សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

តើ​ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង​ពុក​រលួយ​រកលុយ​ចិញ្ចឹម​មេ ឬ​រកស៊ី​ហ៊ុន​និង​ស ខេង​?


“​តើ​បង​មាន​ប័ណ្ណបើកបរ​ទេ​? តើ​បង​ដឹងថា​ផ្លូវ​នេះ​ហាម​បទ​ឆ្វេង​ទេ​? តើ​បង​ដឹងថា​បង​បើកបរ​រថយន្ត គ្មាន​ឈៀក​ទេ​? តើ​បង​ដឹងថា ទោសកំហុស​នៃ​ការបើកបរ​បញ្ច្រាស និង​គ្មាន​ប័ណ្ណបើកបរ ត្រូវ​ពិន័យ​ជា​ប្រាក់ ប៉ុន្មាន​ទេ​? ហេតុនេះ​រថយន្ត​របស់​បង​ត្រូវបញ្ជូន​ទៅកាន់​ការិយាល័យ​ប៉ូលីស​ចរាចរ​ខេត្ត ហើយ​ត្រូវ​បង់ប្រាក់​ពិន័យ ២០ ម៉ឺន​រៀល​» ខាងលើនេះ​ជាការ​សូត្រ​ច្បាប់​ចរាចរ​របស់​នាយ​ប៉ូលីស​ចរាចរ​ម្នា​ក់នៅ​ចំណុច​គោលដៅ​ស្ពានថ្ម​ថ្មី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ នៅ​ម្តុំ​កាច់ជ្រុង​ទល់មុខ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ នៃ​ទី​រួម​ខេត្តបាត់ដំបង កាល ពី​ល្ងាច​ថ្ងៃ​ពុធ​ទី​៣ ខែតុលា ឆ្នាំ​២០១២ វេលា​ម៉ោង​ជិត ៦.០០ ល្ងាច ។​
​    ​
​ក្រោយពី​បានទទួល​ប្រាក់​១០​ដុល្លារ​ពី​អ្នកបើកបរ​តាក់ស៊ី​ម្នាក់​នោះ លោក​ប្រធាន​គោលដៅ​ដែល​គេ​ស្គាល់ ថា​ជា​អនុសេនីយទោ កា ហោ បានផ្តល់​ការអនុញ្ញាតអោយ​អ្នកបើករថយន្ត​តាក់ស៊ី​ដែល​គ្មាន​ម៉ូយ​ដឹក​សោះ​នោះ បើករថយន្ត​ចេញទៅ ដោយ​លែង​និយាយ​ពី​ច្បាប់​ដែល​លោក​ទើបតែ​បាន​សូត្រ​ហូរ​ដូច​ទឹក​កាលពីមុន​នោះឡើយ ។ លោក​ក៏ មិនបាន​ចេញ​វិ​ក័យ​ប​ត្រ​បង់ប្រាក់​ជូនទៅ​អ្នកបើកបរ​តាក់ស៊ី​រូបនោះ​ដែរ។​

