបរមរាជវាំង រយៈពេលមិនតិចជាង ៣ ខែ ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណី។ ក្នុងរយៈពេល ៧ ថ្ងៃ គិតចាប់ពីថ្ងៃទី១៧ ខែតុលានេះ រដ្ឋាភិបាលបានប្រកាសដាក់ប្រទេសកម្ពុជា ក្នុងការកាន់ទុក្ខថ្វាយសម្តេចព្រះ នរោត្តម សីហនុ៕

No comments:
Post a Comment
yes