សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

កម្មករ​ជា​ច្រើន​ពាន់​នាក់​ធ្វើ​កូដកម្ម​នៅ​ព្រឹក​មិញ

J-084
កម្មកររោងចក្រ Cambo ធ្វើកូដកម្មព្រឹកមិញ

កម្មករ​ជា​ច្រើន​ពាន់​នាក់ មក​ពី​រោង​ចក្រ​កាត់​ដេរ​ចំនួន​៤​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​កំពង់​ស្ពឺ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ប្រឆាំង និង​ម្ចាស់​រោង​ចក្រ​របស់​ពួក​គេ ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ និង​អនុញ្ញាត​ឲ្យ​តំណាង​របស់​ពួកគេ​ចូល​ធ្វើ​ការ​ងារ​វិញ។
កម្មករ​តៃ​យ៉ុង​ជាង ៥០០​នាក់​បាន​ឈរ​តវ៉ា​មុខ​រោង​ចក្រ​ដែល​ស្ថិត​នៅ ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​២​ចំណុច​ពី​ថៅកែ​រោង​ចក្រ ក្នុង​ការ​ដក​បណ្តឹង​ប្តឹង សមា​ជិក​សហ​ជីពនិង​កម្មករ ១៦​នាក់​និង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​បម្រើ​ការងារ​វិញ។
លោករី សិទ្ធិណែត មន្ត្រី​សហជីព​សេរីកម្មករ ដែល​បាន​ចុះ​ទៅ​អន្តរា​គមន៍​នៅ​រោង​ចក្រ​តៃ​យ៉ុង បាន​ឲ្យ​ដឹង​ថា​កម្មករ​ចាប់​ផ្តើម​ធ្វើ​កូដ​កម្ម កាល​ពី​ព្រឹក​មិញ​នេះ​បន្ទាប់​ពី​ពួក​គេ​បាន​ជូន​ដំណឹង​ទៅ​រោង​ចក្រ​កាល​ពី​សប្តាហ៍​មុនហើយ។

លោក​បញ្ជាក់​ថា «ពួកគេ​ចង់​ឲ្យ​ខាង​រោចក្រ ដក​ពាក្យ​បណ្តឹង ដែល​បាន​ប្តឹង​កម្មករ​និង​សហជីព ១៦​នាក់ និង​ចង់​ឲ្យ​រោង​ចក្រ​ទទួល​ពួកគេ​ចូល​ធ្វើ​ការ​វិញ​ដែរ»។
កម្មករ​ដែល​ធ្វើ​កូដកម្ម​ព្រម​គ្នា​នេះ គឺ​មក​ពី​រោង​ចក្រ Fabrict's Art, រោង​ចក្រ​តៃយ៉ុង, រោង​ចក្រ​ស៊ឹង​ស៊ីង យៀន និង​រោង​ចក្រ Cambo Kotop។

No comments:

Post a Comment

yes