សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បារាយណ៍​កាក់​រថយន្ត​ដឹក​ខ្ចៅ​ជំរិត​ទារ​​លុយ៧លាន​រៀល


កំពង់ធំ ៖ យោង​សេចក្តីរាយការណ៍ កាលពី​យប់​ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១២ នៅ​ចំណុច​ភូមិ តា​ប្រុក ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ មាន​ករណី​ជំរិត​ទារលុយ​ពី​រថយន្ត​ដឹក​ខ្ចៅ ដែល​ដឹក​ពី​ខេត្តសៀមរាប ទៅ​ខេត្តកំពង់ចាម។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ៩ រហូតដល់​ម៉ោង ១០.៣០នាទី មានកំ​លាំង​​អាវុធ​ហត្ថ​ស្នាក់ការ១០២ បានដាក់​កុង​ត្រូល​​កាក់​​រថយន្ត​ដឹក​ខ្ចៅ​ ក្រោម​ការបញ្ជា​របស់​លោក ជិន ស៊ីថា នាយ​សង្កាត់ រដ្ឋបាល​ជលផល​បារាយណ៍ ​អស់​រយៈពេល ១ម៉ោង​កន្លះ​មិន​ព្រម​ឲ្យ​រថយន្ត​បើក​ចេញ​នោះទេ ហើយ​បាន​ជំរិត​ទារលុយ ៧​លាន​រៀល ដោយ​អះអាងថា ជា​មុខរបរ​ខុសច្បាប់  ហើយ​ពីមុនមក​ធ្លាប់បាន​ឲ្យ​ចាយ តែម​កមួយ​រយះ​នេះ ថៅកែ​ខ្ចៅ​មិន​ព្រម​គិតគូរ​ ​ទើប​លោក ជិន ស៊ីថា ប្រើ​ធម៌​ក្តៅ​បែប​នេះ​។

ចែ​សុខ ជា​ម្ចាស់​ខ្ចៅ បាន​ឲ្យ​ដឹងថា លោក​ជិន ​ស៊ីថា បាន​ជំរិត​ទារលុយ​ពី​កូនចៅ​របស់គាត់ នៅ​ចំណុច​ភូមិ​តា​ប្រុក តែ​គាត់​មិនបាន​ឲ្យ​លុយ​កូនចៅ​មកជា​មួយ ហើយក៏​សុំ​ត្រឹមតែ៧០ម៉ឺន​រៀល ​និង​សុំ​ឲ្យ​លោក ជិន ស៊ីថា នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល​បារាយណ៍ ឲ្យ​រថយន្ត​របស់គាត់​ទៅ​សិន​ចុះ ក្រោយមក​រថយន្ត​ក៏បាន​បន្តដំណើរ​ទៅមុខទៀត។ លុះ​ព្រឹក​ឡើង​លោក ជិន​ស៊ីថា បាន​ទូរស័ព្ទ​មក​គំរាម​ឲ្យ​ចែ​សុខ​បង់លុយ ៧ លាន​រៀល បើ​ចង់​រកស៊ី​ផ្លូវ​នេះ​ទៀត។ តែ​ចែ​សុខ បាន​អះអាងថា គាត់​មិន​​ព្រម​បង់លុយ​ឲ្យ​ជាដាច់ខាត ព្រោះ​មុខរបរ​របស់គាត់ មិនមែនជា​មុខរបរ​ខុសច្បាប់​នោះទេ។ ប្រភព​បាន​ឲ្យ​ដឹង​ថា​ លោក​ជិន ស៊ីថា ក៏​បាន​​និយាយ​ថា​បើ​ចែ​សុខ​មិន​ព្រម​បង់លុយ៧លាន​រៀល​ សំរាប់​ទិញ​ផ្លូវ​រក​ស៊ី​ទេ កុំ​សង្ឃឹមថា នឹង​រកស៊ី​ដឹក​ខ្ចៅ ឬ​លៀស​តាមផ្លូវ​នេះ​ទៀត។
លោក ជិន ស៊ីថា នាយ​សង្កាត់​បាន​ឲ្យ​ដឹងថា លោក​មិនបាន​ទារលុយ​ដល់​ទៅ ៧ លាន​រៀល​នោះទេ តែ​ដោយ​យល់ថា កំលាំង​កងរាជអាវុធហត្ថ​ចុះ​ធ្វើការ​ជាមួយ ក៏​សុំ​ឲ្យ​បង់លុយ​ថ្លៃ​បាយ​ទឹក ហើយ​ការចុះ​ស្ទាក់​ជំរិត​ទារលុយ៧ លាន​​រៀល​នោះ​ គឺជា​ការ​បំ​ភ្លើ​ស ព្រោះ​រូបគាត់​ចុះមក​ធ្វើការ​នេះ ក៏បាន​សុំ​យោបល់ លោក​ប៉ែន វណ្ណរិ​ទ្ធ នាយខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ ហើយ​លោក​បាន​បន្តថា លោក​គ្រាន់តែ​បាន​លុយកាក់ ចំនួន​បន្តិចបន្តួច​តែប៉ុណ្ណោះ រីឯ​ការ​ជំរិត​ទារលុយ ៧ លាន​រៀល លោក​មិន​បានដឹង​ទេ។
លោក ប៉ែន វណ្ណ​រិ​ទ្ធ នាយខ​ណ្ឌ​រដ្ឋបាល​ជលផល​កំពង់​ធំ បាន​ឲ្យ​ដឹងថា លោក​មិ​ន​​បានដឹង​ទាល់តែ​សោះ ព្រោះ​លោក​រវល់​ចុះទៅ​ប​បង្ក្រាប​បទល្មើស​នៅ​ឃុំ​ផាត់​សណ្តាយ ចំនួន ២ថ្ងៃ ហើយ​លោក​ទើបតែ​វិល ត្រឡប់មកវិញ​នៅ​រសៀល​ថ្ងៃ​នេះឯង ។
លោក ឃុន ប៊ុនហួរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បា​រាយណ៍ បាន​ឲ្យ​ដឹងថា លោក​មិន ដែលមាន​គោលការណ៍ ឲ្យ​មន្ត្រី​ក្រោម​ឱ​វាទ​ទៅ​ពាក់​ព័​ន្ធ​​និង​បងប្អូន​ដែល​ប្រកបមុខរបរ លក់​ខ្ចៅ ​ខ្យង​នោះទេ ព្រោះ​ជា​មុខរបរ​សត្វ​អត់​ឈាម និង​ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​ពាក់​ព័​ន្ធ​នោះទេ តែ​នៅ​យប់​ថ្ងៃកើតហេតុ លោក ជិន ស៊ីថា បានមក​តែម្នាក់ឯង ហើយ​សុំ​កំលាំង​គាត់​ឲ្យ​ជួយ​ឃាត់​រថយន្ត​ដឹក​លៀស។ ចំណែក​លុយ កាក់​គឺ​លោក ជិន ស៊ីថា ដោះស្រាយ​ដោយ​វិធី​ណា​នោះ កូនចៅ​របស់លោក​មិនបាន​ដឹង​ទេ ហើយ​កូនចៅ​របស់លោក​បានទទួល​លុយ​ថ្លៃ​ពលកម្ម​ត្រឹមតែ ៣០.០០០រៀល​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes