សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

សម រង្ស៊ី និង កឹម សុខា ជួប​គ្នា​នៅ​អូស្រ្តាលី​ចុង​សប្តាហ៍​នេះ


លោក សម រង្ស៊ី ដែល​ទើប​ក្លាយ​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស នឹង​ជួប​គ្នា​នៅ​ចុង​សប្តាហ៍​នេះ​ឯ​ប្រទេស​អូស្រ្តាលី ដើម្បី​ពិភាក្សា​អំពី​រចនា​សម្ព័ន្ធ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ទើប​បង្កើត​ថ្មី ព្រម​ទាំង​រក​មធ្យោបាយ​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​ស្រុក​វិញ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សមរង្ស៊ី។
លោក សម រង្ស៊ី និងលោក កឹម សុខា
តាម​មន្រ្តី​រូបនោះ​ កំឡុង​ស្ថិត​នៅ​ប្រទេស​អូស្រ្តាលី ប្រធាន​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប​នេះ ក៏​នឹង​ទៅ​ជួប​មន្រ្តី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​អូស្រ្តាលី​ផង​ដែរ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​ជួយ​ឲ្យ​លោក សម រង្ស៊ី បាន​វិល​ចូល​ប្រទេស​វិញ និង​ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី យុត្តិធម៌ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។
សូម​បញ្ជាក់​ថា លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ប្រទេស​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ជាង​១០​ឆ្នាំ​ចំពោះ​ទោស​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង ដែល​បាន​បោះ​ចូល​ក្នុង​ដី​ស្រែ​ប្រជាកសិករ​ខ្មែរ​។
លោក ប៉ុល ហំ អនុ​ប្រធាន​គណៈកម្មការ​បណ្តោះ​អាសន្ន នៃ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​និយាយ​ថា ករណី​លោក សម រង្ស៊ី គឺ​ជា​ករណី​នយោបាយ ដូច្នេះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច ត្រូវ​តែ​ពិភាក្សា​ជាមួយ​នឹង​គណបក្ស​សង្រ្គោះ​ជាតិ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី បាន​វិល​មក​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​បាន​ដោយ​សេរី។ លោក ប៉ុល ហំ បន្ត​ថា បើ​គ្មាន​ការ​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី បាន​ចូល​រួម​បោះឆ្នោត​ទេ នោះ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​ឡើង​លើ​សង្វៀន​ប្រកួត​តែ​ម្នាក់​ឯង​ជាមួយ​នឹង​អាជ្ញាកណ្តាល​ប៉ុណ្ណោះ ដូច្នេះ​ការ​ប្រកួត​នោះ​គឺ​អត់​មាន​ន័យ។

តែ​សម្រាប់​លោក ទិត សុធា អនុ​ប្រធាន​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​វិញ គ្មាន​នរណា​ហាម​ឃាត់​លោក សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ប្រទេស​ទេ, ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​មក ទ្វារ​គុក​ក៏​បើក​រង់ចាំ​គាត់​ដែរ៕

No comments:

Post a Comment

yes