លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី
ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្របានមានបន្ទូលអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជាថាគួរតែធ្វើការលើកលែងទោសដល់អ្នកទោសនយោបាយនៅខណៈដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងចូលរួមកាន់មរណៈទុក្ខចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រសម្តេចនរោត្តមសីហនុ ដើម្បីជាការបង្ហាញអំពីឯកភាពជាតិ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់ព្រះមហាវីរក្សត្របានមានបន្ទូលថា រាជរដ្ឋាភិបាលកម្ពុជាគួរណាតែឆ្លៀតយកឱកាសនេះដើម្បីលើកលែងទោសដល់អ្នកទោសនយោបាយដើម្បីជាការផ្សះផ្សារ និងបង្រួបបង្រួមជាតិ។
ព្រះអង្គម្ចាស់មានបន្ទូលថា ប្រសិនបើរាជរដ្ឋាភិបាលសម្រេចធ្វើការលើកលែងទោសដល់អ្នកនយោបាយនៅក្នុងឱកាសនេះ គឺធ្វើឲ្យចម្រើនជាតិ ។
យ៉ាងណាមិញលោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់ Radio Australia ដោយមានប្រតិកម្មថា លោកមានការសោកស្តាយចំពោះការលើកឡើងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ។ហើយថារដ្ឋាភិបាលកម្ពុជាធ្វើអ្វីតាមច្បាប់មិនមែនធ្វើតាមការអំពាវនាវនោះទេ។
នៅក្នុងសំនួរសួរថា ប្រសិនបើរដ្ឋាភិបាលនឹងគិតពិចារណាអំពីការលើកលែងទោសដល់អ្នកទោសនយោបាយ តើរដ្ឋាភិបាលនិងយកករណី លោកសម រង្ស៊ី និងលោក ម៉ម សូណង់ដូទៅពិចារណាដែរឬទេ? លោក ផៃស៊ីផានមានប្រសាសន៍យ៉ាងដូច្នេះ។
ជាមួយគ្នានេះ លោកសុខ ទូចអ្នកវិភាគឯករាជ្យ បានលើកឡើងថានេះជាឱកាសដ៏ល្អសម្រាប់អ្នកនយោបាយប្រើប្រាស់នីតិវិធីដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីរកឯកភាពជាតិនិងការផ្សះផ្សាជាតិដោយពុំចាំបាច់ពឹងពាក់បរទេស។
សូមរំលឹកថា បន្ទូលរបស់ព្រះអង្គម្ចាស់ ស៊ី សុវត្ថិធម្មិកោ អំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជាគួរតែធ្វើការលើកលែងទោសដល់អ្នកទោសនយោបាយនេះ កើតមានឡើងនៅខណៈដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងចូលរួមកាន់មរណៈទុក្ខចំពោះព្រះបរមសពរបស់ព្រះមហាវីរក្សត្រសម្តេចនរោត្តមសីហនុ ៕
No comments:
Post a Comment
yes