សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

ប្រជាជន​ខ្មែរ​ត្រូវ​​ប្រយ័ត្ន​​ព្យុះ​​ពី​​ថ្ងៃ​អាទិត្យ​​​ស្អែក រហូត​​ដល់​​​ថ្ងៃ​​​អង្


ព្យុះ​​មួយ ​នឹង​គ្រប​ដណ្ដប់​ផ្នែក​ខ្លះ​នៃ​​ប្រទេស​កម្ពុជា ​ចន្លោះ​ពី​ថ្ងៃ​ទី​៧​ ដល់​​ថ្ងៃ​ទៅ​៩ ខែ​តុលា​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល។

នាយក​​រដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជាណាចក្រ​កម្ពុជា​ សម្ដេច​​ហ៊ុន សែន​ បាន​ចេញ​សេចក្ដី​ប្រកាស​ដោយ​ផ្ទាល់​ ប្រាប់​​គ្រប់​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ ជា​ពិសេស​ប្រជាពលរដ្ឋ​​ត្រូវ​មាន​ការ​​ប្រុង​​ប្រយ័ត្ន​​ខ្ពស់ ព្រោះ​​​មាន​​ព្យុះ​​មួយ​ឈ្មោះថា GAEMI​ (ហ្គាអេមី)​ កំពុង​​បក់​សំដៅ​​មក​កាន់​​ខេត្ត​ខ្លះ​នៃ​ប្រទេស​​កម្ពុជា។

ព្យុះ​ហ្គាអេមី​នេះ ​នឹង​មក​​ដល់​​​តំបន់​​ឆ្នេរ​​សមុទ្រ​វៀតណាម​នៅ​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃអាទិត្យ​ ​ទី​៧​ ​ស្អែក​នេះ​។ សម្ដេច​​ហ៊ុន សែន បញ្ជាក់​​​​​ថា ព្យុះ​​នេះ​នឹង​​​មាន​​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ពេល​​មក​​ដល់​​ឆ្នេរ​សមុទ្រ​វៀតណាម។ នៅ​វេលា​​ម៉ោង​៧​យប់​ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​មក​ដល់​ព្រំប្រទល់​ប្រទេស​កម្ពុជា-វៀត​ណាម​ (ខេត្ត​រតនគិរី)។​ នៅ​​ម៉ោង​១១យប់ ព្យុះ​​នេះ​នឹង​ធ្វើ​ដំណើរ​បន្ត​​​ទៅ​កាន់​ខេត្ត​ស្ទឹង​ត្រែង រួច​អាច​ទៅ​ដល់​ខេត្ត​ព្រះ​វិហារ​នៅ​ម៉ោង​៧​ព្រឹក​ ថ្ងៃ​​ច័ន្ទ​ ទី​៨ ខែ​តុលា​ ។


ដំណើរ​របស់​ព្យុះ ​ហ្គាអេមី​នេះ​​ នឹង​មាន​ឥទ្ធិពល​គ្រប់​ដណ្ដប់​​​ប្រទេស​កម្ពុជា​​ទាំង​មូល ចាប់​​ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​អង្គារ​ទី​៩​ ខែ​តុលានេះ​ ជាពិសេស​តំបន់ដែល​ទទួល​ឥទ្ធិពល​ខ្លាំង​​ ដូច​ជា​ខេត្ត​រតនគិរី, មណ្ឌល​គិរី, ស្ទឹង​ត្រែង, ក្រចេះ​, កំពង់ចាម, និង​ព្រះវិហារ។ ប៉ុន្តែ​ខេត្ត​មួយ​ចំនួន​ទៀត​ ​ដូច​ជា​សៀមរាប, បន្ទាយមាន​ជ័យ​, បាត់​ដំបង,​ ប៉ៃ​លិន, ពោធិសាត់, កំពង់​ឆ្នាំង, តាកែវ,​ កណ្តាល, ព្រៃ​វែង​, ស្វាយ​រៀង,​ និង​រាជ​ធានី​ភ្នំពេញ អាចនឹង​​មាន​ភ្លៀង​ធ្លាក់​លាយឡំដោយ​ខ្យល់បក់។ ​ទឹក​ជំនន់​ក៏អាច​មាន​ក្នុង​ខេត្ត​ទាំង​នេះ​​ដែរ​។ ចំណែក​តំបន់​មាត់​សមុទ្រ​ឯណោះ​វិញ រលកទឹក​​សមុទ្រ​អាច​មាន​កំពស់​រហូត​ដល់​បី​ម៉ែត្រ។

ប្រជា​ជន​ ឬ​យុវជន​ដែល​មាន​បំណង​ធ្វើ​ដំណើរ​កម្សាន្ត​នានាក្នុង​កំឡុង​ពេល​នេះ​​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន៕

No comments:

Post a Comment

yes