សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 17, 2012

ព្រះ​បរមសព​សម្តេចឪ រំកិល​ឡើងលើ​ព្រះទីនាំង ដោយ​ព្រះសង្ឃ ៩០ អង្គ បង្សុកូល ឧទ្ទិស​ថ្វាយ​សម្តេច​ឪ នៅ​ព្រលានយន្តហោះ

ព្រះ​បរមសព​សម្តេចឪ រំកិល​ឡើងលើ​ព្រះទីនាំង ដោយ​ព្រះសង្ឃ ៩០ អង្គ បង្សុកូល ឧទ្ទិស​ថ្វាយ​សម្តេច​ឪ នៅ​ព្រលានយន្តហោះ
ព្រះបរមសពរបស់សម្តេចឪ ត្រូវបានរំកិលចេញពីព្រះទីនាំងយន្តហោះពិសេសរបស់ចិន Air China ដាក់លើព្រះទីនាំងឡានបុស្បុក ដើម្បីដង្ហែចេញពីព្រលាយន្តហោះ ឆ្ពោះទៅកាន់ព្រះបរមរាជវាំង នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវ ចាន់ណា )

ភ្នំពេញ: ​នៅ​ម៉ោង ៣ និង ៣០ នាទី ព្រះ​បរមសព​របស់​សម្តេច​ឪ នរោត្តម សីហនុ ត្រូវបាន​រំកិល​ដាក់​លើ​ព្រះទីនាំង រថយន្ត ដើម្បី​ដង្ហែ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ​។ ព្រះសង្ឃ ៩០ អង្គ បង្សុកូល ឧទ្ទិស​ព្រះរាជ​ពរ​ថ្វាយ​សម្តេច​ឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​។ ទង់​ព្រះ​ចៅ​ក្រុង​កម្ពុជា ត្រូវបាន​គ្រង​ដណ្តប់​លើ​មឈូស​ព្រះ​បរមសព​របស់​ព្រះករុណា សម្តេចឪ​។​

​ចាប់​ពី​ព្រលាន​យន្តហោះ រហូតដល់​ព្រះបរមរាជវាំង តាម​ផ្លូវ​សហព័ន្ធរុស្ស៊ី រុក្ខវិថី​ក្រមួនស បត់​ស្តាំ​តាម​មហាវិថី​ព្រះ​នរោត្តម ឆ្ពោះ​ទៅ​វិមានឯករាជ្យ បត់​ឆ្វេង ទៅកាន់​មាត់​ទន្លេ និង​បត់​ឆ្វេង​តាម​មហាវិថី​ព្រះស៊ីសុវត្ថិ ឆ្ពោះទៅ​កាន់​ព្រះបរមរាជវាំង​ ​មាន​មហាជន​កកកុញ ចូលរួម​ទទួល និង​ដង្ហែ​ព្រះ​បរមសព​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះករុណា​សម្តេច​ព្រះ នរោត្តម សីហនុ នៅ​រសៀល​នេះ​។​


​ព្រះសង្ឃ ៩០ អង្គ ដែល​បាន​សូត្រធម៌ បង្សុកូល នៅ​ក្នុង​ព្រលាន តំណាង​ឲ្យ​ព្រះ​ជន្មាយុ ៩០ ព្រះវស្សា​របស់​សម្តេចឪ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ​ ដែលបានយាងចូលព្រះទិវង្គត កាលពីយប់ថ្ងៃទី១៥តុលា ឆ្នាំ២០១២។​

​តាម​គម្រោង នៅពេល​ដង្ហែ​ព្រះ​បរមសព​សម្តេចឪ ទៅ​មក​ដល់​វិមានឯករាជ្យ នឹង​មាន​ការឈប់​បង្សុកូល​ម្តងទៀត មុន​នឹង​ព្រះ​បរមសព​របស់​ព្រះអង្គ ត្រូវ​ដង្ហែ​ទៅកាន់​ព្រះបរមរាជវាំង​៕​

No comments:

Post a Comment

yes