លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
ក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មានក្នុងស្រុក ៖ «ការបាត់បង់ព្រះមហាវីរក្សត្រ ជាការបាត់បង់និមិត្តរូប វីរបុរសជាតិ ដែលជាគំរូដ៏វាងវៃ ក្នុងការដឹកនាំប្រជាជាតិ ដឹកនាំនយោបាយ និងសង្គម...។ ការសោយទិវង្គតរបស់ព្រះអង្គ មិនជាការបារម្ភទេ ប៉ុន្តែ វាជាកម្លាំងចលករជំរុញឲ្យខ្មែរខិតជិតគ្នា និងជាមោទនភាពក្នុងការរួបរួមកម្លាំងនយោបាយ...»។
លោក ម៉ឺន វាសនា អាយុ៧១ឆ្នាំ អតីតទាហានហ្លួង ឆ្នាំ១៩៦៥
នៅភ្នំពេញ៖«ខ្ញុំមានក្ដីសោកស្ដាយជាពន់ពេក។ ព្រះអង្គបានធ្វើពលិកម្មជាច្រើនដើម្បីបុព្វហេតុជាតិ សាសនា និងប្រជារាស្ត្រ។ ទ្រង់ទាមទារឯករាជជាតិពីអាណានិគមបារាំងដោយសន្តិវិធី និងបានទាមទារទឹកដីមួយចំនួនពីសៀមផង។ ព្រះអង្គបង្កើតរោងចក្រសហគ្រាសផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិ»។

លោក វណ្ណ ម៉ូលីវណ្ណ អតីតកំពូលស្ថាបត្យករខ្មែរ ៖
«ខ្ញុំសោកស្តាយព្រះមហាវីរក្សត្រយ៉ាងខ្លាំង វាជាការបាត់បង់កំពូលអ្នកដឹកនាំមួយប្រកបដោយភាពឈ្លាសវៃ។ ខ្ញុំនៅចាំថា នៅក្នុងសម័យសង្គមរាស្រ្តនិយមរបស់ព្រះ អង្គ សំណង់ស្ថាបត្យកម្មធំៗ រីកចម្រើនគួរឲ្យស្ងើចសរសើរ ដែលព្រះអង្គបានផ្តើមគំនិតចាត់ឲ្យខ្ញុំសាងសង់។ ការដឹកនាំរបស់ព្រះអង្គ មិនអាចបំភ្លេចបានរហូតដល់ពេលបច្ចុប្បន្ន»។

លោក ដួង ភឹម អាយុ៦៩ឆ្នាំ អតីតទាហានហ្លួង ឆ្នាំ១៩៦៥
នៅខេត្តតាកែវ៖ «ប្រជាពលរដ្ឋទាំងនគរ សុទ្ធតែមានក្ដីសោកសង្វេគក្នុងចិត្ត ពេលដែលដឹងថា ព្រះបាទ នរោត្ដម សីហនុ សោយទិវង្គត។ ខ្ញុំយល់ថា គ្មានមេដឹកនាំណាក្នុងលោកនេះ ទាមទារឯករាជជាតិបាន ដោយគ្មានការបង្ហូរឈាមដូចព្រះអង្គឡើយ។ ក្រោមការគ្រប់គ្រងរបស់ព្រះអង្គប្រជារាស្ត្រ រស់នៅបានសេចក្ដីសុខ និងកក់ក្ដៅគ្រប់ៗគ្នា»។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម ឯករាជ្យ ៖
«ព្រះបាទ នរោត្តមសីហនុ ព្រះអង្គជាមេដឹកនាំដ៏ពូកែជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានជួបប្រសព្វម្តងម្កាលជាមួយនឹងព្រះអង្គ។ ការដឹកនាំរបស់ព្រះអង្គ ពោរពេញទៅដោយទេពកោសល្យ ប៉ិនប្រសប់និងឈ្លាសវៃ ខ្លាំងណាស់។ ការដឹកនាំរបស់ព្រះអង្គជា «មហាគំរូ» សម្រាប់អ្នកដឹកនាំជំនាន់ក្រោយធ្វើការរៀនសូត្រតាម។

អ្នកស្រី សុងភួង អាយុ៧៦ឆ្នាំ អតីតកងនារីក្លាហានឆ្នាំ១៩៦៣៖
«អតីតព្រះមហាក្សត្ររបស់ខ្ញុំសោយទិវង្គត ខ្ញុំត្រូវតែចូលរួមគោរពវិញ្ញាណក្ខន្ធ និងកាន់ទុក្ខ ដែលនេះជាការតបស្នងសងគុណចំពោះទ្រង់ដែលបានធ្វើពលិកម្មជាច្រើន ដើម្បីប្រទេសជាតិរបស់យើងជាប្រជារាស្ត្រ។ ខ្ញុំនៅចាំបានថា ក្នុងសម័យព្រះអង្គជាព្រះប្រមុខរដ្ឋ យើងទាំងអស់គ្នារស់នៅក្នុងសុខសន្តិភាព និងវឌ្ឍនភាព»។

លោក លី ប៊ុនយីម អតីតអ្នកនិពន្ធដឹកនាំខ្សែភាពយន្ត ៖
«ចំពោះខ្ញុំ សូមព្រះប្រសិទ្ធនាមព្រះអង្គមួយទៀតថាជា «ព្រះបិតាសិល្បភាពយន្ត និងចម្រៀង»។ លោកមិនចេះប្រកែប្រកាន់ និងតែងតែលើកទឹកចិត្តដល់អ្នកនិពន្ធដឹកនាំរឿង ដែលនាំឲ្យវិស័យសិល្បភាពយន្ត នាសម័យកាលរបស់ព្រះអង្គមានការរីកចម្រើន និងការគាំទ្រយ៉ាងខ្លាំង។ ខ្ញុំមានការសោកស្តាយព្រះអង្គខ្លាំងណាស់»៕ គឹម យុទ្ធនា

កញ្ញា សូ ពណ្ណារី អាយុ២៤ឆ្នាំ នៅខណ្ឌទួលគោករាជធានីភ្នំពេញ៖
«ខ្ញុំក៏ដូចជាពលរដ្ឋខ្មែរទាំងអស់សុទ្ធតែមានការសោកស្ដាយអតីត ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ ព្រោះទ្រង់បានសម្រេចកិច្ចការគ្រប់យ៉ាងជាអត្ថប្រយោជន៍ជាតិនិង ប្រជារាស្ត្រ។ ខ្ញុំដឹងដែរថា ក្នុងរជ្ជកាលព្រះអង្គមានការអភិវឌ្ឍគ្រប់វិស័យមាន វិស័យទេសចរណ៍ សេដ្ឋកិច្ច អប់រំ ឧស្សហកម្ម និងកសិកម្ម...»៕

No comments:
Post a Comment
yes