​មែនហើយ​, ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង​ត្រូវបាន​គេ​មើលឃើញថា ជា​អ្នកធ្វើ​ឬ​ក​ខែងរ៉ែង និង​ជា​អ្នកអនុវត្ត​ច្បាប់​តែ​សំបក​ក្រៅ ប៉ុន្តែ​ធាតុពិត សកម្មភាព​របស់​ពួកគេ ត្រូវបាន​មហាជន​មើលឃើញថា វា​គ្រាន់តែ​ជា​មុខ​ជំនួញ ដែល​យក​ច្បាប់​របស់​រដ្ឋ​ធ្វើជា​របរ​រកស៊ី​តែ​តែប៉ុណ្ណោះ ។ គេ​នៅមាន​ការសង្ស័យថា ការប្រព្រឹត្ត​អំពើ​ពុល​រលួយ ប្រមូល​លុយ​ពី​ក្រុម​អ្នកបើកបរ​យានយន្ត​យ៉ាង​អនាធិបតេយ្យ​ពាស​ពេញទី​រួម​ខេត្ត​បាត់ ដំបង ក្នុង​របៀប​ជា​ចោរហារយ​បែប​នោះ ប្រាកដ​ជាមាន​មេ​កើយ​ជា​អ្នកការពារ​នៅ​ពីក្រោយ។​
​ដូចគ្នានេះដែរ ក្រៅតែពី​ការ​អង្គុយ​ធ្វើ​ឬ​ក​ខែងរ៉ែង សូត្រ​ច្បាប់​ចរាចរ​ហូរ​ដូច​ទឹក​ទៅកាន់​អ្នកបើកបរ យាន្ត​យន្ត​នានា​ដែល​មិន​គោរព​ច្បាប់​ចរាចរ នៅ​ទី​រួម​ខេត្តបាត់ដំបង នាយ​ប៉ូលីស​ចរាចរ​ម្នាក់នេះ បាន​ទា​លុយ ពី​ពួកគេ យ៉ាងតិច​ក៏​៣០០០​រៀល​ដែរ ក្នុងករណី​មាន​កំហុស​បន្តិចបន្តួច ដូច​ជាការ​មិនបាន​ពាក់មួក​សុវត្ថិភាព ជាដើម។​
​ប្រភពពី​យុវ​និស្សិត​នៅ​ទី​រួម​ខេត្តបាត់ដំបង ដែល​ទទួលរង​គ្រោះ​ដោយសារ​ការ​ជំរិត​ទារប្រាក់​ពី​សំណាក់ ប៉ូលីស​ចរាចរ​ខេត្ត​នេះ បានអោយដឹងថា សកម្មភាព​បែបនេះ បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ធ្វើអោយ ប្រជាជន ខេត្តបាត់ដំបង​មានការ​ធុញទ្រាន់​នឹង​សកម្មភាព​ពុល​រលួយរ​បស់​ពួកគេ។​
“​ក្នុង​មួយថ្ងៃៗ ពួកគេ​អាច​រកលុយ​បាន យ៉ាងហោចណាស់​ក៏​៥០ ម៉ឺន​រៀល ឬមួយ​លាន​រៀល ដែរ​ក្នុង​មួយ​គោលដៅ បើតាម​ការ​លួច​តាមឃ្លាំមើល​របស់ខ្ញុំ​ទៅ​សកម្មភាព​របស់​ប៉ូលីស​ចរាចរ ទាំងនោះ​ហើយ​ថវិកា​ដែល​ពួក​ប៉ូលីស​ប្រមូលបាន​នោះ​ត្រូវគេ​ជឿថា នឹងមិន​បញ្ចូល​ទៅក្នុង​ថវិការដ្ឋ​ទេ ព្រោះ ករណី​ផាកពិន័យ ភាគច្រើន ពួក​ប៉ូលីស​មិន​បានចេញ​ប័ណ្ណ​ផាកពិន័យ​អោយ​អ្នកបើកបរ​ល្មើសច្បាប់​ទេ​” នេះ​ជា​សំដី​របស់​យុវ​សិស្ស គ​ន្ធា​និរតី ដែល​កំពុង​រស់នៅ​ទី​រួម​ខេត្តបាត់ដំបង​។​
​ប្រភព​ស្និទ​នឹង​ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង​បាន​លួច​បង្ហើប​ថា ការឈរជើង​នៅតាម​គោលដៅ​ចរាចរ នីមួយៗ សុទ្ធ​តែមាន​ការដាក់​ដេញថ្លៃ​ផ្ទៃក្នុង ហើយ​ប្រធាន​គោលដៅ​និ​មួយៗ​សុទ្ធ​តែមាន​ភារកិច្ច​ប្រមូល លុយ យកទៅ​ចិញ្ចឹម​មេ​របស់ខ្លួន​តាម​ការកំនត់ បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹងត្រូវ​ដកចេញ​ពី​ទីតាំង​ឈរជើង និង​បាត់បង់ ផលប្រយោជន៍​ក្នុងការ​រកស៊ី​ពុករលួយ​លើ​គំនរ​ញើស​ឈាម​របស់​ប្រជារាស្ត្រ ដោយ​យក​ច្បាប់​ធ្វើជា​បង្អែក។​
​ប្រភព​ដដែល​បានអោយដឹងថា ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង កំពុង​បាន​ប្រើប្រាស់​ច្បាប់ ចរាចរ​រកស៊ី យ៉ាង​បើកចំហរ ដែលជា​ប​ញ្ច័​យ​នាំអោយមាន​ការសង្ស័យថា ពួកគេ​មាន​ខ្នង​នៅ​ពីក្រោយ​ជា​អ្នកធំ ។
