សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 5, 2012

លោក សម រង្ស៊ី ស្នើ​ឲ្យ​អូស្រ្តាលី ​ដាក់​សម្ពាធ​កម្ពុជា​ ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​​


លោក សម រង្ស៊ី​ ស្នើឲ្យ​​រដ្ឋា​ភិបាល​ អូស្រ្តាលី ចូល​​រួម​​ជាមួយ​​អន្តរ​ជាតិ​ ​ដើម្បី​​ដាក់​​សម្ពាធលើ​​រដ្ឋាភិ​បាល​​កម្ពុជា ​ដើម្បី​​កែទ​ម្រង់​​ប្រព័ន្ធ​​បោះឆ្នោត ​​សម្រាប់​​ឆ្នាំ​២០១៣។​
ការ​បន្តស្វែង​រក​​អន្តរាគមន៍ ​ដើម្បី​កែ​ទម្រង់ គ.ជ.ប នៅ​កម្ពុជា បាន​​ធ្វើឡើង ​ខណៈ​លោក ​សម រង្ស៊ី ប្រធាន​​​​គណបក្ស​​​សង្គ្រោះ​ជាតិ ​ផ្តល់​បទ​សំភាសន៍​​​ជាមួយវិ​ទ្យុ​អូស្រ្តាលី ​​ABC នៅ​​ថ្ងៃ​សុក្រ​​នេះ ​នៅ​ពេល​លោក និង​​លោក កឹម សុខា ធ្វើដំណើរ​ទៅ​កាន់​​ប្រទេស​នេះ។
​លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា​ ​រដ្ឋា​ភិបាល​​អូស្រ្តាលី​​ជា​ម្ចាស់ជំ​នួយ​ដ៏​ធំ​មួយ​​របស់​​កម្ពុជា​​ដូច​នេះ​​លោក​​ស្នើ​​ឲ្យ​រដ្ឋាភិបាល​​អូស្ត្រាលី​​ដាក់​សម្ពាធ​​លើរ​ដ្ឋា​ភិបាល​​នេះ​​ឲ្យ​គោរព​​អង្គការ​សហ​ប្រជា​​ជាតិ ​និង ​​កែ​​ទម្រង់​​ប្រព័ន្ធ​បោះ​​ឆ្នោត​​នៅកម្ពុជា​​។
អនុ​​ប្រធាន​​អង្គភាព​ព័ត៌​មាន​ ​និង​​ប្រតិ​កម្ម​​រហ័ស​​ នៃ​​ទីស្តី​ការ​​គណៈ​​រដ្ឋ​​មន្រ្តី​​​លោក ​កែវ រ៉េមី មាន​​ប្រសាសន៍​​កាល​ពី​ថ្ងៃទី០២ ខែតុលាថា​​​​ គណបក្ស​​​​ប្រឆាំង​​​មាន​​​​​ទម្លាប់ ពឹង​​​​បរទេស ​ឲ្យ​​​​អន្តរា​គមន៍​​​​ពេល​​​ដែល​​​មា​​ន​​​រឿង​រ៉ាវ​​​ជាមួយ​​​​រដ្ឋាភិ​​បាល​​​ ដូច​ជា​​​​ ករណី​​​​ស្នើ​​​​ប្រធានា​ធិប​តី​​​​ សហ​រដ្ឋ​​​​​​​អា​មេរិក ​លោក ​បា​រ៉ាក់ អូបាមា ​​មិន​​ឲ្យ​​មក​​​ប្រទេស​​​កម្ពុជា​ ដើម្បី​​​ដាក់​​​គំនាប​​​លើ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ជា​​ដើម។​ លោក​ចោទ​ថា ​​គណ​បក្ស​​​​ប្រឆាំង​​​​ មាន​​ផ្នត់​​​គំនិត​​​​រណប​​​បរទេស​ ខណៈ​​​ដែល​​បរទេស​​មួយ​ ចំនួ​​នមិនចង់​ឃើ​ញ​កម្ពុជា​រី​កចម្រើន​​ ៖ “អត់​​មាន​​បង្ហាញ​​ភាព​​ មោទន​​ភាព​មួយ ​ថាជាតិ​ខ្មែរ​អាច​ធ្វើអ្វីឯ​ករាជ្យត្រឹម​ត្រួវ ​ច្បាស់​លាស់ ​ហើយ​ប្រទេស​យើង​ និយាយ​ឲ្យចំ​ទៅក្នុង​គ្រួសារ​ ចូល​ចិត្ត​តែហែក​ ឲ្យគេ​មើល​ហ្នឹង ​ក៏ប៉ុន្តែ​វាគ្មាន​អ្វី​ធ្ងន់​ធ្ងរ​ដូច​បណ្តាប្រ​ទេសផ្សេង​ៗ។”​

នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​មួយ ហៅកាត់ ខុមហ្វ្រែល ​លោក គល់ បញ្ញា មាន​​ប្រសាសន៍​ថា ការ​​​ស្នើ​​របស់​​គណបក្ស​​ប្រឆាំង​នឹង​មាន​ការ​ចាប់​​អារម្មណ៏​ពី​អន្តរជាតិ​ ៖ “យើង​នៅច្រើន​ យើង​មិនទាន់​ទៅដល់​វាស្តង់ដារ​អន្តរ​ជាតិ​មួយ ​ការ​បោះឆ្នោត​ដោយ​សេរី​យុត្តិ​ធម៌ទេ ​ធ្វើឲ្យអ្នក​ប្រកួត​ប្រជែង​ហ្នឹង ​គេអស់​ចិត្តគេធ្វើ​ការ​បោះឆ្នោត​មួយ ដែល​មាន​លទ្ធផល​ មាន​អ្នក​ឈ្នះ ​អ្នកចាញ់​វាអស់​ចិត្តទៅ ​ដំណើរ​ការ​ធម្មតា ​វានៅ​អញ្ចឹង​រហូត។”​
កាល​​ពីថ្ងៃទី៣០ ​ខែសីហា ​ឆ្នាំ២០១២​ ​គណបក្ស​សមរង្ស៊ី និង​គណបក្សសិទ្ធិមនុស្ស​ បាន​​​ស្នើឲ្យ​​​មាន​​ការ​​​ផ្លាស់​​​ប្តូរ​​​​សមាស​​ភាព​ គ.ជ.ប សម្រាប់​​​ការ​​បោះឆ្នោត​​​ឆ្នាំ២០១៣ ​​ខាង​មុខ​ តែ​​​សំណើរ​​​​នេះ ​ត្រូវ​​បាន​​រដ្ឋ​មន្រ្តី​​ក្រសួង​​មហាផ្ទៃ​​ច្រាន​ចោល​​ ដោយ​​អះអាង​​​​ថា ការ​ផ្លាស់​​ប្តូរ​នេះ ​ អា​ច​​​នាំ​​ឲ្យ​​ដំណើ​​ការ​​បោះ​ឆ្នោត​​​​ជាប់​​​គាំង​​​​ និង​មានស្ថិរ​​ភាព​​នយោបា​យ​៕

No comments:

Post a Comment

yes