សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

អតីត​មេ​ចលនា​ក្បាល​ខ្លា​ត្រូវ​ឧទ្ធរណ៍​តម្កល់​សាល​ក្រម

121005_03
សោម ឯក ពេល​នាំ​មក​សាសា​ឧទ្ធរណ៍​កាល​ពីថ​្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​

ភ្នំពេញៈ សាលា​ឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ បាន​តម្កល់​សេចក្តី​សម្រេច​ឆ្នាំ​២០១០​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ អំពី​ការ​កាត់​ទោស​លោក សោម ឯក មេដឹក​នាំ​ម្នាក់​នៃ​ក្រុម​ភេរវកម្ម​ដែល​មាន​ឈ្មោះ​ថា «ចលនា​ក្បាល​ខ្លា» និង​ «រណសិរ្ស​រួបរួម​ជាតិ​ខ្មែរ» ដែល​បាន​កាត់​ទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ ហើយ​ទោស​របស់​គាត់​នឹង​ត្រូវ​នៅ​សល់​១៦​ឆ្នាំ​៦ខែ​ទៀត ដោយ​កាត់​រយៈ​ពេល​ជាប់​ឃុំ​មុន​ការ​កាត់​ទោស​របស់​គាត់ ក្រោម​បទ​ចោទ​ប្រកាន់​មេគំនិត​នៅ​ពី​ក្រោយ​ផែន​ការ​ដាក់​គ្រាប់​បែក នៅ​ស្តូប​មិត្ត​ភាព​កម្ពុជា​‑វៀត​ណាម​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៧។
ចាយ ច័ន្ទតារាវណ្ណ ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៅ​សាលា​ឧទ្ធរណ៍ បាន​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា សោម ឯក អាយុ​៤៧​ឆ្នាំ មេដឹកនាំ​ម្នាក់​នៃ​ក្រុម​ភេរវកម្ម​ដែល​មាន​ឈ្មោះ​ថា «ចលនា​ក្បាល​ខ្លា» និង​«រណសិរ្ស​រួប​រួម​ជាតិ​ខ្មែរ» សាលក្រម​របស់​គាត់​ត្រូវ​បាន​តម្កល់ គឺ​ជាប់​ពន្ធនាគារ​១៨​ឆ្នាំ ប៉ុន្តែ​ទោស​ចំនួន​១៨​ឆ្នាំ​នេះ​នឹង​ត្រូវ​បន្ថយ​មក​ត្រឹម​១៦​ឆ្នាំ​៦ ខែ​វិញ​ដោយ​កាត់​រយៈ​ពេល​ជាប់​ឃុំ​មុន​ការ​កាត់​ទោស​របស់​គាត់។

លោក ចាយ ច័ន្ទតារាវណ្ណ បាន​អាន​សាល​ដីកា​ថា៖ «សាលា​ឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​ផ្តន្ទា​ទោស​របស់​សាលា​ដំបូង​រាជធានី​លើ សោម ឯក និង​បញ្ជា​ឲ្យ​បន្ត​ឃុំ​ខ្លួន​គាត់​នៅ​ពន្ធនាគារ»។
លោក បាន​បន្ថែម​ទៀត​ថា៖ «គាត់​មាន​សិទ្ធិ​ជំទាស់​នឹង​សេចក្តី​សម្រេច​នេះ និង​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ប្រសិន​បើ​គាត់​មិន​ទទួល​យក​សាល​ដីកា​នេះ»។
លោក បាន​សង្កត់​ធ្ងន់​ថា សោម ឯក ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​កង​រាជ​អាវុធ​ហត្ថ​នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៩ ពាក់​ព័ន្ធ​នឹង​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ក្រៅ​ក្រសួង​ការពារ​ជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ និង​មេគំនិត​ការ​ដាក់​គ្រាប់​បែក​នៅ​ស្តូប​មិត្ត​ភាព​កម្ពុជា​‑​វៀតណាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៧។
លោក បន្ថែម​ថា ​សម្រាប់​ករណី​ទីមួយ​នៃ​ការ​ដាក់​គ្រឿង​ផ្ទុះ​នៅ​ក្រៅ​ក្រសួង​ការពារ ជាតិ និង​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ គាត់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២៨​ឆ្នាំ ​ហើយ​សម្រាប់​ករណី​ទីពីរ​ពាក់​ព័ន្ធ​មេគំនិត​ការ​ដាក់​គ្រាប់​បែក​នៅ ស្តូប​មិត្ត​ភាព​កម្ពុជា‑​វៀត​ណាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ខែ កក្កដា ឆ្នាំ​២០០៧ គាត់​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨​ឆ្នាំ។
លោក សោម ឯក មិន​អាច​ទាក់​ទង​សុំ​ការ​ធ្វើ​អត្ថា​ធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។ ប៉ុន្តែ​មេធាវី​ការពារ​ក្តី​របស់​គាត់ លោក អ៊ុក វ៉ាន់​ដេត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កូន​ក្តី​របស់​លោក​នឹង​ប្តឹង​ជំទាស់​នឹង​សាលដីកា​របស់​សាលា ឧទ្ធរណ៍ ហើយ​បាន​ត្រៀម​ខ្លួន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​រួច​ហើយ​កាល​ពី ម្សិល​មិញ​បន្ទាប់​ពី​ការ​ប្រកាស​សាល​ដីកា​របស់​គាត់។ លោក​បន្ត​ថា៖ «កូន​ក្តី​របស់​ខ្ញុំ​មិន​ទទួល​សាល​ដីកា​នេះ​ទេ គាត់​បាន​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​រួច​ហើយ»៕ 

No comments:

Post a Comment

yes