សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

នាយក​រដ្ឋ​មន្ត្រី​ប្រកាស​ចាប់​ខ្លួន​ឧត្តម​សេនីយ៍​​ម្នាក់ ​និង​ប្អូន​ជីដូន​មួយលោក​ម្នាក់

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​​ចាប់​​ខ្លួ​នឧត្តម​សេនីយ៍​ផ្កាយ​មួយ​​ម្នាក់ ​និងប្អូន​​​​ជីដូន​មួយ​រ​បស់​លោកម្នាក់ទៀត ​​ដែល​បាន​​ យក​​ដីប្រជាពលរដ្ឋ​​ នៅ​ស្រុក​រមាសហែ​ក​ ខេត្ត​​ស្វាយ​រៀង ​ជាង​​១០០​ហិកតា​​​​ទៅលក់​​​ឲ្យ​​ក្រុម​ហ៊ុន​​​។​
ការ​បញ្ជា​របស់លោ​ក​​នាយករដ្ឋ​​មន្ត្រី ​ហ៊ុន សែន ធ្វើ​ឡើង​​​​ខណៈ​​លោក​​​ចុះ​​ចែក​​​ប័ណ្ណ​​កម្ម​​​សិទ្ធិ​ដី​ជូន​​ប្រជាពលរដ្ឋ​ នៅស្រុក​​រមាស​ហែក​​ ខេត្ត​ស្វាយរៀង នៅ​​ថ្ងៃ​​សុក្រ​នេះ​។​ លោកនាយក​រដ្ឋ​មន្ត្រី​ ​អះអាង​ថា ​បើ​លោក​​ដឹង​​ពីការ​​លក់​​យក​ដី​ពល​រដ្ឋ​នេះ លោកនឹង​ចាត់​​វិធាន​​​ការ​​តាំង​ពី​មុន​​មក​ម្ល៉េះ​​ ៖"​ ព្រោះ​រឿង​អី​ អាជីដូន​មួយ​​​ ខ្ញុំ​អ្នក​រត់​ការ​​។​ ជីដូច​មួយ​ខ្ញុំ​បង្កើត​ម៉ង អាឃ្លាំង​។ ហើយ​អញ្ចឹង​បាន​ថា ហេតុអី​​​ស្រាវ​ជ្រា​វ​យក​ទាំងអាឃ្លាំង​ហ្នឹង​យក​មក​ស្រាវ​ជ្រាវ​ទៀត​ បូក​ហ្នឹង​អាផ្កាយ​មួយ​ទៀត​​។​ ដីឯង​ប្រឹង​អនុប្រយោគ​ឲ្យ​ប្រជា​ពល​រដ្ឋ ​​មិន​ចុះ​មក​វាស់​ឲ្យ​ប្រជាពល​រដ្ឋ​ទេ​ វា​នាំ​គ្នា​ដើរ​លក់​” ។
មន្រ្តី​សិទ្ធិ​មនុស្ស​ ធ្លា​ប់រកឃើញថា ​បើទោះជា​មាន​ការ​​បញ្ជា​ឲ្យចាប់​ខ្លួន​​នេះក៏ដោយ​​ តែ​មាន​ការរិះ​គន់​ថា សាច់ញាតិ​លោក​នាយក​រដ្ឋមន្ត្រី​ ​ដែល​​ប្រព្រឹត្តខុសច្បាប់កន្លង​មក មិន​ដែល​​ត្រូវ​​ផ្តន្ទា​ទោស​​នោះ​​ទេ​។​  ពួកគេ បានលើកយកករណី​​លោក​ស្រី​ ឌី ព្រឹម​ ជាប្អូន​ជីជូន​មួយរបស់លោក ដែល​ត្រូវ​តុលាកា​ររាជធានីភ្នំពេញ កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​ ករណី​រំលោភ​ដីពលរដ្ឋ​ នៅ​ជាយ​រាជ​ធានី​ភ្នំពេញ តែតុលាការ​មិន​បានចេញដីកា​ចាប់​ឃុំខ្លួន​នោះ​ឡើយ​។​

យ៉ាងនេះក្តី ​នៅក្នុង​ពិធីចែក​ប័ណ្ណ​កម្ម​សិទ្ធិដី ​នៅព្រឹក​​មិញនេះ លោ​កនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បានបញ្ជាឲ្យកាត់​ដីរបស់​ក្រុមហ៊ុន​ អាន ម៉ារ៉ាឌី ប្រមាណ ១៥០០ហិកតា​​ ជូន​​ប្រជាពលរដ្ឋ នៅ​ខេត្ត​​​ស្វាយ​​​រៀង​​វិញ​​។​​
កាល​​ពីដើមខែឧសភា ឆ្នាំ​២០១០ ប្រជាពលរដ្ឋ​ចំនួន ​៥ភូមិ ប្រមាណ៧៣៥គ្រួសារ​ បាន​​​តវ៉ា​ប្រឆាំង​​ជាមួយ​ក្រុមហ៊ុន​ អាន ម៉ារ៉ាឌី ដោយ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​​យក​ដី​របស់​ពួកគេ​​ ប្រមាណ​ជា​៨០០ហិកតា។ នៅឆ្នាំ២០០៨ ប្រជាពលរដ្ឋ​​ចំនួន៥រូប​ ត្រូវ​​ជាប់​ឃុំ​អស់ ២១ថ្ងៃ ដោយសារ​បណ្តឹង​របស់​ក្រុម​ហ៊ុននេះ៕

No comments:

Post a Comment

yes