សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 8, 2012

សមត្ថកិច្ច​ចម្រុះ ចាប់​បាន​គ្រឿងញៀន​ជិត ៦ គីឡូក្រាម និង​ឃាត់ខ្លួន​ស្ត្រី​ថៃ ២ នាក់

ខេត្តសៀមរាប: សមត្ថកិច្ច​ចម្រុះ ប្រចាំ​ព្រលាន​យន្តហោះ​អន្តរជាតិ ខេត្តសៀមរាប បាន​ចាប់​គ្រឿង​ញៀន​ជិត ៦ គីឡូក្រាម ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ពីរ​នាក់ កាលពី​រសៀល​ម៉ោង ៤ និង ៣០ នាទី ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១២​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​នេះ បាន​ធ្វើឡើង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​កិច្ចសហការ​រវាង​គយ​សាខា​ខេត្ត​សៀមរាប ប្រចាំ​ព្រលាន​យន្ត​ហោះ សហការ​នឹង​ប៉ូលិសអន្តោប្រវេសន៍ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន និង​ប៉េអឹម​។​

​មក​ដល់​ព្រលប់​នេះ មិនទាន់​មាន​ការទម្លាយ​ឲ្យដឹង​លម្អិ​ត​ពី​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​​គ្រឿងញៀន​ដ៏​ធំ​នោះ​នៅឡើយ​ទេ​។​

​ក្នុង​ពេល​ចាប់​គ្រឿងញៀន​នោះ ប៉េអឹម និង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន បាន​ដណ្តើម​គ្នា ដើម្បី​នាំយក​គ្រឿងញៀន និង​ស្ត្រី​ជនជាតិ​ថៃ​ពីរ​នាក់​នោះ ទៅ​សាកសួរ ដើម្បី​កសាង​​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ 


​ប៉ុន្តែ​ទីបំផុត​ទៅ ខាង​តុលាការ​ខេត្ត​សៀមរាប ក៏បាន​សម្រេច​ឲ្យ​ខាង​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន ជា​អ្នកទទួលខុសត្រូវ​លើ​សំណុំរឿង​ក្តី​នោះ​។​

​សូម​រម្លឹកថា ជា​ញឹកញាប់​កន្លងមក ប៉ូលិស​បាន​បង្ក្រាប និង​រឹបអូស​គ្រឿងញៀន បាន​ជាច្រើន តាម​ព្រលានយន្តហោះ ទាំង​នៅ​ភ្នំពេញ និង​ទាំង​នៅ​ខេត្ត​សៀមរាប ហើយក៏​បាន​ឃាត់ខ្លួន​ជនល្មើស​ជនជាតិ​បរទេស ដែល​រួមមាន​ទាំង​ស្ត្រី​ជនជាតិ​ថៃ​ផង​ដែរ​៕

No comments:

Post a Comment

yes