សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 1, 2012

គូ​ប្រជែង​បោះ​ឆ្នោត​វ៉េណេ​ស៊ុយ​អេឡា​រៀប​​ចំ​​ការជួប​ជុំ​ធំ

VENEZUELA_B
VENEZUELA_B1

ក្រុង​ការ៉ាកាស់ៈ ហ្វូង​មនុស្ស​ដ៏​សម្បើម​បានបំ​​ពេញ​​​ផ្លូវ​​ទាំង​ឡាយ​នៅក្នុង​​រដ្ឋ​ធានី​​វ៉េណេស៊ុយអេឡា ​​ស្រែក​អប​អរ​សាទ​រ​បេក្ខ​ជន​បក្ស​ប្រឆាំង ដោយ​ក្រវី​ទង់​​ជាតិ​​ជាការ​បង្ហាញ​ពី​ការ​គាំទ្រ​មួយ​សប្តាហ៍​​​​មុន​​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​ដែល​ប្រជែង​គដ៏​ស្វិត​ស្វាញ​របស់​ប្រទេស​នេះ​។
លោក ហិន​រីក កាព្រីល បាន​គ្រវី​ដៃ​​ពី​ក្នុងរថ​យន្ត​ធំ​មួយ​ដែល​បាន​បើក​កាត់​​ហ្វូង​អ្នក​គាំទ្រ​នៅ​ក្រុង​ការ៉ាកាស។​ហ្វូង​មនុស្ស​ ហូរ​ហៀ​រ​​រុក្ខ​វិថី​បូលីវ៉ារ ​ជា​​វិថី​ធំ​​បំផុត​​ក្នុង​សង្កាត់​ពាណិជ្ជ​​កម្ម​​របស់​ក្រុង​នេះ ដែល​យោង​​តាម​​អ្នក​ខ្លះ បានប៉ាន់​ស្មាន​ថា មាន​​សមត្ថ​ភាព​​អាច​​ដាក់​មនុស្ស​​ប្រមាណ​២៦​ម៉ឺន​នាក់​។
ក្រុម​អាជ្ញា​ធរ មិន​បាន​ផ្តល់​ការ​ប៉ាន់​ស្មាន​នៃ​ចំនួនហ្វូង​​មនុស្ស​​ទេ​។
នៅ​ចំ​ពោះ​ហ្វូង​មនុស្ស​ដែល​​ជា​ការ​ជួប​ជុំ​​របស់​បក្ស​ប្រឆាំង​ដែល​មាន​​ចំនួន​ច្រើន​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ លោកកាព្រីល បាន​ស្រែកថា​​៖ «​រុក្ខ​វិថី​បូលីវ៉ារ គឺតូច​ពេក​​សម្រាប់​យើង​»​។

ខណៈ​​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​លោក ហ៊ូហ្គូ ឆាវ៉េស បាន​ដឹក​នាំ​ការ​ជួប​ជុំ​មួយ​ជា​មួយ​នឹង​អ្នក​គាំទ្រ​​រាប់​ម៉ឺន​នាក់​នៅ​រដ្ឋ​ហ៊្សូលា ភាគ​ខាង​កើត​ កាល​ពី​ថ្ងៃ​​អាទិត្យ ​អាជ្ញា​ធរ កំពុង​តែ​ស៊ើប​អង្កេត​ការ​សម្លាប់​​មនុស្ស​ពីរនាក់​នៅ​ក្នុង​ការ​បាញ់​ប្រ​ហា​រ​មួយ ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​កន្លែង​ផ្សេង​ក្នុង​អំឡុង​ពេល​ហែរ​ក្បួន​​យុទ្ធនាការ​​បក្ស​ប្រឆាំង​មួយ​កាលពី​ថ្ងៃ​សៅរ៍​។

No comments:

Post a Comment

yes