សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

ខ​ណ្ឌ​​រដ្ឋ​​បាល​ជលផ​ល​ ​ខេ​ត្ត​ក្រ​ចេះ​ បើ​ក​យុ​ទ្ធ​នា​កា​រ​ប​ង្ក្រា​ប​កា​រ​នេ​សា​ទ​ខុ​ស​ច្បាប់​ ​​នៅ​ក្នុ​ង​ស្រុ​ក​ឆ្លូ​ង​

​ខ​ណ្ឌ​​រដ្ឋ​​បាល​ជលផ​ល​ ​ខេ​ត្ត​ក្រ​ចេះ​ បើ​ក​យុ​ទ្ធ​នា​កា​រ​ប​ង្ក្រា​ប​កា​រ​នេ​សា​ទ​ខុ​ស​ច្បាប់​ ​​នៅ​ក្នុ​ង​ស្រុ​ក​ឆ្លូ​ង​

ក្រចេះ៖ សមត្ថកិច្ច​ចម្រុះ នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ផ្នែក​រដ្ឋបាល​ជលផល​ស្រុក​ព្រែក​ប្រសព្វ ដោយមាន​កិច្ចសហការ​ពី​អាជ្ញា​រធរ​ស្រុក​ឆ្លូង រួមមាន​កម្លាំង​នគរបាល​ស្រុក កំលាំង​កងរាជអាវុធហត្ថ​ស្រុក អាជ្ញាធរ​ឃុំ និង​សហគមន៍​នេសាទ ព្រមទាំង​មន្ត្រី​អធិការ​រដ្ឋា​ន​រដ្ឋបាល​ជលផល​មេគង្គ កាលពី​ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២ បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ ឧ​បរ​ណ៍​នេសាទ​ខុសច្បាប់ នៅ​ចំណុច​បឹង​កញ្ជនជ័យ ភូមិ​ថ្មី​ទី២ ឃុំ​ខ្សាច់​អណ្តែត ស្រុក​ឆ្លូង ខេត្តក្រចេះ។
ការចុះ​បង្ក្រាប​ខាងលើ គឺ​ខាង​សមត្ថកិច្ច​យ​យើង​តែងតែ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​តំបន់​នោះ តែងតែ​កើតមាន​ការធ្វើ​ចរាចរ​នេសាទ​ខុសច្បាប់​ជាច្រើន ទោះជា​កន្លង​មក​​សមត្ថ​កិច្ច​ជលផល និង​អាជ្ញាធរ​ដែនដី ចុះទៅ​បង្ក្រាប​ជាច្រើនលើក​ច្រើនសា​រហើយ​​ក្តី ក៏​ជនសង្ស័យ​នៅតែ​ឈ្លាត​ឱកាស​ពេល​សមត្ថកិច្ច​ចម្រុះ​យើង​ចេញផុត​ភ្លាម ពួក​គេ​​ក៏​​ប្រ​ព្រឹត្ត​តាម​ក្រោយ​ភ្លាម​ដែរ។
ជាក់ស្តែង នៅថ្ងៃនោះ កំលាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះទៅ​ធ្វើការ​បង្ក្រាប​ដោយ​ទទួលបាន​លទ្ធផល រួមមាន របាំង​ស្បៃ​មុង ចំនួន ៣៥ ខ្សែ និង​ប្រវែង​សរុប​ប្រមាណ ២,៧០០ ម៉ែត្រ លូ​ស្បៃ​មុង ចំនួន ៣៥ គ្រឿង បង្គោល​ចម្រឹង​ឫស្សី ចំនួន ២៧៥ ដើម ចាក​លែង​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​ប្រមាណ​ជា ១៧៥ គីឡូក្រាម។

លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត ដែល​ដឹកនាំ​បេសកកម្ម​ថ្ងៃនោះ បាន​ប្រាប់​ឱ្យដឹងថា ក្នុងនាម​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ លោក​តែងតែ​គោរព​តាម​នូវ​អ​នុ​សា​ស​ន៍​ណែនាំ​របស់ ឯកឧត្តម បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល និង​ឯកឧត្តម អភិបាល នៃ​គណៈ​អភិបាលខេត្ត ព្រមទាំង​មានការ​ចង្អុលបង្ហាញ​ពី​នាយក​អធិការ​រដ្ឋា​ន​រដ្ឋបាល​ជលផល​មេគង្គ និង​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក​តែងតែ​សហ​ការណ៍​ជាប់​ជានិច្ច​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​នៅក្នុង​ដែន​នេសាទ​ខេត្តក្រចេះ ដូច​ភ្លៀងរលឹម និង​បានទទួល​ជោគជ័យ​ជា​បន្តបន្ទាប់។
លោក សៀន គិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត បានបញ្ជាក់​ឱ្យដឹងថា ក្នុងនាម​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត លោក​តែងតែ​គោរព​តាម​អនុសាសន៍​ណែនាំ​របស់​គណៈ​អភិបាលខេត្ត​​ក្រចេះ និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ថ្នាក់ដឹកនាំ នៃ​រដ្ឋបាល​ជលផល ដើម្បី​អនុវត្តន៍​ការងារ​ឱ្យបាន​ល្អ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា សំដៅ​លើក​កំពស់​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ។
ពិសេស​ទៀត​នោះ លោក​ក៏បាន​ជំរុញ​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​អោយខិត​ខំធ្វើការ និង​សហការ​អោយបាន​ល្អជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា រួមគ្នា​ការពារ និង​អភិរក្ស​ធនធាន​ជលផល អោយមាន​និរន្តរភាព៕

No comments:

Post a Comment

yes