ក្រុមគ្រូបង្រៀនប្រមាណជាង២រយនាក់ដឹកនាំដោយលោក រ៉ុង ឈុន នៅព្រឹកថ្ងៃសុក្រនេះ បានធ្វើការជួបប្រជុំគ្នានៅលើសួនប្រជាធិបតេយ្យក្បែរវត្តភ្នំ ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ដោយមានទាំងការដង្ហែញត្តិដោយតំណាង១៥នាក់ដាក់ទៅក្រសួងអប់រំ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងរដ្ឋសភាផងដែរ។
សូមបញ្ជាក់ថា ទិវាគ្រូបង្រៀនពិភពលោកដែលរៀបចំធ្វើឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងក្រោមប្រធាន «យើងប្រកាន់ជំហរ ដើម្បីគ្រូបង្រៀន» ដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីរដ្ឋាភិបាលកម្ពុជា និងសាធារណៈជន ចំពោះតួនាទីដ៏សំខាន់របស់គ្រូបង្រៀននៅទូទាំងប្រទេសកម្ពុជា និងសារៈសំខាន់ក្នុងការកសាងអនាគតដ៏ល្អប្រសើរ៕
No comments:
Post a Comment
yes