​ប្រភព​បាន​រាយការណ៍​អោយដឹងទៀតថា នៅ​ទី​រួម​ខេត្តបាត់ដំបង ប៉ូលីស​ចរាចរ​មាន​គោលដៅ​យ៉ាងតិច ៦​កន្លែង ដែល​ក្នុងនោះ រួ​មាន​គោលដៅ​ក្បាល​ស្ពានថ្ម​ថ្មី​បែក​ខាងលិច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ប្រាំ​ដែល គ្រប់គ្រង ដោយ​លោក​អនុសេនីយទោ​កា  ហោ​។​
​លោក​យិន ម៉េង​លី អ្នកឃ្លាំមើល​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​ទី​រួម​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា ទឹកដី​ខេត្តបាត់ដំបង​គឺជា​ទឹកដី​ដែល​ឈរជើង​ដោយ​ឧបនាយករដ្ឋមន្ត្រី ស ខេង ដែលជា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ផង ត្រួតត្រា​ប៉ូលីស​ផង វា​គួរតែមាន​សណ្តាប់ធ្នាប់​ជាង​ខេត្ត​ក្រុង​នានា។
​មន្ត្រី​សិទ្ធិមនុស្ស​ដដែល ហើយ​ដែលជា​អ្នកច្បាប់​ផង​នោះ បាន​លើកឡើងថា តែ​វា​ផ្ទុយ​ពីនេះ​ទៅវិញ ពួក​ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង​ធ្វើ​សកម្មភាព​ពួនស្ទាក់​ចាប់​អ្នកធ្វើដំណើរ​ហាក់ដូចជា​ពួកគាត់​ជា​ឧក្រិដ្ឋជន ហើយ មានពេលខ្លះ ការវាយដំ​ទៅលើ​អ្នកដំណើរ​ផង​ក៏​ធ្លាប់​កើតមាន​ដែរ។​
​លោក​ម៉េង លី បានធ្វើការ​កត់សម្គាល់​ថា ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង ភាគច្រើន​ធ្វើការ​ផាកពិន័យ​លើ រាល់​យានយន្ត​គ្រប់​ប្រភេទ​មិន​បានចេញ​សន្លឹក​ប័ណ្ណ​ផាកពិន័យ ។ លើសពីនេះទៅទៀត គោលដៅ​ឈរជើង របស់​ប៉ូលីស​ចរាចរ​ខេត្ត​នេះ​គ្មាន​ស្លាក​សញ្ញា​សំគាល់​ត្រួតពិនិត្យ​ទេ ។ «​ផ្ទុយទៅវិញ ប៉ូលីស​បែរជា​សកម្មភាព​ពួន ស្ទាក់​តាម​ដើមឈើ តាម​របង​សាលា ឬ​របង​ផ្ទះ​អ្នកស្រុក​ជាដើម​»។​
​មន្ត្រី​សិទ្ធិមនុស្ស​ដដែល​ទទូច​ថា ប៉ូលីស​ចរាចរ​ខេត្តបាត់ដំបង​គួរតែ​បញ្ចប់​ទម្លាប់​ទារប្រាក់​ដោយ​មិន ដោយ​មិន​ចេញ​វិ​ក័យ​ប​ត្រ័​បែបនេះ បើ​មិន​ដូច្នោះ​ទេ មុខមាត់​របស់លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​ក្រុមការងារ​របស់​គណបក្ស​កាន់អំណាច​ប្រចាំខេត្ត​ពាយ័ព្យ​មួយ​នេះ អាប់អោនកេរ្តិ៍ឈ្មោះ ហើយ​ធ្វើអោយ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ ទៅលើ​រដ្ឋាភិបាល និង​គណបក្ស​មួយ​នេះ​ផង​។​
​ដោយសារតែ​ការទារ​ប្រាក់​ដោយ​ប៉ូលីស​ចរាចរ ហើយ​គ្មាន​នរណា​ហ៊ាន​បង្ក្រាប​អំពើពុករលួយ​ដោយ​បើក ចំហរ​បែបនេះ អ្នកស្រុក​បាត់ដំបង​មួយចំនួន​បាន​លើក​ជា​សំណួរ​ឡើង​ថា តើ​ពួក​ប៉ូលីស​ចរាចរ​ខេត្ត​កំពុង​រកស៊ី​ហ៊ុន និង​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឬ​បានជា​ពួកគេ​អាច​រកស៊ី​ល្មើសច្បាប់ ដោយ​គ្មាន​ការបង្ក្រាប​យ៉ាងនេះ តើ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កំពុង​ធ្វើ​អ្វី ឬមួយ​ពួកគេ​មិន​ហ៊ាន​លូកដៃ​ក្នុង​រឿងនេះ​ទេ​? បើ​ដូច្នេះ​តើ​ប្រជា ពលរដ្ឋ​អាច​ជឿ​លើ​សមត្ថកិច្ច​របស់​រដ្ឋ​បានដែរ​ទេ​?៕

No comments:

Post a Comment

yes