សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

ចោរប្លន់​ប្រដាប់​អាវុធ​មួយ​ក្រុម​ធ្វើ​សកម្មភាព​ប្លន់​អ្នក​លក់ដូរ​នៅ​ផ្សារ​ក្រមួន ស្រុក​ស្វាយ​ជ្រុំ

​ខេត្ត​ស្វាយរៀង​៖ តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ដំណឹង​យប់មិញ នៅ​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា មាន​ជន​ប្រដាប់​អាវុធ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​ប្លន់​អ្នក​លក់ដូរ នៅ​ផ្សារ​ក្រមួន ថ្នល់​កែង ស្ថិត​ក្នុង​ភូមិ​ឈូកស ឃុំ​ឈើទាល ស្រុក​ស្វាយ​ជ្រុំ ខេត្ត​ស្វាយរៀង កាលពី​វេលា​ម៉ោង ១៨​និង ៤៥ នាទី​ព្រលប់​ថ្ងៃ​ទី ០៦ ខែ​តុលា​ឆ្នាំ ២០១២ ។ 
      ​ ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាង​លើ​នេះ​ថា មាន​ប្រជាពលរដ្ឋ​ប៉ុន្មាន​នាក់ បាន​រងគ្រោះថ្នាក់​ដល់​រាងកាយ ឬ ក៏​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ប៉ុន្មាន​ឡើយ ។ ប្រភព​ព័ត៌មាន​មិនទាន់ ផ្លូវការ​នៅឡើយ​បាន​បង្ហើប​ថា អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រមួន​ថ្នល់​កែង ជាច្រើន​ផ្ទះ​ត្រូវ​ក្រុម​ជន​ប្រដាប់ អាវុធ​មួយ​ក្រុម​ធំ សម្រុក​ចូល​ធ្វើ​សកម្មភាព​ប្លន់​តាម​ផ្ទះ​នីមួយៗ​យក​អស់​ទ្រព្យ​សម្បត្តិ​និង​សម្ភារ​មួយ​ចំនួន ក្នុង​ពេល​តែ​មួយ។ ​

        ​លោក ឡឹ​ក ធឿន អធិការ​នគរបាល​ស្រុក​ស្វាយ​ជ្រុំ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិត​ជា​មាន​ហេតុការណ៍​ប្លន់​ខាងលើ​នេះ​ប្រាកដ​មែន ។ សន្ទនា​គ្នា​បាន​ពីរ​បី​មាត់​បែប​នេះ​ហើយ លោក​អធិការ​ក៏​បិទ​ទូរស័ព្ទ​ដោយ​លោក​បញ្ជាក់​ថា​លោក​ជាប់​បញ្ជា​កម្លាំង​អន្តរាគមន៍​សិន​៕

No comments:

Post a Comment

yes